ប្រាសាទអង្គរវត្ត

រូបសំណាក់លោកឪពុកបូស្កូ

Tuesday, November 5, 2013

ការប្រកួតកីឡានៅសាលាបច្ចេកទេសដុន បូស្កូ ខេត្តកែប

នៅថ្ងៃ ព្រ.ហ ទី ៣១ ខែ តុលា ឆ្នាំ២០១៣ នៅសាលាបច្ចេកទេស ដុន បូស្កូ ខេត្តកែប មានការបើសម្ពោធនូវមណ្ឌលយុវជនលោកពុករួរ និងអាគារអាងទឹក នឹង ជាកន្លែងស្នាក់របស់គ្រូស្រីអោយប្រើប្រាស់ជាផ្លូវការបន្ទាប់មក ក៏មានការប្រកួតកីឡាជាលក្ខណះ មិត្តភាព រវាងសិស្សឆ្នាំ១ នឹង សិស្ស ឆ្នាំទី២ ដែលការប្រកួតមានរយះពេលជិត ១ម៉ោង ការប្រកួតដំណើរការបានយ៉ាងល្អណាស់ នៅនាទីចុងក្រោយសិស្សច្បង ក៏បានយកឈ្នេះសិស្សប្អូន ១ ទល់នឹង ០។

Thursday, October 31, 2013

ការបើកសម្ពោធអោយបើប្រាស់អាគារអាងទឹកនៅសាលា ដុន បូស្កូ ខេត្តកែប

នៅថ្ងៃ ព្រ.ហ ទី ៣១ ខែ តុលា ឆ្នាំ២០១៣ នៅសាលាបច្ចេកទេស ដុន បូស្កូ ខេត្តកែប មានការបើសម្ពោធនូវមណ្ឌលយុវជនលោកពុករួរ និងអាគារអាងទឹក​ នឹ​ង ជាកន្លែងស្នាក់របស់គ្រូស្រីអោយប្រើប្រាស់ជាផ្លូវការ​។ ក្រោមការចូលរួមដល់ខ្ពង់ខ្ពស់របស់ លោក ជ្មីតអីស៊ែ្លរ អូលីវីយេ អភិបាលព្រះសហគមន៍ភូមិភាគភ្នំពេញ។ការបើសម្ពោធអាគារអាងទឹកនេះ មានសប្បាយរីករាយជាខ្លាំងដែលមានការចូលពីសិស្សសាលាដុនបូស្កូខែត្តកែប និង សិស្សមកពីដុន បូស្កូ ខេត្តព្រះសីហនុ។ ហើយនិងមានការចូលរួមសម្តែងនូវក្បាច់រាំពីយុវសិស្សជាច្រើនផ្នែក ដើម្បីអបអរសាទរ។ នៅពេលល្ងាចក៏មានការប្រកួតកីឡាបាល់ទាល់រវាង​​ សិស្សជំនាន់ទី១និងសិស្សជំនាន់ទី២ ដែលមានភាពចាប់អារម្មណ៍យ៉ាងខ្លាំង។

Friday, September 20, 2013

ហ្គេម GTA V រកលុយបាន $៨០០លាន ក្នុងរយៈពេល ២៤ម៉ោង

ហ្គេម Grand Theft Auto V (GTA V) ឬហ្គេមចោរលួចឡាន បាននាំចំណូលឲ្យ Rockstar និង Take 2 នូវទឹកប្រាក់ ៨០០លានដុល្លារអាមេរិក នៅក្នុងរយៈពេល ២៤ម៉ោង។
Rockstar បានប្រកាសឲ្យដឹងថា ទឹកប្រាក់ដែលបាន មកពីការលក់ហ្គេម Grand Theft Auto V ចំនួន ៨០០លានដុល្លារអាមេរិក នៅក្នុងរយៈពេល ២៤ម៉ោង។
ក្រុមហ៊ុនបានឲ្យដឹងបន្ថែមទៀតថា ហ្គេម Grand Theft Auto V ទទួលបានប្រជាប្រិយភាពខ្ពស់ គ្រាន់តែដាក់លក់ភ្លាម មានអតិថិជនជាច្រើនបានទិញ រហូតទទួលបានទឹកប្រាក់យ៉ាងច្រើន។
Grand Theft Auto V មានលក់តែនៅក្នុង ទីផ្សារសហរដ្ឋអាមេរិក និងអឺរ៉ុប ប៉ុន្តែនឹងមានលក់ នៅក្នុងប្រទេសជប៉ុន និងប្រេស៊ីលក្នុងពេលឆាប់ៗនេះ។
គួរបញ្ជាក់ផងដែរថា ហ្គេម Grand Theft Auto V ក៏មានភាពពេញនិយមផងដែរ នៅក្នុងប្រទេសខ្មែរ ដោយអ្នកលេងភាគច្រើន បានស្គាល់ឈ្មោះថា “ហ្គេមចោរលួចឡាន”៕​
ប្រភពមកពី៖ Looking TodayPhoto by LookingTODAY

Apple អាចនឹងលក់ iPhone បាន ៥-៦លានគ្រឿង នៅចុងសប្ដាហ៍នេះ

នៅថ្ងៃទី២០នេះ ក្រុមហ៊ុន Apple នឹងចាប់ផ្ដើមលក់ iPhone 5S និង iPhone 5C ដោយមាន ៩ប្រទេសដំបូង។ នៅពេលនេះ មានអតិថិជន Apple ជាច្រើនបានឈរតម្រង់ជួរ នៅក្នុងហាង Apple ដោយមានខ្លះបោះតង់ដេកចាំទៀតផង ប៉ុន្តែនេះមិនមែនជារឿងដែលគួរឲ្យភ្ញាក់ផ្អើលនោះទេ ព្រោះថា រាល់ឆ្នាំ ឲ្យតែ Apple ចេញលក់ iPhone ឬ iPad ថ្មីតែងតែមាន ព្រឹត្តិការណ៍បែបនេះកើតឡើង។
លោក Gene Munster មកពីស្ថាប័នវិភាគ Piper Jaffray បានឲ្យដឹងថា នៅចុងសប្ដាហ៍នេះ Apple នឹងលក់បាន iPhone ចំនួន ៥ទៅ៦លានគ្រឿង ពោលគឺនៅថ្ងៃសុក្រ និងសៅរ៍សប្ដាហ៍នេះ។
លោកមានជំនឿថា iPhone 5S និងលក់បាន ២,៥លានគ្រឿង ចំណែក iPhone 5C អាចលោតរហូតដល់ទៅ ៣លានគ្រឿង ព្រោះថា របាយការណ៍ Apple បានបង្ហាញថា មានការបញ្ជាទិញ iPhone រហូតដល់ទៅ ២លានគ្រឿង ដូច្នេះ នៅសប្ដាហ៍ចុងសប្ដាហ៍នេះ Apple អាចនឹងលក់បាន ៥ទៅ៦លានគ្រឿង។
ចំណុចសំខាន់មួយទៀតគឺថា នៅឆ្នាំនេះ ក្រុមហ៊ុនផ្ដល់សេវាកម្មធំជាងគេរបស់ចិន និងពិភពលោក China Mobile បានយល់ព្រមចុះកិច្ចព្រមព្រៀងលក់ iPhone ជំនាន់ថ្មី និងក្រុមហ៊ុនផ្ដល់សេវាកម្មទូរស័ព្ទជប៉ុន NTT DoCoMo ក៏ព្រមលក់ iPhone ថ្មីផងដែរ៕ ប្រភពមកពី៖ Looking TodayPhoto by LookingTODAY

Wednesday, August 21, 2013

iPhone 5S មាស នឹងមានលក់នៅជប៉ុន នាថ្ងៃទី២០ខែកញ្ញា

iPhone 5S ពណ៌មាស នឹងមាននៅក្នុង ប្រទេសជប៉ុន ១០ថ្ងៃ បន្ទាប់ពីបង្ហាញខ្លួននៅក្នុង សហរដ្ឋអាមេរិក នេះបើយោងតាម សារព័ត៌មានជប៉ុន Nikkei។
ប្រភពសារព័ត៌មាន Nikkei បានបញ្ជាក់ឲ្យដឹង នៅថ្ងៃពុធនេះថា នៅថ្ងៃទី២០ខែកញ្ញា iPhone 5S ពណ៌មាសនឹងមានលក់ នៅលើទឹកដី នៃប្រទេសជប៉ុន ។ ក្រុមហ៊ុនផ្ដល់ សេវាកម្មទូរស័ព្ទ SoftBank និង KDDI នឹងមានលក់ iPhone 5S និង iPhone 5C មុនគេ ចំណែក NTT Docomo ប្រហែលជាមាន នៅពេលក្រោយ ។
នៅមុននេះ មានសារព័ត៌មានជាច្រើន បានចុះផ្សាយថា ក្រុមហ៊ុន Apple នឹងធ្វើការបង្ហាញ iPhone ជំនាន់ថ្មី៧ ដែលគេដឹងថាជា iPhone 5S និង iPhone 5C ជា iPhone តម្លៃទាប នៅថ្ងៃទី១០ខែកញ្ញា ឆ្នាំ ២០១៣ ខាងមុននេះ នៅសហរដ្ឋអាមេរិក ប៉ុន្តែព័ត៌មាននេះ នៅមិនទាន់ជាផ្លូវការនោះទេ៕ ប្រភពមក៖ Looking Today
 

Wednesday, August 14, 2013

សត្វផ្សោតមួយក្បាល ងាប់អណ្តែតទឹក សង្ស័យជាប់ មងរបស់ប្រជាពលរដ្ឋ

ក្រចេះ ៖ សត្វផ្សោតមួយក្បាល ងាប់អណ្តែតទឹក ត្រូវគេប្រទះឃើញ កាលពីវេលាម៉ោងប្រមាណជា ៧និង៣០នាទី ព្រឹកថ្ងៃទី ១៤ ខែសីហា ឆ្នាំ២០១៣នៅចំណុច  សង្កាត់រកាកណ្តាល ក្រុងក្រចេះ ។
ប្រភពព័ត៌មានបានឲដឹងថា សត្វផ្សោតមួយក្បាល នេះ ត្រូវបានប្រជាពលរដ្ឋ ប្រទះឃើញអណ្តែតទឹកបន្ទាប់ មកក៍ផ្តល់ដំណឹងសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលសង្កាត់រកាកណ្តាល និងខណ្ឌរដ្ឋបាលជលផល  ។
លោក សៀន គិន នាយខណ្ឌរដ្ឋបាលជលផល បានឲ្យដឹងតាមទូរសព្ទ័ថា នៅវេលាម៉ោង ប្រមាណជា ៧និង៣០នាទីព្រឹក ត្រូវបានគេផ្តល់ដំណឹងជូនលោក។
លោកបន្តថា សពសត្វផ្សោតមួយក្បាល នេះត្រូវបាន អង្កការ WWFដែលមានតួនាទីជំនួយអភិរក្ស សត្វ ផ្សោតទន្លេមេគ្គង ដឹកទៅរក្សាទុក ។
តាមការឲ្យដឹងពីសមត្ថកិច្ចថាការងាប់ស្លាប់របស់សត្វផ្សោតដែលមាន ទម្ងន់ជាង១០០គីឡូក្រាមនេះ គេសន្និដ្ឋាន ត្រូវបាន ជាប់មងរបស់ជនខិលខូច ប្រហែលជាពីរទៅ បីថ្ងៃមកហើយ ។
ប្រភពពីមជ្ឍដ្ឋានជុំវិញ តំបន់អភិរក្សសត្វផ្សោត បានខ្សឹបប្រាប់ថា ការងាប់របស់សត្វផ្សោតស្ទើរតែរាល់ នៅក្នុងរដូវទឹកឡើង ដោយសារថ្នាក់ដឹកតំបន់អភិរក្ស ហាក់ដូចជាធូរលុងចំពោះឆ្មាំទន្លេ មួយចំនួនដែល មានគំនិតខិលខូច ត្រូវរ៉ូវជាមួយជនល្មើស លួចដាក់មងនេសាទនៅក្នុងតំបន់ហាមឃាត់ ។
ប្រភពបន្តថា រាល់ពេលឆ្មាំទន្លេរចុះបង្ក្រាប គឺបានតែប្រជាពលរដ្ឋដាក់មងតិចតួច គឺត្រូវរឹបអូស ទៅធ្វើកាផាកពិន័យ តែចំពោះជនខិល ខូចមួយចំនួន ដែលប្រកបរបរជាលក្ខណះទ្រង់ទ្រាយ ធំ ដោយមានខ្នងបង្អែកនៅពីក្រោយផង នៅតែអាចបន្ត ការនេសាទបានរហូត ។
ប្រជាពលរដ្ឋសំណូមពរ ឲ្យគណះកម្មការ អភិរក្សសត្វផ្សោតកាំពី ជួយពិនិត្យមើល លើបញ្ហាទាំងនេះផង ព្រោះសត្វផ្សោតវាជាសត្វដ៍កម្រ បើពុំមានការទប់ស្កាត់ទេ នោះវាអាចប្រឈមនិងការបាត់បង់ផុតពូជជាមិនខាន ៕ ប្រភពមកពី៖​ ដើមអម្ពិល

