ប្រាសាទអង្គរវត្ត

រូបសំណាក់លោកឪពុកបូស្កូ

Friday, August 1, 2014

សាំ​សុង​ត្រៀម​ផលិត​ស្មា​ត​ហ្វូ​ន Samsung Galaxy Alpha

ក្រុមហ៊ុន​សាំ​សុង​នឹង​ផលិត​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី គឺ Samsung Galaxy Alpha នៅ​ថ្ងៃ​ទី​៤ សីហា ឆ្នាំ​២០១៤ ។ លក្ខណៈ​ពិសេស​របស់ Samsung Galaxy Alpha គឺ​ទំហំ​អេ​ក្រង់​៤.៧​អី​ុ​ង កម្រិត​ពន្លឺ​ភ្លឺ​ច្បាស់​៧២០​ភិ​ច​សែ​ល HD ។
Processor ប្រភេទ Snapdragon 805 ព្រមទាំង​ភ្ជាប់​ដោយ​បន្ទះ Chip Exynos ។ RAM 2​ជី​ហ្គា​ប៉ៃ (GB) អាច​ផ្ទុក​អង្គ​ចង​ចាំ​រហូត​ដល់​ទៅ​៣២​ជី​ហ្គា​បៃ (GB) និង​ប្រើប្រាស់ memory កាត microSD ។ កាមេរ៉ា​ក្រោយ​មាន​ទំហំ ១៣​មេ​ហ្គា​ភិ​ច​សែ​ល ។
ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី Samsung Galaxy Alpha មានកម្ម​វិធី​ស្គែ​ន​ម្រាមដៃ​ទៀត​ផង ។ ក្រៅពី​លក្ខណៈ​ពិសេស​ទាំងនោះ ក្រុមហ៊ុន​សាំ​សុង​មិន​បាន​អះអាង​បញ្ជាក់​ទេ ។ ផលិតផល​នេះ​នឹង​ចេញ​លក់​ជាមួយ Samsung Galaxy Note 4 នៅ​ខែសីហា ឆ្នាំ​២០១៤ ៕ ប្រភពមកពី៖ កោះសន្តិភាព
ប្រភពមក៖ កោះសន្តិភាព
- See more at: http://socialshv.blogspot.com/2014/08/blog-post.html#sthash.25naHlMf.dpuf
ប្រភពមក៖ កោះសន្តិភាព
- See more at: http://socialshv.blogspot.com/2014/08/blog-post.html#sthash.25naHlMf.dpuf