Thursday, August 1, 2013

ប៉ូលិស​៦០០​អ្នក ត្រៀមខ្លួន​ទៅ​សង្គ្រោះ​ពលរដ្ឋ​ដែល​រងគ្រោះ​ដោយ​ទឹកជំនន់​

បន្ទាយមានជ័យ ៖ សន្ទុះ​ទឹកជំនន់ កំពុង​វាយលុក​ជា​បណ្ដើរ​ៗ​នៅ​តាម​ខ្សែបន្ទាត់​ព្រំដែន​កម្ពុជា​ថៃ​ហើយ​ឯ​ ពលរដ្ឋ​ជាច្រើន​កំពុង​ត្រៀមខ្លួន​ទៅ​រក​ទីទួល​សុវត្ថិភាព ដោយ​ខ្លួនឯង​ហើយ​ចំពោះ​អាជ្ញាធរ​សមត្ថកិច្ច ប៉ូលិស​ប៉េ​អិ​ម​រាប់​រយ​នាក់​អ្នក​បាន​ត្រៀមខ្លួន​ចេញទៅ​ជួយសង្គ្រោះ​ ពលរដ្ឋ​ហើយ​ផង​ដែរ។
តាម ​ការ​សង្កេតឃើញ​នៅ​តាម​មូលដ្ឋាន​ក្នុង​សង្កាត់​ចំនួន​ពីរ​គឺ​សង្កាត់​ ប៉ោយប៉ែត និង​សង្កាត់​ផ្សារ​កណ្តាល​ក្រុង​ប៉ោយប៉ែត គឺ​មាន​ភាព​ច្របូកច្របល់​ពេញទំហឹង​ពី​សំណាក់​ពលរដ្ឋ​រងគ្រោះ​រាប់ពាន់​នាក់ ដោយសារតែ​ទឹកជំនន់​ភ្លៀង​និង​ទឹកជំនន់​ហៀរ​ចេញពី​ប្រទេស​ថៃ​បាន​វាយលុក​ គ្មាន​ពេល​ថយក្រោយ​ឡើយ​ដែល​ហេតុ​មួយ​ធ្វើ​ឲ្យ​មាន​នូវ​ភាព​រំជើបរំជួល ពេញ​ផ្ទៃ​ក្រុង​ប៉ោយប៉ែត។
ចំពោះ ​មូលដ្ឋាន​ដែល​រងគ្រោះ​នោះ​គឺ​ស្ថិតនៅ​ប៉ែក​ខាងជើង​ផ្លូវជាតិ​លេខ​៥​តែម្តង ឯ​ផ្លូវ​ប៉េ​តុង ផ្លូវ​គ្រួស​ក្រហម​មួយ​ចំនួន​ធំ​បាន​រង​នូវ​ការ​ខូច​ខាត់​ទាំងស្រុង​ទៅ​ហើយ​ ខណៈ​ពេល​នេះ​អាជ្ញាធរ​ក្រុង​គ្មាន​លទ្ធភាព​ជួយ​បញ្ឈប់​ទឹកជំនន់​បាន​នោះ​ទេ បើ​ទោះជា​ប្រើ​គ្រឿង​ចាក់​ទៅ​កាយ​ប្រព័ន្ធ​លូ​ទឹក​បែប​ណាក៏ដោយ​ក៏​វា​ហួសពេល ​ទៅ​ហើយ​ដោយឡែក​មេឃុំ​អូ​បី​ជាប់​ស្រុក​អូជ្រៅ​បាន​បញ្ជាក់​ថា មាន​ភូមិ​២​បាន​លិច​ទាំងស្រុង​ហើយ​ឯ​ភូមិ​៦​ទៀត​ពលរដ្ឋ​បាន​ត្រៀមខ្លួន​ទៅ​ រក​ទីទួល​សុវត្ថិភាព មេឃុំ​ដដែល​បន្ត​ទៀត​ថា មាន​ស្រូវ​ដើមឆ្នាំ រួមទាំង​ដំណាំ​ជាង​១២០​ហិតា រង​នូវ​ការខូចខាត​ទាំងស្រុង​អស់​ទៅ​ហើយ លោក​ខេន​សំ ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ​បញ្ជាក់​ថា លោក​បាន​ត្រៀមកម្លាំង​៦០០​អ្នក សំរាប់​ទៅ​ជួយ​ពលរដ្ឋ​ដែល​រងគ្រោះ​នា​ពេល​ខាង​មុខ​នេះ​ហើយ៕ ប្រភពមកពី៖ កម្ពុជាថ្មី

Sunday, July 7, 2013

អាជ្ញា​ធរ​ខេត្ត​កែប​រៀបចំ​ពិធី​ដាំ​កូន​​គគីរ​ជាង​400ដើម​​​ក្នុង​ថ្ងៃ​បុណ្យ​រុក្ខទិវា​9កក្កដា​

ខេត្ដ​កែប​ ៖​ មន្ដ្រី​រាជការ​ កង​កម្លាំង​ប្រដាប់​អាវុធ​ ព្រះសង្ឃ​ លោក​គ្រូអ្នកគ្រូ​ សិស្សានុសិស្ស​ និង​ប្រជាពលរដ្ឋ​ប្រមាណ​ជាង​៥០០​នាក់​ នៅ​ក្នុង​ភូមិ​កែប​ សង្កាត់​កែប​ ក្រុង​កែប​ កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៦​ មិថុនា​ បាន​ប្រារព្ធ​បុណ្យ​រុក្ខទិវា​៩​ កក្កដា​ ដាំ​កូន​គគីរ​ចំនួន​៤៥​០​ដើម​ ក្រោម​ការ​ជួយ​ឧបត្ថម្ភ​កូន​គគីរ​ពី​ខណ្ឌ​រដ្ឋ​បាល​ព្រៃ​ឈើ​កំពត​ ។​
ពិធី​នេះ​ប្រព្រឹត្ដ​ឡើង​ក្រោម​អធិបតីភាព​លោក​ កែន​ សត្ថា​ អភិបាល​ខេត្ដ​ និង​​មន្ដ្រី​អ្នក​មុខ​អ្នក​ការ​ក្នុង​ខេត្ដ​យ៉ាង​ច្រើន​កុះករ​ ។​
លោក​ ស៊ឹម​ ឡាប៉័ង​ នាយ​ខណ្ឌ​រដ្ឋ​បាល​ព្រៃ​ឈើ​កំពត​ បាន​មាន​ប្រសាសន៍​ជម្រាប​ជូន​ភ្ញៀវ​អំពី​អត្ថន័យ​ជា​ប្រវត្ដិ​សាស្រ្ដ​រុក្ខ ​ទិវា​៩​ កក្កដា​ ដែល​ប្រារព្ធ​នា​ថ្ងៃ​នេះ​ថា​ បុណ្យ​រុក្ខទិវា​នេះ​គឺ​មិន​មែន​ទើប​តែ​ធ្វើ​ឡើង​ ឬ​បង្កើត​ឡើង​នា​ពេល​បច្ចុប្បន្ន​នេះ​ទេ​ គឺ​មាន​តាំង​ពី​សម័យ​សង្គម​រាស្រ្ដ​និយម​ ជា​ព្រះ​រាជ​សកម្មភាព​ជា​ប្រវត្ដិសាស្រ្ដ​ ក្រោម​ព្រះ​រាជ​កិច្ច​ដឹក​នាំ​ប្រកប​ដោយ​ព្រះបញ្ញា​ញាណ​ដ៏​ភ្លឺ​ស្វាង​បំផុត ​របស់​ព្រះ​ករុណា​ ព្រះ​មហាវីរក្សត្រ​​ ព្រះវររាជ​បិតា​ជាតិ​ខ្មែរ​ ព្រះ​បាទ​នរោត្ដម​​​សីហនុ​​ ដែល​ព្រះ​អង្គ​បាន​ឡាយ​ព្រះ​ហស្ដ​លេខា​លើ​ព្រះ​រាជក្រឹត្យ​លេខ​៧៣៨​​នស​ចុះ​ ថ្ងៃទី​៨​ សីហា​ ឆ្នាំ​១៩៥២​ ។​
ក្នុង​ទិស​ដៅ​បន្ដ​វេន​ពី​សម័យ​សង្គម​រាស្រ្ដ​និយម​ រាជរដ្ឋាភិបាល​ក្រោម​ការ​ដឹក​នាំ​យ៉ាង​ម៉ឺង​ម៉ាត់​បំផុត​ និង​ប្រកប​ដោយ​គតិ​បណ្ឌិត​របស់​សម្ដេចអគ្គមហាសេនា​បតី​តេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋ​មន្ដ្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​ធ្វើ​កំណែ​ទម្រង់​វិស័យ​ព្រៃឈើ​រៀង​រហូត​មក​ដល់​បច្ចុប្បន្ន​នេះ​ និង​រៀប​ចំ​បុណ្យ​រុក្ខទិវា​៩​ កក្កដា​ ជា​ប្រពៃ​ណី​ប្រវត្ដិ​សាស្រ្ដ​នេះ​ជារៀង​រាល់​ឆ្នាំ​ ហើយ​យើង​បាន​ប្រារព្ធ​ធ្វើ​តាម​បណ្ដា​ខេត្ដ​-​រាជធានី​ នា​ពេល​កន្លង​មក​បាន​២១លើក​រួច​មក​ហើយ​នៅ​ទូទាំង​ប្រទេស​ ។​
លោក​ កែន​ សត្ថា​ អភិបាល​ខេត្ដ​ បាន​មាន​មតិ​សំណេះ​សំណាល​ទៅ​កាន់​ប្រជាពលរដ្ឋ​ និង​មន្ដ្រី​រាជការ​ កង​កម្លាំង​ប្រដាប់​អាវុធ​ ដែល​បាន​ចូល​រួម​ថា​ បុណ្យ​រុក្ខទិវា​ ដែល​ប្រព្រឹត្ដ​ឡើង​នា​ថ្ងៃ​នេះ​ ក្រោម​កិច្ច​ដឹក​នាំ​ដ៏​ឈ្លាស​វៃ​របស់​សម្ដេច​តេជោ​ ហ៊ុន​​ សែន​ ដែល​បញ្ជាក់​ឱ្យ​ឃើញ​ពី​ការ​យក​ចិត្ដ​ទុក​ដាក់​យ៉ាង​ខ្លាំង​ក្លា​បំផុត​នូវ​ វិស័យ​ព្រៃឈើ​ ហើយ​បាន​ដឹក​នាំ​ និង​ពញ្ញាក់​ស្មារតី​ឱ្យ​ប្រជាពលរដ្ឋ​គ្រប់​រូប​ ចេះ​ស្រឡាញ់​​ និង​ស្គាល់​ច្បាស់​ពី​គុណ​ប្រយោជន៍​នៃ​ព្រៃឈើ​ ។​
លោក​អភិបាល​ខេត្ដ​ បាន​បន្ដថា​ ព្រៃឈើ​មាន​គុណ​ប្រយោជន៍​ច្រើន​ឥត​គណនា​សម្រាប់​មនុស្ស​ សត្វ​នៅ​លើ​ភព​ផែន​ដី​យើង​នេះ​ ព្រៃឈើ​បាន​ផ្ដល់​នូវ​សោភ័ណភាព​​ ទេសភាព​ធម្មជាតិ​ បរិស្ថាន​ និង​កាត់​បន្ថយ​ការ​ឡើង​កម្ដៅ​ និង​គ្រោះ​ធម្មជាតិ​ផ្សេង​ៗ​នៅ​លើភព​ផែន​ដី​ ។​ ជា​មួយ​គ្នា​នេះ​ លោក​បាន​អំពាវនាវ​ឱ្យ​ប្រជា​ពល​រដ្ឋ​ទាំង​អស់​​ធ្វើ​យ៉ាង​ណា​យើង​ត្រូវ​តែ​ ដាំ​កូន​ឈើ​ឱ្យបាន​គ្រប់​ៗ​គ្នា​នៅតាម​ផ្ទះ​​ ឬ​តាម​ដង​ផ្លូវ​សាធារណៈ​ ។​ ចំណែក​មន្ដ្រី​រាជការ​ត្រូវ​ដាំ​កូន​ឈើ​ក្នុង​ម្នាក់​ៗ​ឱ្យ​បាន​ច្រើន​ដើម​ ព្រះសង្ឃ​ លោក​គ្រូ​ អ្នកគ្រូ​ ត្រូវ​ដាំ​នៅ​ក្នុង​ទី​វត្ដ​អារាម​ និង​បំផុស​ដឹក​នាំ​សិស្ស​ឱ្យ​ដាំ​នៅ​តាម​សាលា​រៀន​ឱ្យ​បាន​គ្រប់​ៗ​សាលា​ ទាំង​អស់​ ។​ បើ​ខ្វះ​កូន​ឈើ​ត្រូវ​រាយ​ការណ៍​មក​រដ្ឋបាល​ព្រៃ​ឈើ​ ដើម្បី​ដោះ​ស្រាយ​ជូន​បងប្អូន​ ​។​
លោក​ក៏​បាន​ណែ​នាំ​ដល់​អាជ្ញាធរ​មូល​ដ្ឋាន​គ្រប់​ ថ្នាក់​មូល​ដ្ឋាន​ទូទាំង​ខេត្ដ​ សុំ​ឱ្យ​ពន្យល់​ផ្សព្វផ្សាយ​ បំផុស​ការ​ដាំ​កូន​ឈើ​ និង​ការ​ថែ​ទាំង​កូនឈើ​ដែល​កំពុង​ដាំ​ និង​មាន​ស្រាប់​ឱ្យ​បាន​គង់​វង្ស​ ឈប់​កាប់​បំផ្លាញ​តទៅ​ទៀត​ ។​ បំផុស​ក្មួយ​ៗ​ជំនាន់​ក្រោយ​ឱ្យ​ចេះ​ស្រឡាញ់​ដើម​ឈើ​ ឱ្យ​ចេះ​ថែ​រក្សា​ដើម​ឈើ​ និង​ឱ្យ​យល់​ពី​ផល​ប្រយោជន៍​នៃ​ដើមឈើ​ ។​
ក្នុង​ឱ​កាស​នោះ​ដែរ​លោក​បាន​សំណូមពរ​ដល់​ប្រជាពលរដ្ឋ ​ម្ចាស់​ដី ដែល​មាន​ដី​នៅ​ក្នុង​ក្រុង​កែប​ សូម​មេត្ដា​ចូល​មក​អភិវឌ្ឍ​ដី​ភូមិ​ ឬដី​ចម្ការ​ កុំទុក​ឱ្យ​ព្រៃ​ដុះ​ស៊ុបទ្រុប​ ពីព្រោះ​ក្រុង​កែប​ជា​តំបន់​ទេសចរណ៍​ ហើយ​អាជ្ញាធរ​ក្រុង​និង​ខេត្ដ​ កំពុង​អភិវឌ្ឍ​តំបន់​ទេស​ចរណ៍​ធម្មជាតិ​ដ៏​មាន​សោភ័ណ​ភាព​ឱ្យ​ស្រស់​បំព្រង​ ឡើង​ សម្រាប់​ទាក់​ទាញ​ភ្ញៀវ​ទេសចរ​ឱ្យ​ចូល​មក​ទស្សនា​តំបន់​នេះ​កាន់​តែ​ច្រើន​ ឡើង​ថែម​ទៀត​​ ។​
លោក​ក៏​បាន​រំលឹក​ផង​ដែរ​ថា​ កន្លង​មក​មាន​ម្ចាស់​ដី​មួយ​ចំនួន​ អាជ្ញាធរ​បាន​ប្រកាស​ជូន​ដំណឹង​ឱ្យមក​កាប់​ឆ្ការ​ ដើម្បី​អភិវឌ្ឍ​ដី​ភូមិ​របស់​ប្រជា​ពលរដ្ឋ​ អត់​មាន​អ្នក​ណា​មក​ទេ​ បើមាន​ប្រជាពល​រដ្ឋ​ណា​ម្នាក់​ទៅ​ត្រាយ​ព្រៃ​ដែល​ដុះ​ស៊ុបទ្រុប​នោះ​ ទើប​មាន​ពាក្យ​បណ្ដឹង​ពី​ម្ចាស់​ដី​ប្ដឹង​មក​ចៅ​ហ្វាយ​ខេត្ដ​ក៏​មាន​ ។​ ដូច្នេះ​ ដើម្បី​ធ្វើ​ឱ្យ​សោភ័ណភាព​ក្នុង​ខេត្ដ​កែប​កាន់​តែ​ទាក់​ទាញ​ដល់​ភ្ញៀវ​ ទេសចរ​នោះ​ សូម​ប្រជាពលរដ្ឋ​ដែល​មាន​ដី​នៅ​ក្នុង​ក្រុង​កែប​មេត្ដា​មក​អភិវឌ្ឍ​កុំទុក​ ឱ្យ​ព្រៃ​ដុះ​ស៊ុបទ្រុប​បាត់​សោភ័ណភាព​នៅ​ក្នុង​ខេត្ដ​ ទេសចរណ៍​ធម្មជាតិ​​មួយ​នេះ​តទៅ​ទៀត​ ៕​ប្រភពមកពី៖ កោះសន្តិភាព

បែក​ធ្លាយ​រូបភាព​ស្មាត​ហ្វូន Motorola ថ្មី​នៅ​លើ​ប្រព័ន្ធ​អនឡាញ

នៅមុននេះ មានព័ត៌មានជាច្រើន បាននិយាយថា ក្រុមហ៊ុន Motorola នឹងបង្ហាញនូវស្មាតហ្វូន Moto X ប៉ុន្តែនៅពេលនេះ មានព័ត៌មានចចាមអារ៉ាម ចុងក្រោយបាននិយាយថា ស្មាតហ្វូនថ្មីរបស់ Motorola ដែលនឹងបង្ហាញនោះគឺ Motorola Droid Ultra ទៅវិញ។
យោងតាម eLeak បានឲ្យដឹងថា ក្រុមហ៊ុន Motorola កំពុងតែសហការជាមួយនឹង ក្រុមហ៊ុនផ្ដល់សេវាកម្មទូរស័ព្ទ Verizon ក្នុងការសាកល្បងលើស្មាតហ្វូន Droid Maxx ដែលជាជំនាន់ថ្មីនៃ Droid Ultra។
ប្រភពខាងលើមិនបានបញ្ជាក់ ពីលក្ខណៈពិសេសនោះទេ ប៉ុន្តែបានបញ្ជាក់ថា ស្មាតហ្វូនថ្មីនេះ គឺប្រើប្រាស់ប្រព័ន្ធដំណើរការ Android ជំនាន់ចុងក្រោយ រួមនឹងបំពាក់នូវ Logo របស់ Motorola ថ្មីផងដែរ។
គួរបញ្ជាក់ផងដែរថា នៅមុននេះ នាយកប្រតិបត្តិក្រុមហ៊ុន Motorola បាននិយាយថា នឹងបង្ហាញស្មាតហ្វូនដ៏អស្ចារ្យ សម្រាប់សហរដ្ឋអាមេរិក ដោយបានរចនាឡើងដោយខ្លួន និងផលិតឡើងដោយខ្លួនឯង ដូច្នេះអាចសន្មត់បានថា Droid Maxx អាចជាស្មាតហ្វូនថ្មី ដែលក្រុមហ៊ុននឹងបង្ហាញ ព្រោះថាវាកំពុងតែត្រូវបាន សាកល្បងលើសេវាជាមួយនឹង Verizon ដែលជាក្រុមហ៊ុនផ្ដល់ សេវាកម្មទូរស័ព្ទរបស់អាមេរិក៕ ប្រភពមកពី៖ Looking Today

Wednesday, July 3, 2013

Nokia អាច​នឹង​យឺត​ពេល​ក្នុង​ការ​ប្រើ Android

កាលពីខែមិថុនា កន្លងទៅ មានព័ត៌មានជាច្រើន បាននិយាយថា ក្រុមហ៊ុន Nokia អាចនឹងប្ដូរយុទ្ធសាស្រ្ត មកប្រើប្រាស់ ប្រព័ន្ធដំណើរការ Android នៅក្នុងឆ្នាំ ២០១៦ នៅពេលដែល ក្រុមហ៊ុន Nokia និង Microsoft ផុតកិច្ចព្រមព្រៀងប្រើប្រាស់ Windows Phone។
ដោយឡែកនៅពេលនេះ មានក្រុមហ៊ុនទីផ្សារ ធំៗចំនួនពីរបស់ Nokia បាននិយាយថា ក្រុមហ៊ុន Nokia អាចនឹងយឺតពេលក្នុង ការជ្រើសរើសយក ប្រព័ន្ធដំណើរការ Android មកប្រើនៅក្នុងឆ្នាំ ២០១៦ ព្រោះថានៅពេលនេះ មានក្រុមហ៊ុនផលិតទូរស័ព្ទ ជាច្រើនបានជ្រើសរើសយក Android ជាប្រព័ន្ធដំណើរការ សម្រាប់ស្មាតហ្វូន របស់ខ្លួន។
ក្រុមហ៊ុនទីផ្សារធំៗទាំងពីរខាងលើ បានបន្ថែមទៀត បើសិនជាយកល្អ ក្រុមហ៊ុន Nokia គួរតែបន្តភាពស្និទ្ធស្នាល ឲ្យបានច្រើននឹងក្រុមហ៊ុន Microsoft ក្នុងការប្រើប្រាស់ នូវអាជ្ញាប័ណ្ណ Windows Phone ជាមួយនឹងស្មាតហ្វូនរបស់ Nokia ព្រោះថា គ្មានក្រុមហ៊ុនណាហ៊ាន ប្រជែងក្នុងការប្រើប្រាស់ អាជ្ញាប័ណ្ណ Windows Phone ឡើយ។
គួរបញ្ជាក់ផងដែរថា មកដល់ពេលនេះ មានតែក្រុមហ៊ុន Nokia មួយប៉ុណ្ណោះដែលជោគជ័យ ក្នុងការប្រើប្រាស់ ប្រព័ន្ធដំណើរការ Windows Phone៕ប្រភពមកពី៖Looking Today