ខណ្ឌមានជ័យចុះធ្វើ​អនាម័យសំអាត​តាមដង​ផ្លូវជាតិ​លេខ​២

រាជធានី​ភ្នំពេញ ​៖ ដើម្បី​ចូលរួម​កម្មវិធី​ទីក្រុង​ស្អាត ក្រោម​ការ​ដឹកនាំ​របស់​លោក ប៉ា សុ​ជាតិ​វង្ស​ អភិបាលរាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃ​ទី​២ សីហា ​២០១៤​លោក ​ពេជ្រ កែវ​មុនី អភិបាល​​ខណ្ឌមានជ័យ​ និង​លោក ឯម សុខ​លៀង ប្រធាន​ក្រុម​ព្រឹក្សា​ខណ្ឌ ​បានបើក​ប្រតិបត្តិការ​ចុះ​ធើ្វ​អនាម័យសំអាត​តាម​ដងផ្លូវ​ជាតិ​​លេខ​២ ។
​ក្នុង​សកម្មភាព​ខាងលើ​នេះ​លោក ពេជ្រ កែវ​មុនី បាន​ចុះ​សំណេះសំណាល​និង​សួរសុខទុក្ខ និង​ធ្វើការពន្យល់​ដល់​បងប្អូន​អ្នក​រស់នៅ​អម​សង​ខាង​ផ្លូវជាតិ​លេខ​២ ​ឲ្យចូលរួម​សហការ​ធ្វើ​អនាម័យ​នៅ​មុខ​លំនៅ​ឋាន​ ដើម្បីជា​ការ​ចូលរួម​ទីក្រុង​ទាំងអស់​គ្នា ឲ្យ​មាន​សោ​ភ័​ណភាព​ស្អាត ក្នុង​នោះ​មន្ត្រី​ជំនាញ​ដែល​មាន​ការិយាល័យសាធារណការ​ខណ្ឌ ​ក៏​បានធ្វើ​សកម្មភាព​បូម​លូ​ដើម្បី​បញ្ចៀសការ​លិចលង់​ផ្លូវជាតិ​ក្រោយ​ពេល​ មាន​ភ្លៀង​ធ្លាក់ផង​ដែរ​។ ​
សូម​​បញ្ជាក់​ថា កំ​ណាត់​ផ្លូវជាតិ​លេខ​​២ ក្នុងភូមិ​សាស្ត្រ​ខណ្ឌមានជ័យ​ ពាក់ព័ន្ធជាមួយនឹង​សង្កាត់​រដ្ឋបាល២ គឺ​សង្កាត់​ចាក់​អ​ង្រែ​លើ និងសង្កាត់​ចាក់​អ​ង្រែ​ក្រោម​ ដូច្នេះ​កម្មវិធី​​នៃ​ការ​ធ្វើ​អនាម័យសំអាត​បរិស្ថាន​ខាងលើនេះ​ ក្រោយ​ពេល​ដែល​មានការ​ជួប​ប្រជុំ​បែងចែក​គ្នា​​រួច​រាល់ ​គឺ​លោកអភិបាល​ខណ្ឌមានជ័យ បាន​បញ្ជាឲ្យលោក​ចៅសង្កាត់​ចាក់​អ​ង្រែលើ បែក​​កម្លាំង​មក​ធ្វើ​មួយ​កំណាត់​ផ្លូវត្រឹម​ភូមិសាស្ត្រ​ព្រំ​ប្រទល់​ សង្កាត់​មក​ស្ពាន​អាកាសក្បាលថ្នល់ ដោយឡែក​សង្កាត់​ចាក់​អ​ង្រែ​ក្រោម គឺ​កំណត់​យក​ពី​ព្រំ​ប្រទល់​ភូមិសាស្ត្រ​សង្កាត់​ទាំង​ពីរ​ធ្វើ​អនាម័យ រហូត​ដល់​រង្វង់​មូល​ព្រះ​នរាយ​៕ ប្រភពមក៖ កោះសន្តិភាព

Sunday, May 25, 2014

គ្រូបង្រៀន​ពីរនាក់ប្តី​ប្រពន្ធ​ត្រូវបាន​រថយន្តមួយ​គ្រឿងបុក​បណ្តាលឱ្យរ​ងរបួសធ្ងន់​បាក់ជើង​ម្ខាងទាំងអស់​គ្នា