Galaxy S4 មក​ដល់​ពេល​នេះ​ដាច់​អស់ ២០លាន​គ្រឿង​ហើយ

លោក JK Shin ​​​នាយក​ប្រតិបត្តិ​របស់ Samsung កាល​ពី​ថ្មីៗ​នេះ ​បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​របស់​កូរ៉េ​ថា មក​ដល់​ពេល​នេះ​តួលេខ​លក់ Galaxy S4 សរុប​របស់​ក្រុមហ៊ុន​បានកើន​ដល់ ២០លាន​គ្រឿង​ហើយ។
រយៈពេល​ប្រហែល ២ខែ​បន្ទាប់​ពី Galaxy S4 បាន​ចរាចរ​លក់​នៅ​លើ​ទីផ្សារ គេ​ឃើញ​មាន​ការ​ពេញ​និយម​ប្រើ​យ៉ាង​ខ្លាំង ដោយ​ពេល​នេះ Galaxy S4 ប្រមាណ ២០លាន​គ្រឿង​បាន​ទៅ​ដល់​ដៃ​អតិថិជន​ប្រើប្រាស់​ហើយ។ មុខងារ​ថ្មីៗ ព្រម​ជា​មួយ​សមត្ថភាព​ដំណើរការ​ល្បឿន​លឿន​ក៏​អាច​ជា​ចំណុច​សំខាន់​ក្នុង​ការ ​រុញ​ច្រាន​ឱ្យ Smartphone មួយ​នេះ​ទទួល​បាន​ប្រជាប្រិយភាព​ខ្លាំងផង​ដែរ​។
លំហូរ​នៃ​ការ​ចែកចាយ GS IV ជាមួយ​សន្ទុះ​លក់​ដាច់​យ៉ាង​ឆាប់​រហ័ស​បែប​នេះ គឺ​រាប់​ចាប់​ពី​ថ្ងៃ​ចេញ​លក់​ថ្ងៃ​ទី ២៧ ខែ​មេសា​ នៅ​តាម​បណ្ដា​ប្រទេស​នានា​មួយ​ចំនួន ហើយ​គិត​មក​ដល់​ពេល​នេះ​មាន​រយៈពេល​ប្រហែល ២ខែ។
ធៀប​ទៅ​នឹង Galaxy S III ឃើញ​ថា GS4 មាន​សន្ទុះ​កើន​ឡើង​​ខ្លាំង​​ត។ GS III ទម្រាំ​លក់​បាន ៣០លាន​គ្រឿង​ គឺ​​ចាយ​​ពេល​អស់ ៥ខែ​ឯណោះ តែ GS4 មិន​ដូច​គ្នា​ទេ​គឺ ២ខែ​លក់​បាន ២០លាន​គ្រឿង​ទៅ​ហើយ។ នេះ​មាន​ន័យ​ថា ១ខែ​បាន ១លាន ចុះ​បើ​រយៈពេល ៥ខែ​ស្មើ​គ្នា​នឹង GS III គឺ​អាច​កើន​ដល់ ៥០លាន​គ្រឿង​ក៏​ថា​បាន​ប្រសិន​កំណើន ១០លាន​គ្រឿង​លក់​ចេញ​ក្នុង​មួយ​ខែៗ​ថេរ​នោះ។
ខែ​មុន Samsung ធ្លាប់​បាន​ប្រកាស​តួលេខ​លក់ GS4 ម្ដង​រួច​មក​ហើយ​ដែល​រយៈពេល ១ខែ​អាច​លក់​បាន​រហូត​ដល់ ១០លាន​គ្រឿង៕​ ប្រភពមកពី៖ Sabay News

៣នាទី​បង្ហាញ​ពី​បច្ចេកវិទ្យា​ចម្រុះ​ដ៏​អស្ចារ្យ​នៅ​ឆ្នាំ​២០១៣

បច្ចេកវិទ្យា​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​ កាន់​តែ​ទំនើប​ឡើងៗ។ បណ្ដា​ក្រុមហ៊ុន​បច្ចេកវិទ្យា​លើ ​លោក​សុទ្ធ​តែ​បាន​ពង្រីក​វិស័យ​បច្ចេកវិទ្យា​រៀងៗ​ខ្លួន​ដើម្បី​ ប្រកួតប្រជែង​គ្នា។ មិន​ថា​នរណា​ខ្លាំង​ឬ​ខ្សោយ​នោះ​ទេ ជា​រួម​បច្ចេកវិទ្យា​ដែល​បាន​បង្កើត​ឡើង​មក​នោះ សុទ្ធ​តែ​មាន​អត្ថប្រយោជន៍​ជួយ​សម្រួល​ដល់​កិច្ចការ​របស់​មនុស្ស​ដដែល។
ផលិតផល​ក៏​ដូច​ជា​បច្ចេកវិទ្យា​កំពូល​ៗ ត្រូវ​បាន​គេ​បង្រួម​ចូល​ក្នុង​វីដេអូ youtube តែ​មួយ​បង្ហាញ​ពី​បច្ចេកវិទ្យា​យ៉ាង​ទំនើប​អស្ចារ្យសម្រាប់​ឆ្នាំ ២០១៣​នេះ។ ក្នុង​នោះ​មាន​ផលិតផល​របស់ Google គឺ Smart-Classes ដែល​មាន​មុខងារ​អស្ចារ្យ​ដែល​មិន​គ្រាន់​តែ​ជា​វ៉ែនតា​ធម្មតា​ទេ តែ​ថែម​ទាំង​បាន​បំពាក់​នូវ​កាមេរ៉ា​ទំហំ 5MP ហើយ​អាច​ភ្ជាប់​ជា​មួយ Smartphone តាម​រយៈ Bluetooth ឬ Wi-Fi 802.11b/g , មើល GPS, អាច​ផ្ញើ​សារ​បាន ក៏​អាច​លេង Facebook បាន​ទៀត​ផង។
បន្ទាប់​នោះ​គឺ​ Leap Motion ដែល​ជា​ឧបករណ៍​ប្រើ​សម្រាប់​ភ្ជាប់​ជា​មួយ​កុំព្យូទ័រ​បញ្ជា​តាម​កាយវិការ​ ពី​ចម្ងាយ​បាន។ ​ម៉ាស៊ីន​ព្រីន 3D Printing ដ៏​ទំនើប​អាច​ព្រីន​ឯកសារ​ចេញ​មក​ជា​របស់របរ​ប្រើប្រាស់។ និយាយ​ដល់​បច្ចេកវិទ្យា​ផលិត​ទូរសព្ទ​អេក្រង់​ថ្លា នៅ​ពុំ​សូវ​សម្បូរ​នោះ​ទេ តែ​ក៏​មាន​ជា​បន្ដើរៗ​ហើយ​នៅ​លើ​ផលិតផល Sony។ អេក្រង់​កោង​អាច​បត់បែន​ជា​បច្ចេកវិទ្យា youm display របស់ Samsung ដែល​បាន​បង្អួត​នៅ​ពិព័រណ៍ CES 2013 រួច​មក​ហើយ។ ចុង​ក្រោយ​កាន់​តែ​ប្លែក​ភ្នែក​ជា​មួយ​ទិដ្ឋភាព​ឡាន​ហោះ​ដោយ​ក្រុម​អ្នក​ ជំនាញ​បាន​បង្កប់​កូន​កង្ហារ​តូច​មួយ​គូ​នៅ​សងខាង​ឡាន​អាច​ហោះ​បាន។​ ប្រភពមកពី៖Sabay News

Wednesday, June 26, 2013

នារី​វ័យ​​ក្មេង​ម្នាក់​ផឹក​ទឹក​ត្នោ​តជូរ​​ពី​ល្ងាច​ ព្រឹក​ឡើង​ស្លាប់​បង្ក​ការ​ភ្ញាក់​ផ្អើល

រាជធានី​ភ្នំ​ពេញ​៖ នារី​វ័យ​ក្មេង​ម្នាក់បាន​ដេកស្លាប់ ដោយសារ​​តែ​នាង​ផឹក​ទឹក​ត្នោត​ជូរ​ច្រើន​ពេក​ ដែល​ហេតុការណ៍​នេះបង្កឱ្យមាន​ការ​ភ្ញាក់ផ្អើល​​​ កាលពី​វេលា​​ម៉ោង​៦ព្រឹក​ថ្ងៃទី​២៧ មិថុនា ២០១៣ ស្ថិត​ក្នុង​ភូមិ​ត្រពាំង​ល្វា​ សង្កាត់​កាកាប ខណ្ឌ​ពោធិ៍សែនជ័យ ។
បើតាម​ប្រភព​ព័ត៌មាន​បាន​ឱ្យ​ដឹងថា នារី​រង​គ្រោះ​ត្រូវបានគេស្គាល់​ឈ្មោះលី​ហ្សា អាយុ​ប្រហែល​២០ឆ្នាំ ។ មុន​ពេល​កើត​ហេតុ​ ល្ងាច​ថ្ងៃទី​២៦ មិថុនា នាង​បានមក​ជួយ​លក់​ទឹក​ត្នោតជូរ​សាច់ញាតិ​ នៅ​ភូមិ​កើតហេតុ ដោយមាន​ផឹក​ទឹក​ត្នោត​ជូរ​ផង លុះ​ព្រឹកឡើង​ស្រាប់តែ​ឃើញ​ដេក​ស្លាប់តែម្តង ។ ប្រភពមកពី៖កោះសន្តិភាព

Thursday, June 13, 2013

នគរបាល ខេត្តស្ទឹងត្រែង តាមចាប់ ជនសង្ស័យ លួចម៉ូតូ បានពីរករណី ជាបន្តបន្ទាប់

ស្ទឹងត្រែង៖ នគរបាលខេត្តស្ទឹងត្រែង បានសហការគ្នា ជាមួយនគរបាលខេត្តព្រះវិហារ ស្ទាក់ចាប់បុរសម្នាក់ ដែលជាជន សង្ស័យលួចម៉ូតូម្នាក់ ពេលកំពុងជិះម៉ូតូ រកកន្លែងលក់ នៅក្នុងស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ ដោយបានលួចពីខេត្ត ស្ទឹងត្រែងទៅ ។
ម៉ូតូមួយគ្រឿងនោះ ត្រូវចោរលួចចេញ ពីផ្ទះប្រជាពលរដ្ឋ រស់នៅឃុំថាឡា ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង នៅវេលារំលង អធ្រាត្រ ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៣ កន្លងទៅនេះ ។ ម្ល៉ោះហើយ ! ទើបកំលាំងនគរបាល ព្រហ្មទណ្ឌកំរិតស្រាល សហការគ្នា ជាមួយនគរបាលស្រុកឆែប ខេត្តព្រះវិហារ បើកការស្រាវជ្រាវ យ៉ាងសកម្ម ទើបឈានទៅធ្វើការ ចាប់ខ្លួនជនសង្ស័យបាន នៅ ថ្ងៃទី១១ មិថុនា ឆ្នាំ២០១៣នេះ ហើយជននោះត្រូវ បានបញ្ជូនមកកាន់ស្នងការដ្ឋាន នគរបាលខេត្តស្ទឹងត្រែង នៅថ្ងៃពុធទី១២ ខែមិថុនា ឆ្នាំ២០១៣ ។
នាយការិយាល័យ នគរបាលព្រហ្មទណ្ឌកំរិតស្រាល លោកវរសេនីយ៍ទោ ហោ វុទ្ធី បានបា្រប់ឲ្យដឹងថា ជនជាប់សង្ស័យ ដែល ត្រូវចាប់ខ្លួននេះ មានឈ្មោះនឿន ឡម (ហៅ អាសៀន) អាយុ២២ឆ្នាំ មុខរបរមិនពិតបា្រកដ មានទីលំនៅភូមិឆែបលិច ឃុំឆែប ស្រុកឆែប ខេត្តព្រះវិហារ ។ ចាប់ខ្លួនពីបទលួចម៉ូតូ ម៉ាកហុងដាឌ្រីម C.125 ស៊េរីឆ្នាំ២០១៣ ពណ៌ខ្មៅ ពាក់ស្លាកលេខ ស្ទឹងត្រែង1A.5724 ជាកម្មសិទ្ធិរបស់ឈ្មោះជួន ធន ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរគ្រូបង្រៀន ប្រចាំស្រុកថាឡាបរិវ៉ាត់  ។
ក្រោយពីការសាកសួរ ទៅលើជនសង្ស័យរួចមក ជននោះ ! ត្រូវបានចោទពីបទលួច ហើយត្រូវបានកំលាំងការិយាល័យ នគរបាលព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្ត កសាងសំណុំរឿងបញ្ជូន ទៅកាន់តុលាការខេត្តស្ទឹងត្រែង នា រសៀលថ្ងៃនេះ ដើម្បីចាត់ការ ទៅតាមនីតិវិធីនៃច្បាប់ ។
ចំណែកនៅព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៣នេះផងដែរ ជនសង្ស័យម្នាក់ ឈ្មោះលិ ស៊ុនលី ភេទប្រុស អាយុ២៧ឆ្នាំ មាន ទីលំនៅភូមិស្រែក្រសាំង ស្រុកសៀមបូក ក៏ត្រូវបានបញ្ជូន ទៅកាន់តុលាការខេត្តស្ទឹងត្រែង ក្រោមការចោទប្រកាន់ពី បទលួច ដូចគ្នា  ។  នៅក្រោយការសាកសួរ! តុលាការសំរេចឃុំខ្លួនជនល្មើស លិ ស៊ុនលី ជាបណ្តោះអាសន្ននៅល្ងាចថ្ងៃដដែល ។
ប្រភពពីនគរបាលបានឲ្យដឹងថា ៖ ជនល្មើសដែលតុលាការសំរេចឃុំខ្លួននោះ ! បានធ្វើសកម្មភាពលួចម៉ូតូ របស់ឈ្មោះកែប យ៉ាង ភេទស្រី អាយុ៣៨ឆ្នាំ មុខរបរកសិករ រស់នៅភូមិថ្មី សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង កាលពីវេលាម៉ោង១រំលង អធ្រាត្រថ្ងៃទី ០៤ ខែមិថុនា ឆ្នាំ២០១៣ ។ ម៉ូតូដែលជននោះលួច ម៉ាកហុងដាឌ្រីមC125 ស៊េរីឆ្នាំ២០០៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ ស្ទឹងត្រែង 1A.2634 ។ ជននោះចាប់ខ្លួននៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៣ កន្លងមកជនល្មើសធ្លាប់ បានធ្វើសកម្មភាព លួចជាមួយបក្ខពួក ចំនួន៣នាក់ទៀត គឺ៖១.ឈ្មោះនី ស៊ូពុន(ហៅ នីវី) អាយុ២៨ឆ្នាំ ២.ឈ្មោះគត់ ចែង អាយុ២៧ឆ្នាំ និងទី៣ .ឈ្មោះប៊ុន ចាន់ ជនល្មើសទាំង៣
មានទីលំនៅ ក្នុងភូមិហាងសាវ៉ាត ឃុំសាមឃួយ ស្រុកសេសាន ខេត្តស្ទឹងត្រែង ហើយត្រូវបានតុលាការខេត្ត សំរេចឃុំខ្លួនពីបទ លួចម៉ូតូអ្នកភូមិស្តៅ ឃុំស្តៅ ស្រុកសេសាន កាលពីថ្ងៃទី២៥ មិថុនា ២០១៣កន្លងទៅនេះ ៕ ប្រភពមកពី៖​ ដើមអម្ពិល

Monday, June 10, 2013

ស្រឡាញ់គ្នា​បាន​៣​ថ្ងៃ មិត្ត​ប្រុស​ប្រើ​អន្ទាក់​ចាប់រំលោភ

និស្សិត​​ស្រី​ម្នាក់​រៀន​​​នៅសាកល​វិទ្យា​ល័យ​មួយ​ ស្ថិត​ក្នុង​ក្រុង Vinh ប្រទេស​វៀត​ណាម ដែលទើប​ចាប់​ផ្តើម​មាន​​ស្នេហា​ថ្មោងថ្មី​ជាមួយ​មិត្ត​ប្រុស​ម្នាក់​រយៈ​ ពេល៣ថ្ងៃ​សោះ  ត្រូវ​មិត្ត​ប្រុស​​នោះ​ចាប់​រំលោភ​​​បាន​សម្រេច ដោយ​សារ​តែនាង​ទុក​ចិត្ត​​គេ និងដើរ​ចូល​​ទៅ​ក្នុង​អន្ទាក់​​​របស់​​គេ ។
តាម​ប្រភព​ព័ត៌​មាន​​ពីគេហ​ទំព័រ​បរទេស​ថា នារី​វ័យ​ក្មេង​ខ្វះ​បទ​ពិសោធន៍​ម្នាក់​នេះ​ឈ្មោះ T T M អាយុ​២១​ឆ្នាំ  ​នៅ​ថ្ងៃ​ទី​៣ នៃ​ការ​​ជួប​គ្នា​នោះ ​មិត្ត​ប្រុស​​រ​បស់​នាង​​បាន​នាំ​នាងទៅ​​ផ្ទះ Game របស់​គេមួយ​​​មាន​​ឈ្មោះ Seven Game House ។ នាង​មិន​បាន​ប្រុង​ប្រយ័ត្ន​ ដោយ​សារ​ទុក​ចិត្ត​​​​មិត្ត​ប្រុស​នោះ​ពេក ក៏​ស្រាប់​តែ​គេ​​ចាប់ដៃ​​​នាង​​ទាញ​​ចូល​ក្នុង​បន្ទប់​រួច​ចាប់​​​​ផ្តួល​​ ​ទៅលើ​គ្រែ​រំលោភ​តែ​ម្តង។ ​នៅ​ពេល​នោះ​ទោះ​​បី​នាង​​ខំ​រើ​បំរាស់​​យ៉ាងណា​ក៏​រើ​មិនរួច​ដែរ ខណៈ​នោះ​​​នាង​បាន​ខាំមាត់​មិត្ត​ប្រុស​នាង​ជា​​ច្រើន​​ផង​ដែរ តែ​គេ​នៅ​តែ​មិន​​ដោះ​​លែង​នាង​ឱ្យរួចផុត​ពី​តម្រេក​តណ្ហា​​របស់គេ​ឡើយ គឺ​រំលោភ​ទាំង​កំរោល​ បើទោះ​បី​នាង​​ខំរើ​បម្រះ​រហូត​​ដល់​សន្លប់ក៏ដោយ។
​ ប៉ូលិសបាន​ធ្វើការ​ស៊ើប​​អង្កេត​​ខាង​មិត្ត​ប្រុស​វិញ​និយាយ​ថា គេ​មាន​គម្រោង​រៀប​ការ​ជាមួយ​នាង​ ព្រោះ​ពួកគេ​ស្រឡាញ់​គ្នា​ខ្លាំង​ណាស់ ។ ស្របពេល​​នោះមានមតិ​មួយចំនួន​ចោទ​ប្រកាន់​​បុរស​នោះ​​ថា  ការ​និយាយ​យ៉ាង​នេះវាគ្រាន់​​តែ​ជា​លេស​របស់បុរសនោះ ដើម្បីកាត់​បន្ថយ​​​ទោស​របស់ខ្លួន​តែប៉ុណ្ណោះ នៅ​ពេល​​បែក​ធ្លាយ​រឿងខ្លួនចាប់​រំលោភ​មិត្ត​ស្រី​ដែល​ទើប​តែ​ស្រឡាញ់​គ្នា​ បាន​ត្រឹម​​តែ​​៣​ថ្ងៃ ។
នេះ​ជាមេ​រៀន​មួយសម្រាប់​​យុវនារី​ទាំង​ឡាយ​​ដែល​ទុក​ ចិត្ត​មិត្ត​ប្រុស​  ទើប​តែ​ស្រឡាញ់​គ្នា​​ សូម​ធ្វើការសិក្សា​ចិត្ត​ឡើង​វិញ​ ហើយ​ប្រុង​ប្រយ័ត្ន​​ជា​ថ្មីកុំឱ្យ​ដូច​រឿង​ខាង​លើ​នេះ ស្រឡាញ់គ្នា​​​មិន​លើស​៣​​ថ្ងៃ​ផង​ ព្រហ្ម​ចារី​​ដ៏មាន​សារ​សំខាន់​របស់​​នារី (យុវ​វ័យ) ត្រូវ​បាន​បុរស​ចិត្ត​មិន​​ស្មោះ​បំប៉ន​តណ្ហា​​បំផ្លាញ​ចោល​អស់៕ ប្រភពមកពី៖​ កោះសន្តិភាព

Wednesday, June 5, 2013

កម្មករលើសែងលោតសម្លាប់ខ្លួនត្រូវជួយទាន់


 
ភ្នំពេញ ៖ កម្មករលីសែងម្នាក់ មិនដឹងជា មានរឿងអ្វីកើតឡើង បានសម្រេចចិត្ដលោត ទឹកពីលើស្ពានព្រះមុនីវង្សថ្មី កាលពីវេលា ម៉ោង១១ព្រឹកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៣ ប៉ុន្ដែនៅពេលដែលលោតចូលទៅក្នុងទឹក ហើយនោះ ប្រហែលជាមិនចង់ស្លាប់ក៏ហែល មកច្រាំងទន្លេ រួចហើយលិចចូលក្នុងទឹកត្រូវ អ្នកស្ទូចត្រីនៅក្រោមស្ពាន ឃើញទាន់បាន ទៅជួយយកមកលើគោក រួចផុតពីសេចក្ដី ស្លាប់ ។
យោងតាមប្រភពព័ត៌មានពីសាក្សីនៅ កន្លែងកើតហេតុបានឱ្យដឹងថា ជនរងគ្រោះ រូបនេះ មានឈ្មោះកាន់ សុភាព ហៅគោ អាយុ៣២ឆ្នាំ រស់នៅភូមិព្រែកតានូ សង្កាត់ ចាក់អង្រែក្រោម ខណ្ឌមានជ័យ ។
សាក្សីនៅកន្លែងកើតហេតុបានឱ្យដឹងថា ជនរងគ្រោះរូបនេះ បានលោតសម្លាប់ខ្លួនពី លើស្ពានព្រះមុនីវង្សថ្មី ដោយមិនទាន់ដឹងពី មូលហេតុពិតប្រាកដនៅឡើយទេ ប៉ុន្ដែជន នេះ ត្រូវបានសមត្ថកិច្ចអះអាងថា ជាមនុស្ស ស្រវឹងខួប ។
បើតាមសាក្សី មុនពេលកើតហេតុជនរង គ្រោះ បានលោតចូលទៅក្នុងទឹកចំពាក់ កណ្ដាលស្ពាន ហើយពេលធ្លាក់ចូលទៅក្នុង ទឹកនោះ បានហែលប្រវេប្រវ៉ាឡើងគោក មកវិញ  លុះពេលហែលជិតដល់មាត់ច្រាំង ក៏លិចចូលទៅក្នុងទឹក ប៉ុន្ដែត្រូវបានអ្នកស្ទូច ត្រីនៅក្រោមស្ពានឃើញទាន់ រួចហើយទៅ ជួយស្រង់ទៅលើគោកវិញ រួចពីសេចក្ដីស្លាប់។
ប្រភពមកពី៖ដើមអម្ពិល

Monday, May 20, 2013

​ជនជាតិចិន​​​មួយក្រុម​ស្រវឹង​​ទាំង​ថ្ងៃ​​បើក​រថយន្ត​​​បុក​ខឿនស្ថានី​យប្រេង​ឥន្ធនៈ


រាជធានី​ភ្នំពេញ​ ៖ ​រថយន្ត​តូយ៉ូតា​​​ព្រូស​​ ពណ៌ប្រផេះ​ ពាក់ស្លាក​លេខ​​ភ្នំពេញ​ ២T -​៩០​៤​៣​​ បើក​​បរ​ និង​រួម​ដំណើរ​​ដោយ​ជន​ជាតិ​ចិន​​ជា​ច្រើន​នាក់​​មានស្រី​មានប្រុស ​សុទ្ធ​តែ​ស្រវឹង​​​ជ្រុល​​​​បុក​ខឿន​សួន​ច្បារ​ស្ថានីយ​​ប្រេង​ឥន្ធនៈមួយ​ កន្លែង​​បណ្ដាល​ឱ្យ​អ្នកជិះ​ក្នុង​រថយន្ត​ ទង្គិច​ក្បាល​​គ្នា​​តែ​មិន​មាន​រង​របួស​ធ្ងន់ធ្ងរ​ទេ​ ​។ ហេតុការណ៍​​​​នេះ​ធ្វើ​ឱ្យ​កក​ស្ទុះចរាចរណ៍ ​ដោយ​សារ​តែ​​កើត​ឡើង​ទាំង​ថ្ងៃ​មាន​មនុស្ស​​ចោម​រោម​​មើល​នៅ​​​​តាម​ មហាវិថី​​ព្រះមុន​ីវង្ស​​ ​ក្នុងសង្កាត់​បឹងកេង​កង​​ទី​​៣ ​​ខណ្ឌ​ចំការមន កាល​ពី​វេលា​ម៉ោង​​​​១ និង​​​៤០​នាទី​​​រសៀល​ថ្ងៃទី​​​១៩ ឧសភា ​។
សាក្សី​​និយាយថា​​ មុន​ពេល​កើត​ហេតុ​​រថយន្ត​ព្រូស និងម៉ូតូ​មួយ​គ្រឿង​មិន​ចាំម៉ាក​​ធ្វើ​ដំណើរ​​ស្រប​ទិស​គ្នា​​​ ហើយម៉ូតូ​​​បត់​ស្ដាំចូល​​​ចាក់សាំង​ ធ្វើ​ឱ្យ​រថយន្ត​​​បើក​​​លឿន ព្យា​យាម​​​គេច​​​​​ក៏ជ្រុល​​​ទៅ​បុក​​​ខឿន​​​​សួន​ច្បារ​ស្ថានីយ​​​ប្រេង​ ឥន្ធនៈកល់​​ទ្រូង​​ទៅ​លែង​រួច​ បណ្ដាល​ឱ្យ​​អ្នកជិះ​ក្នុងរថយន្ត​​​ទង្គិច​ក្បាល​​​​គ្នា​​​​តែមិន​មាន​​​​ រង​របួស​​​ធ្ងន់​ធ្ងរ​ទេ​ ​ឯ​​​រថយន្ត​ខូច​​​ផ្នែកខាងមុខ​​ទាំងស្រុង​ ។​ ពេល​កើត​ហេតុ​អ្នក​ដំណើរ​ និង​បុគ្គលិក​​​ស្ថានីយ​​ប្រេង​ឥន្ធនៈ​​​ភ័យ​បុក​ពោះ​​​គ្រប់​គ្នា ខណៈ​​​រថយន្ត​​បើក​លឿន​ស្លេវ​​​​សំដៅ​​ចូល​ស្ថានីយ ​​​​ហើយ​បើ​ជ្រុល​​​​​ទៅ​បុក​ធុង​ស្ដុក​សាំង​​ប្រាកដ​​ជា​​បណ្ដាល​ឱ្យ​​ ផ្ទុះ​​បង្ក​ជា​​អណ្ដាត​ភ្លើង​​សន្ធោ​សន្ធៅ​ជា​មិន​ខាន​​​ ។
​​​ហេតុការណ៍នេះ​​​​​តំណាង​​​ក្រុម​ហ៊ុន​ស្ថា​នី​យ​ ប្រេង​ឥន្ធនៈ​​​​ទាម​ទារ​សំណង​​​​៧០០​ដុល្លារ ព្រោះ​ខូច​ខាត​​ខឿន​សួន​ច្បារ ​ដង​ទង់​​ជាតិ​​២​បង្គោល​​​​​​ ។ ​​​រយៈ​​ពេល​​​​ជាង​មួយម៉ោង​​ ទើប​ខាង​ជន​ជាតិ​ចិន​​​​ទាំ​ង​នេះ​​​យល់​ព្រម ​ព្រោះ​​​​ខ្លាច​នគរ​បាល​វាស់​​ជ​ាតិ​អាល់​កុល​ ៕​
ប្រភពមកពី៖ កោះសន្តិភាព

Sunday, May 5, 2013

បទពិសោធន៏ក្នុការធ្វើការនៅសាលាបច្ចេកទេសដុបូស្កូរបស់លោកគ្រូ ស៊ុន ស៊ីពេជ្រ

លោក​គ្រូ​ពេជ្រ​​បាន​ធ្វើ​ការ​នៅ​ទី​នេះ​រយៈ​ពេល​ជិត​មួយ​ឆ្នាំ​ហើយ​ គាត់ធ្វើ​ការ​នៅ​ទី​នេះ​ចាប់​តាំង​ពី​ឆ្នាំ​ ២០១១​ មក​ដល់​បច្ចុប្បន្ន​។​គាត់​ធ្វើ​ការ​នៅ​សាសា​ដុន​បូស្កូ​ខាង​ផ្នែក​​Children​​​ fun​​ដើម្បី​ជួយ​ដល់​ក្មេង​ក្រីក្រដែលជួលផលលំបាក។ពីមុនគាត់ក៏ជាសិស្សនៅសាលាបច្ចេកទេសដុបូស្កូផងដែរ គាត់រៀននៅផ្នែកទំនាក់ទំនងសង្គម និងសារព័ត៏មានជំនាន់ទី១​ បន្ទាប់ពីបញ្ជាប់ការសិក្សាគាត់បានទៅធ្វើការអង្គការមួយដែលជួយដល់កុមារក្រីក្រដូចគ្នានឹងសាលាដុបូស្កូ​ដែរហើយគាត់ក៏បានឈប់ពីការងារនោះ បន្ទាប់ពីនោះគាត់ក៏បានវិញមកធ្វើការនៅសាលាដុបូស្កូវិញក្នុងគោលបំណងដើម្បីសង់គុណដល់សាលាវិញ និងមានចិត្តស្រលាញ់សាលា​។ លោកឪពុកបានដឹងថាគាត់ធ្លាប់ធ្វើការខាងក្រុមក្មេងកំព្រាពីមុនមកទើបលោកឪពុកបូស្កូឲ្យគាត់ធ្វើការខាងក្រុម children​ fun តែម្តង​មួយវិញទៀតមានបទពិសោធន៏ខាងការងារនេះមានច្រើនពីមុនមក ហើយនេះក៏មិនមែនជាការងារលំបាកដែរសម្រាប់គាត់។ការងារនេះបើធៀបជាមួយការងារខាងផ្នែកបច្ចេកទេសផ្សេងៗការងារនេះជាការងារស្រួលជាងគេបន្តិចតែនៅមានផលវិបាកខ្លះដូចជា៖ ការចុះធ្វើការម្នាក់ឯង ចុះតាមភូមិឆ្ងាយៗ​ ពិបាកទំនាក់ទំនងជាមួយក្មេង ឬ ឪពុកម្តាយ​សិស្សពីព្រោះនៅតាមស្រុកភូមិឆ្ងាយ​ដាច់ពីទីក្រុង ដូច្នេះឪពុកម្តាយខ្វះការអប់រំពិបាកក្នុងការទំនាក់ទំនងពិភាក្សាពីបញ្ហាជីវភាពរបស់​ពួកគាត់ និងខ្វះលទ្ធិភាពបញ្ជូនកូនទៅសិក្សាដើម្បីខ្ញុំងាយស្រួលយកព័ត៏មានខ្លះៗដើម្បីជួយដល់ពួគគាត់វិញ។ នៅពេលខ្ញុំចុះធ្វើការម្តងៗខ្ញុំត្រូការសិស្សពីរ បីនាក់ ដើម្បីជួយពីព្រោះត្រូវចំណាយពេលពេញមួយថ្ងៃ ក្នុងការធ្វើការម្តង។ គាត់បានបន្តទៀតថានៅក្នុងមួយខែគាត់ត្រូវចែកអំណាយដល់ក្មេងកំព្រាឬកុមារក្រីក្រ១ដងជារៀងរាល់ខែ។ ការចែកអំណាយនេះគឺប្រមូលក្មេងក្រីក្រនៅជុំវិញក្រុងព្រះសីហានុផ្ទាល់តែម្តង​ ឬក៏ក្មេងនៅតាមបណ្តាលខេត្តឆ្ងាយៗដែលជួបការលំបាកខ្លាំង។ ម្យ៉ាងវិញទៀតគាត់បាននិយាយពីបញ្ហាសីលធម៌ និងគុណភាពខ្លះនៅសាលាដុបូស្កូមានអត់ថយច្រើនបើធៀបនិងការពីមុន។​ កាលពីមុនទាំងវិន័យនិងគុណភាពមានភាពល្អខ្លាំង មិនដូចពេលឥឡូវនោះទេ។ ជាចុង​បញ្ជប់​គាត់​សូម​ថ្លែង​អំណរអគុណ​ដល់ ​លោក​ឪពុក​ដុន​បូស្កូ ដែលបាន​ផ្ដល់ឱកាស​ដល់​រូបគាត់​ចូល​មកសិក្សាហើយ​បាន​ចេះ​​នូវចំនេះដឹង ចំនេះធ្វើ និង ជំនាញមួយ​ដ៏ពិតប្រាកដ​សម្រាប់​រូបលោក។​ គាត់សូម​សំនូមពរ​ឲ្យ​លោកឪពុក​នៅតែ​បន្ត​ជួយ​ដល់​យុវជនក្រីក្រ​ជារៀង​រហូត ហើយ​សូម​ឲ្យ​សិស្សានុសិស្សទាំងអស់​គោរព​នូវ​បទ​បញ្ជារបស់សាលា ខិតខំសិក្សារៀន​សូត្រ ចេះនូវ​ជំនាញដែលពួកគេស្រលាញ់។ ធ្វើនៅថ្ងៃ ទី៣០ ខែមេសា ឆ្នាំ២០១៣ សរសេរដោយៈតារា ចលនា

Thursday, April 11, 2013

សួស្តីឆ្នាំថ្មី២០១៣

សូមជូនពរអោយប្រជាពលរដ្ឋខ្មែរទាំងអស់រីករាយជាមួយឧកាសបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិខាងមុខ។ កុំ​អោយ​មាន​គ្រោះ​ភ័យ​ណា​មក​បៀត​បៀន​​បាន​​​​​​អោយ​សោះ​ទាំង​នៅ​ក្រៅ​ប្រទេស​ និង​ក្នុង​ប្រទេស​ រីក​រាយ​ជា​មួយ​ការជួបជុំគ្រួសារ ញាតិមិត្តបងប្អូនគ្រប់ទឹសទីទាំងអស់ ជា​ពិ​សេស​សិស្សា​នុ​សិស្ស​នៅ​សាលា​

បច្ចេកទេសដុនបូស្កូ។

Friday, March 8, 2013

រថយន្ត​ដឹក​សិស្ស​បត់​មិន​ប្រយ័ត្ន​ជ្រុល​បុក​និស្សិត​ស្រី​ជិះម៉ូតូ​រង​របួស​ធ្ងន់ធ្ងរ​

ករណី​នេះ​បាន​កើត​ឡើង​កាល​ពីវេលាម៉ោង​៥​និង​២៥​នាទី​ល្ងាច​ថ្ងៃ​ទី​៦ មីនា នៅ​លើ​កំណាត់​ផ្លូវ​ទំនប់​សណ្ត​ស្ទឹង​៧​មករា​ត្រង់​ចំណុច​កែង​ផ្លូវ​លំ​ ស្ថិតក្នុង​ភូមិ​អន្លូង​គង​ចាស់​ សង្កាត់​ព្រៃ​ស​ ខណ្ឌ​ដង្កោ ។ ស្ត្រី​រង​គ្រោះ​ឈ្មោះ​ ញឹម ចិន្ថា​ អាយុ​១៨​ឆ្នាំ​ ជា​និស្សិត​រស់​នៅ​ភូមិ​វាល​ថ្លាន់​ សង្កាត់​គង​នយ​ ខណ្ឌ​ដង្កោ​ ទោះ​ជា​នាង​បាន​ពាក់​មួក​សុវត្ថិ​ភាព​ត្រឹម​ត្រូវ​ក្តី ក៏​បាន​រង​របួស​ធ្ងន់​ធ្ងរ​ដែរ​ ​ជិះ​ម៉ូតូ​សេ​១២៥​ ពណ៌​ខ្មៅ​ ស៊េរី​២០១១​ ពាក់​ស្លាក​លេខ​ភ្នំពេញ​ 1AT-9987 ម្នាក់​ឯង​ ដោយ​ឡែក​រថយន្ត​ម៉ាក​អេស​សាំ​យ៉ុង​ពណ៌​ស​ពាក់​ស្លាក​លេខ​ភ្នំពេញ​ 2I-0426 អ្នក​បើក​រថយន្ត​ឈ្មោះ​ ចេង សុធី ភេទប្រុស​ អាយុ​៣១​ឆ្នាំ​ ស្នាក់​នៅ​ភូមិ​ខ្វា សង្កាត់​ដង្កោ ជារថយន្ត​ដឹក​សិស្ស​របស់​សាលា​រៀន​មួយ​ ។​

Saturday, March 2, 2013

ចោរ​៣នាក់​ ប្លន់​ម៉ូ​តូ​ពី​និស្សិត​ពេទ្យ​ម្នាក់ ​យក​ទៅ​បាត់​ដោយ​សុវត្ថិ​ភាព​

និស្សិតស៊ុន ចាន់លីន បាននិយាយរៀបរាប់ប្រាប់សមត្ថកិច្ចថា មុនពេលកើតហេតុរូបនាងបានចេញពីរៀននៅខាងក្រោយផ្សារសុវណ្ណា ហើយជិះម៉ូតូត្រឡប់មកផ្ទះ លុះមកដល់មុខមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ស្រាប់តែមានជនសង្ស័យ៣នាក់ខាងលើ ជិះម៉ូតូតាមនាងរហូតមកដល់មុខផ្ទះ ។ ខណៈពេលនាងចុះពីលើម៉ូតូ ដើរទៅគោះទ្វារដើម្បីឱ្យបងប្អូនបើកទ្វារឱ្យ ស្រាប់តែជនសង្ស័យទាំងបីនាក់នេះក្នុងនោះមានម្នាក់កាន់កាំភ្លើង ខ្លីមួយដើមចុះមកភ្ជង់គំរាមមិនឱ្យនាងស្រែក និងដណ្តើមយកសោម៉ូតូពីដៃនាង ហើយជិះរត់គេចខ្លួនបាត់ស្រមោលភ្លាមៗ ។ ហេតុការណ៍នេះ មិនបណ្តាលឱ្យនិស្សិតរងគ្រោះរងរបួសឡើងដោយសារតែនាងព្រមប្រគល់ ម៉ូតូឱ្យតាមសម្រួល ។ ទាក់ទិននឹងហេតុការណ៍នេះ សមត្ថកិច្ចចម្រុះខណ្ឌមានជ័យនិងប៉ូលិសក្រសួងមហាផ្ទៃ រួមជាមួយកងរាជអាវុធហត្ថខណ្ឌមានជ័យ បានចេញប្រតិបត្តិការអន្តរាគមន៍ពួនស្ទាក់គ្រប់ទិសទីក្នុងរាជ ធានីភ្នំពេញ អស់រយៈពេលជាង២ម៉ោង ប៉ុន្តែនៅមិនទាន់បានលទ្ធផលអ្វីនៅឡើយទេ ។ បច្ចុប្បន្នសមត្ថកិច្ចបានត្រឹមទទួលពាក្យបណ្តឹងពីនិស្សិតរងគ្រោះ ដើម្បីទុកជាកំណត់ហេតុស្រាវជ្រាវតាមចាប់ក្រុមជនល្មើសតែ ប៉ុណ្ណោះ ។ និសិ្សតរងគ្រោះខាងលើនេះ ឈ្មោះស៊ុន ចាន់លីន ភេទស្រី អាយុ២១ឆ្នាំ ជានិស្សិតពេទ្យ ស្នាក់នៅចំណុចកើតហេតុខាងលើ ហើយម៉ូតូដែលក្រុមចោរប្លន់ យកទៅបាត់នោះម៉ាកស្គូពីស៊េរី២០១២ ពណ៌ឈាមជ្រូក ពាក់ស្លាកលេខ 1BD-7108 ។ ចំណែកជនសង្ស័យ មានគ្នា៣នាក់ ស្លៀកពាក់ស៊ីវិល ប្រដាប់ដោយកាំភ្លើងខ្លី មិនស្គាល់ម៉ាក១ដើម ជិះម៉ូតូមួយគ្រឿងម៉ាកអាយខន មិនចាំស្លាកលេខ ។

Thursday, February 28, 2013

ក្មេង​ស្រីវ័យ១៧ឆ្នាំ​២នាក់ស្នាម​របួស​សុសសាច់​រត់ចេញពីផ្ទះលោកឧកញ៉ា​

សមត្ថកិច្ចជំនាញ នៃស្នងការដ្ឋានខេត្តបាន ទំលាយនូវសំណុំរឿងដ៏រន្ធត់មួយ និងខ្លោចផ្សាជាទីបំផុតរបស់ ក្មេង ស្រីវ័យ១៧ឆ្នាំចំនួន២នាក់ កាលពីល្ងាចថ្ងៃទី២៦ កុម្ភៈ ២០១៣ ដែលរាងកាយរបស់ពួកនាង ពោរពេញដោយ ស្លាកស្នាមរបួស ស្ទើរ សុះសាច់ ដែលពួកនាងអះអាងថា ជាស្លាកស្នាមបណ្ដាលមក ពីការធ្វើទារុណកម្មដ៏ព្រៃផ្សៃរបស់ថៅកែស្រី ដែលជាភរិយា លោក ឧកញ៉ាដ៏មានទ្រព្យ ស្ដុកស្ដមម្នាក់នៅរាជធានីភ្នំពេញ។ មន្រ្តីការិយាល័យប្រឆាំងការជូញដូរមនុស្ស និងការពារអនីតិជនស្នងការដ្ឋាន ខេត្តបានឲ្យដឹងថា ក្មេងស្រីទាំង២នាក់នោះស្ថិតក្នុង ស្ថានភាពស្គមស្លេកស្លាំង និងមានស្នាមរបួសពេញរាងកាយដូចៗគ្នា ដែលទំនងរងនូវការវាយដំដោយវត្ថុរឹង ។ ពួកនាងត្រូវ សមត្ថ កិច្ចប្រទះឃើញឈរយំគួរឲ្យសង្វែកនៅក្បែររង្វង់មូលរូបសំណាក លោកតាដំបងគ្រញូងក្នុងក្រុងបាត់ដំបង កាលពីព្រលប់ថ្ងៃទី២២ កុម្ភៈ ជាមួយនឹងសម្លៀកបំពាក់ចំណាស់ មួយចង្កេះម្នាក់ប៉ុណ្ណោះ ។

Monday, February 18, 2013

កុមារីម្នាក់​ត្រូវឃាតករ​រំលោភរួចសម្លាប់ញាត់​ចូល​ក្នុងអាងទឹក​នៅស្រុកព្រះស្តេច​

កុមារីអាយុ១០ឆ្នាំម្នាក់ ត្រូវឃាតកររំលោភរួច សម្លាប់យកទៅញាត់ក្ នុងអាងទឹកនៃបន្ទប់ទឹក ក្នុងវត្តព្រំសូរិយារាម ហៅវត្តគោកសំពៅ បង្កឱ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៦ និង២០នាទីល្ងាចថ្ងៃទី១៨ កុម្ភៈ ២០១៣ ស្ថិតក្នុងឃុំច្រាំងស្វាយ ស្រុកព្រះស្តេច ។ បើតាមអ្នកឆ្លើយឆ្លង ព័ត៌មានកោះសន្តិភាពឱ្យដឹងថា កុមារីដែលស្លាប់បាត់បង់ជីវិតឈ្មោះសៀក លឺ អាយុ១០ឆ្នាំ រស់នៅជាមួយជីដូន ស្នាក់អាស្រ័យធម៌ក្នុងវត្តខាងលើ ខណៈឪពុកម្តាយជាប់រវល់ ធ្វើការនៅទីក្រុងភ្នំពេញ ។

Saturday, February 9, 2013

ក្មេងប្រុសស្រី៣នាក់ លង់ទឹកស្រះស្លាប់

ហេតុការណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើលដល់ អ្នករស់នៅភូមិគីឡូ៨ លើកំណាត់ផ្លូវជាតិលេខ៧អា ខណៈក្រុមគ្រួសារខំដើររកប្រទះឃើញស្បែកជើងកូនរបស់ខ្លួន អណ្តែតលើផ្ទៃទឹកស្រះក្បែរវត្តភូមិគីឡូ៨ ស្ថិតក្នុងសង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង កាលពីវេលាម៉ោង៦និង៤០នាទីព្រឹកថ្ងៃទី៩ កុម្ភៈ ២០១៣។ តាមប្រភពព័ត៌មានពីលោកមេភូមិគីឡូ៨ ប្រាប់ថា ក្មេងទាំង៣នាក់បានបាត់ពីផ្ទះប្រហែលជាម៉ោងជិត៦ល្ងាចថ្ងៃ ទី៨ កុម្ភៈ ២០១៣ ដោយមិនឃើញមកផ្ទះវិញ ឪពុកម្តាយទាំង២គ្រួសារបាននាំគ្នាដើររកកូនរហូតដល់ម៉ោងជិត ១០យប់នៅតែរកមិនឃើញ លុះនៅព្រឹកម៉ោង៦និង៤០នាទីថ្ងៃទី៩

នារីអាយុ ២០ឆ្នាំ ត្រូវគេដុតទាំងរស់និងខ្លួនទទេ ដោយសារតែគេចោទនាងជាមេធ្មប់

នារីរងគ្រោះនេះមានឈ្មោះថា Kepari Leniata អាយុ ២០ឆ្នាំ ត្រូវបានគេយកទៅដុត និងសម្លាប់នៅពីមុខមនុស្សជាច្រើនរយនាក់ នៅក្នុងទីក្រុង Mount Hagen ។ នារីនេះ ត្រូវបានគេដោះសំលៀកបំពាក់ចោលអស់ និងត្រូវគេចាក់សាំងពីលើ ដែលត្រូវដុតនៅពីលើគំនរសំរាម នៅចំពោះមុខបងប្អូន របស់ក្មេងប្រុសដែល បានស្លាប់កាលពីពេលថ្មីៗនេះ។ នៅក្នុងនោះ នាងបានចោទថា ជាមេធ្មប់សម្លាប់ក្មេងប្រុសអាយុ ៦ឆ្នាំម្នាក់ បន្ទាប់ពីក្មេងប្រុសនេះ ចុកពោះ និងឈឺដើមទ្រូងដែលបាន ស្លាប់នៅក្នុងមន្ទីរពេទ្យ។ ខណៈពេលដែលនាង ត្រូវគេដុត នាងត្រូវបានក្រុមពន្លត់អគ្គិភ័យ និង ប៉ូលីសធ្វើការជួយសង្គ្រោះបន្ទាន់ តែត្រូវបានប្រជាជនដែលឈររោមមើល ហាមឃាត់មិនឲ្យចូលជួយ។ បន្ទាប់ពីមានហេតុការណ៍នេះកើតឡើង ប៉ូលីសបានថ្លែងប្រាប់ទៅកាន់ សារព័ត៌មាននៅក្នុងតំបន់ថា ប៉ូលីសនឹងបញ្ជូនអ្នកដែលដុតសម្លាប់ នារីរងគ្រោះនេះទៅកាន់តុលាការធ្វើការកាត់ក្ដី យោងទៅតាមគេហទំព័ររបស់ ប៊ីប៊ីស៊ី។ យ៉ាងណាមិញ សម្រាប់មនុស្សនៅក្នុងតំបន់នេះ ជឿជាក់ទៅលើអំពើអាបធ្មប់ដែលធ្វើឲ្យស្លាប់ ជាជាងការស្លាប់ដោយសារជំងឺផ្សេងៗ។

យុវជនល្មោភកាមចាប់ក្មេងស្រីអាយុ4ឆ្នាំរំលោភលើផ្ទះពេលម្តាយមិននៅ

ខេត្តកំពង់ចាម ៖ ស្របពេលដែលម្តាយបង្កើតបានទៅធ្វើការនៅប្រទេសម៉ាឡេស៊ី ហើយទុកកូនស្រីតូចឱ្យម្តាយមីងជាអ្នកមើលថែរក្សាជំនួស ដោយសារកត្តាជីវភាពជួបការលំបាក ម្តាយមីងក៏ចេញទៅស៊ីឈ្នួលធ្វើចម្ការឱ្យគេនៅខេត្តក្រចេះ តែបែរជាមានជនអគតិមកចាប់ក្មេងស្រីដែលអាយុទើបតែ៤ឆ្នាំរំលោភ សេពសន្ថវៈនៅលើផ្ទះ ។ េហតុការណ៍នេះបានកើតឡើងនៅវេលាអធ្រាត្រថ្ងៃទី៤ ឈានចូលព្រឹកថ្ងៃទី៥ កុម្ភៈ ហើយជនល្មោភកាមតណា្ហដ៏ថោកទាប ក៏ត្រូវបានកម្លាំងសមត្ថកិច្ចចាប់ខ្លួនបានផងដែរ ។ លោកវរសេនីយ៍ត្រី ប៉ាក ជាតិ អធិការនគរបាលស្រុកកំពង់សៀមបានឱ្យដឹងថា ក្រោយពីបានទទួលបណ្តឹងពីស្រ្តីជាម្តាយមីងរបស់ក្មេងស្រីរងគ្រោះ នៅព្រឹកថ្ងៃទី៦ កុម្ភៈនោះ រូបលោកបានចាត់ឱ្យលោកនាយប៉ុស្តិ៍ឃុំអូរស្វាយ ដឹកនាំកម្លាំងចុះទៅកាន់ផ្ទះកើតហេតុជាបន្ទាន់ ព្រមទាំងបានសួរនាំបងស្រីរបស់ក្មេងស្រីរងគ្រោះ ទើបស្គាល់អត្តសញ្ញាណជនសង្ស័យឈ្មោះ នល់ តុល ភេទប្រុស អាយុ២១ឆ្នាំ នៅភូមិត្រពាំងកក់ ឃុំអូរស្វាយ ស្រុកកំពង់សៀម ។ លោកវរសេនីយ៍ត្រី ប៉ាក ជាតិ អធិការនគរបាលស្រុកកំពង់សៀមបានបន្តទៀតថា ក្រោមការស្រាវជ្រាវពិនិត្យតាមដានយ៉ាងច្បាស់លាស់ រហូតដល់វេលាម៉ោង៥និង៥៥នាទីល្ងាចថ្ងៃដដែល (៦ កុម្ភៈ) ជនសង្ស័យរូបនេះត្រូវបានឃាត់ខ្លួននៅត្រង់ចំណុចជ្រៃបទ ព្រមទាំងបានបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកកំពង់សៀម ដើម្បីសួរនាំនិងឆ្លើយសារភាពថា រូបគេពិតជាបានចាប់ក្មេងស្រីឈ្មោះ “ម.ស.ន” អាយុ៤ឆ្នាំ នៅលើផ្ទះរបស់ក្មេងស្រីនោះពិតប្រាកដមែន ។

Wednesday, February 6, 2013

ស្រវឹងស្រាជិះម៉ូតូចុះពីលើស្ពានអាកាស៧មករា

រាជធានីភ្នំពេញ ៖ បុរសម្នាក់ស្រវឹងស្រាជិះម៉ូតូអាយខនចុះពីលើស្ពានអាកាស៧មករាលឿនពេក ជ្រុលទៅទាក់ដៃចង្កូតម៉ូតូ នឹងរនាំងដែកចែកផ្លូវ បណ្តាលឱ្យដួលម៉ូតូអូសជាង២០ម៉ែត្រ ចំណែកអ្នកបើកម៉ូតូធ្លាក់នៅគល់ស្ពានខាងកើតរងរបួសធ្ងន់ ។ ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង១០ និង៣០នាទីយប់ថ្ងៃទី៦ កុម្ភៈ តាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក ។ សាក្សីឃើញហេតុការណ៍បានឱ្យដឹងថា មុនពេលកើតហេតុបុរសរងគ្រោះជិះម៉ូតូអាយខនពណ៌លឿងលាយស ចុះពីលើស្ពានអាកាស៧មករា ពីលិចទៅកើត ក្នុងល្បឿនលឿន ខណៈពេលចុះដល់គល់ស្ពានខាងកើត ស្រាប់តែរេចង្កូតម៉ូតូទាក់ជាមួយរនាំងដែកពុះចែកផ្លូវ បណ្តាលឱ្យដួលម៉ូតូួអូសជាង២០ម៉ែត្រ រីឯអ្នកជិះម៉ូតូធ្លាក់នៅគល់ស្ពានរងរបួសធ្ងន់ ។ក្រោយពេលកើតហេតុ ជនរងគ្រោះត្រូវរថយន្តសង្គ្រោះមន្ទីរពេទ្យព្រះកុសុមៈដឹកយកទៅ ព្យាបាល ចំណែកម៉ូតូត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅប៉ុស្តិ៍រដ្ឋបាល ទឹកល្អក់ទី១ ៕

ម្តាយឪពុកកំពុងរវល់ផឹកស៊ី ឆក់ឱកាសរំលោភកូនស្រី អាយុ១១ឆ្នាំ ត្រូវប៉ូលិសចាប់ខ្លួន

បុរសល្មោភកាម ម្នាក់ឱ្យដឹងថា ឳពុកម្តាយផឹកស្រាជាមួយ ក៏ធ្វើជាស្រវឹងសុំលាទៅមុន តាមការពិតទៅចាប់រំលោភកូនស្រីអាយុ១១ឆ្នាំ ដែលកំពុងដេកលក់នៅ ឯផ្ទះរហូតបានសម្រេច ប៉ុន្តែត្រូវជាប់ខ្នោះ ប៉ូលិសបន្ទាប់ពី ក្មេងស្រីរងគ្រោះប្រាប់ឳពុកម្តាយរបស់នាង ពេលត្រឡប់មកវិញ ។ ករណីរំលោភសេពសន្ធវៈ នេះបានកើតឡើងនៅលើផ្ទះទូកបណ្តែតទឹក ស្ថិតក្នុងភូមិត្រពាំងរំដេញ ឃុំក្បាលត្រាច ស្រុកក្រគរ កាលពីថ្ងៃទី២ កុម្ភៈ វេលាម៉ោង៩យប់ ។ បុរសល្មោភកាមដែលឃាត់ខ្លួនឈ្មោះឌុល ទិត្យ អាយុ៤៨ឆ្នាំ ឯកុមារីរងគ្រោះអាយុ១១ឆ្នាំ រស់នៅភូមិឃុំកើតហេតុក្បែរគ្នា។ ឈ្មោះជា ឆៃ ជាឳពុកក្មេងស្រីរងគ្រោះ បានប្រាប់ឱ្យដឹងថា នៅវេលាម៉ោង៨យប់ ខ្លួន និងប្រពន្ធបាននាំគ្នាទៅទិញអីវ៉ាន់ ហើយបានចូលផឹកស្រានៅផ្ទះ ប្រជាពលរដ្ឋឈ្មោះបាត់ ចម្ងាយពីផ្ទះរបស់ខ្លួនប្រហែល២០ម៉ែត្រ ដោយទុកឱ្យកូនស្រី២នាក់ ម្នាក់អាយុ១១ឆ្នាំ និងម្នាក់ទៀតអាយុ៣ឆ្នាំនៅចាំផ្ទះ ។ ពេលទៅដល់ឃើញឈ្មោះឌុល ទិត្យ កំពុងផឹកទីនោះដែរ ក៏អង្គុយផឹកស្រាជជែកគ្នាលេង ។ បានមួយសន្ទុះធំឈ្មោះទិត្យ បានសុំលាទៅផ្ទះមុន ដល់ម៉ោងជាង៩ ខ្លួននិងប្រពន្ធក៏ទៅដែរ លុះទៅដល់ផ្ទះកូនស្រីនិយាយប្រាប់រឿងរ៉ាវដែលបានកើតឡើងគាត់ក៏ទៅប្តឹងប៉ូលិសតែម្តង ។

Sunday, January 20, 2013

ជីវិតសិស្សក្រីក្រនៅសាលាបច្ចេកទេសដុនបូស្កូ


សាលា​​​បច្ចេក​​ទេស​​ដុន​​បូស្កូ​​គឺ​​ជា​​សាលា​អង្គ​ការ​ក្រៅ​រដ្ឋា​ភិបាល​មួយ​ដែល​តែង​តែ​ជួយ​ដល់​សិស្សា​​​​នុ​សិស្ស​ ដែល​​ពុំ​មាន​លទ្ធ​ភាព​ទៅ​បន្ត​ការ​សិក្សា​នៅ​សកល​វិទ្យា​ល័យ​​បាន​។​ ​ហើយ​នៅ​ក្នុង​នោះ​​ផង​​ដែរ​​ក៏​មាន​​ផល​វិបាក​​ខ្លះ​​ផង​ដែរ​ ចំពោះ​ ​សិស្ស​​ដែល​​ក្រី​ក្រ​​​ហើយ​​មាន​​ផ្ទះ​​នៅ​​តាម​​បណ្តាល​ខេត្ត​​ឆ្ងាយៗ​ ​ត្រូវ​​ការ​​ចំ​ណាយ​​ប្រាក់​​មួយ​​ចំនួន​​ធំ​​ដូច​ជា​៖​ ចំណាយ​​ទៅ​​លើ​ការ​ ធ្វើ​​ដំនើរ​ ដើម្បី​​មក​​ចូល​​រួម​ការ​​ប្រលង​​ដែល​​តែង​​តែ​​ធ្វើ​​ឡើង​​នៅ​​ជិត​​ចុង​​ឆ្នាំ​​ដើ​ម្បី​​ធ្វើ​ការ​សាក​ល្បង​សម្ថភាព​សិស្ស​។​​​​ចំពោះ​​សិស្ស​ដែល​ប្រលង​ជាប់​ទើប​អាច​មាន​សិទ្ធ​ចូល​រៀន​បាន​។​សិស្ស​​​ដែល​​​បាន​​​មក​​​សិក្សា​​​សុទ្ធ​​​តែ​​​ជា​​​សិ​ស្ស​​​ដែល​មាន​សំណាង​​រួច​ផុត​ពី​ភាព​អវិជ្ជា​។​​ជា​​​ធម្មតា​​សិស្ស​​​នៅ​​សាលា​​​ដុន​​បូស្កូ​​ភាគ​​ច្រើន​​មក​​ពី​​ខេត្ត​​ឆ្ងាយ​​​និង​​​គ្មាន​​លទ្ធភាព​​អាច​​រៀន​​បន្ត​បាន​។​យើង​ដឹង​ហើយ​​ថា​​ការ​ដែល​ឃ្លាត​​ចាក់​ឆ្ងាយ​​​ពី​ផ្ទះ​មិន​មែន​ជាការ​ស្រួល​នោះ​ទេ​។​ការ​​ចេញ​ពី​ឪពុក​ម្តាយ​ទៅ​នៅ​ឆ្ងាយ​វា​មាន​ភាព​លំ​បាក​ខ្លាំង​ណាស់​ចំពោះ​មនុស្ស​ដែល​មិន​ដែល​​ចេញ​​ពី​​គ្រួសារ​ត្រូវ​ស្វែង​រក​ផ្ទះ​ដើម្បី​ស្នាក់​នៅ​ហើយ​​ត្រូវ​ចំណាយ​ប្រាក់​យ៉ាង​ច្រើន​ទៅ​លើ​ថ្លៃ​បន្ទប់​ម្ហូប​អាហារ​ជា​រៀង​រាល់​ថ្ងៃ​និង​សំភារះ​យ៉ាង​ច្រើន​ក្នុង​ការ​ប្រើ​ប្រាស់​ប្រចាំ​​ថ្ងៃ​​ប៉ុន្តែ​​អ្នក​ដែល​​បាន​មក​សិក្សា​នៅ​​ទីនេះ​​គឺ​ពិត​ជា​មាន​សំណាង​ខ្លាំង​ណាស់​អាច​មាន​សម្ថភាព​​ខ្ពស់​​ក្នុង​ការ​ធ្វើ​ការ​ងារ​អោយ​ក្រុម​ហ៊ុន​នៅ​​នីមួយៗ​​បាន​យ៉ាង​ល្អ។ហេតុ​ដូច​នេះ​​ហើយ​​ទើប​​សាលា​បច្ចេក​ទេស​ដុ​បូស្កូ​​មាន​ឈ្មោះ​​បោះ​​សំ​លេង​មក​ដល់​សព្វ​ថ្ងៃ​។​​មួយ​វិញ​ទៀត​ការ​ដែល​មាន​សា​លា​​បច្ចេក​ទេស​ដុន​បូស្កូ​ធ្វើ​អោយ​​រដ្ឋា​ភិបាល​មាន​ការ​សប្បាយ​ចិត្ត​ជា​ខ្លាំង​។​​

 
តំណភ្ជាប់ទំព័រព័ត៌មាន៖ កោះសន្តិភាព, ព័ត៍មានដើមអំម្ពិល, ភ្នំពេញប៉ុស្ត៍, កម្ពុជាថ្មី, ព័ត៌មានសុខភាព, វិទ្យុអូស្រ្តាលី, វិទ្យុអាស៊ីសេរី, Everyday.com.kh, Khmerload, Cambodia News, Looking Today