រាជធា​នី​ភ្នំពេញ ​​៖ បុរសម្នាក់​ឈ្មោះធន់​ សុវណ្ណវង្ស​ អាយុ២១ឆ្នាំ ​មានមុខ​របរជានិស្សិត​ មានទីលំ​នៅផ្ទះ​លេខ៦០​ ផ្លូវ២៨៩ សង្កាត់បឹង​កក់ទី២​ ខណ្ឌទួល​គោក ​ បានបើក​រថយន្តមួយ​គ្រឿងម៉ាក​កូរ៉ូឡា​គូទហើម​ ព៌ណទឹក​ប្រាក់ ​ពាក់ស្លាក​​លេខភ្នំ​ពេញ​២X-៦៥៣២ ​ទៅបុកនឹងម៉ូតូមួយ​គ្រឿងម៉ាក​ឌ្រី​មសង់C125​ ស៊េរីឆ្នាំ​២០០៧​ ពណ៌​ខ្មៅ ​ពាក់ស្លាក​លេខភ្នំពេញ​១Q-៦០៣៥​ក្នុង​ទិសដៅ​​បញ្ចា្រ​ស​ទិសគ្នា​ ​បណ្តាលឱ្យប្តី​ឈ្មោះឆោម ​ប៊ុនជឿន ​អាយុ៣៥​ឆ្នាំនិង​ប្រពន្ធឈ្មោះ​លី សុភ័ក្រ ​អាយុ២៩ឆ្នាំ ​មាន​ទី​លំ​​នៅ​​ក្នុង​ភូមិទន្សាយ​គៀច​ ឃុំដើមឬស្ស​ ស្រុកក​ណ្តាល​ស្ទឹង ខេត្តក​ណ្តាល ​ ទាំងពីរ​នាក់ប្តីប្រពន្ធ​​ដែលមាន​មុខរប​ជាគ្រូ​ប​ង្រៀន​នៅសាលា​អនុវិទ្យាល័​យហ៊ុន សែន​ដើមឬស្ស​រងរបួស​បាក់ជើង​ម្នាក់ម្ខាង​ដូចគ្នា​ជាទម្ងន់​។
ករណីគ្រោះ​ថ្នាក់ចរាចរណ៍​នេះបានកើត​ឡើងកាល​ពីវេលាម៉ោង​៤និង២០​នាទីល្ងាច ថ្ងៃទី២៥​ ខែឧសភា ​នៅក្បែរ​សណ្ឋា​គារ​តាយ​ម៉េង តាម​បណ្តោយផ្លូវព្រះ​នរោត្តម​កែងនិង​ផ្លូវលេ​ខ៤១ ​ ក្នុងសង្កាត់​ទន្លេបាសាក់ ​ខណ្ឌចំការ​មន។
ជនរង​គ្រោះ​​ជាគ្រូបង្រៀន​​ទាំងពីរ​នាក់ប្តីប្រពន្ធ​​ត្រូវបាន​បញ្ជូនទៅ​ធ្វើការ​​សង្គ្រោះ​បន្ទាន់​នៅមន្ទីរ​ពេទ្យ​កាល់​​ម៉ែត​តាម​​រថយន្ត​​សា​មុយ​ភ្លាមៗ ​ ចំណែក​អ្នកបើកបរ​ព្រម​​ទាំងរថយន្ត​បង្ក​និងម៉ូតូ​​របស់ជនរង​គ្រោះត្រូវ​បានបញ្ចូន​​ទៅរក្សាទុក​នៅការិយា​ល័យ​​ចរាចរ​ជើងគោក​រាជធានីភ្នំពេញ​ដើម្បីទុក​ធ្វើការដោះ​ស្រាយគ្នា​។ ប្រភពុមកពី៖ កោះសន្តិភាព

Monday, March 10, 2014

ប៉ូលិស​​ព្រហ្ម​ទណ្ឌកម្រិត​ស្រាល​ចុះ​បង្ក្រាប​​ល្បែងស៊ីសង ឃាត់ខ្លួន​មនុស្សប្រុស-ស្រី១៨នាក់

​រាជ​ធានីភ្នំពេញ ៖ ប៉ូលិសការិយាល័យ​ព្រហ្មទណ្ឌ​កម្រិតស្រាល​នៃស្នងការដ្ឋានគរ​បាល​រាជធានីភ្នំពេញ​ បានធ្វើការឃាត់ខ្លួន​មនុស្ស​ប្រុស-​ស្រី​ចំនួន១៨​នាក់​​ ខណៈ​ដែលពួកគេកំពុង​ជួបជុំគ្នា​យ៉ាងពពាក់​ពពូន​សំងំ​លេង​​បៀរ​ចំនួន១០វង់​នៅក្នុងផ្ទះល្វែង​មួយកន្លែង​​កាល​​ពី​វេលា៤រសៀល​ថ្ងៃទី១០ ​មីនា ​២០១៤ ​ស្ថិត​នៅតាមបណ្ដោយផ្លូវ​លេខ១២ ​ក្នុងភូមិត្រពាំងថ្លឹង សង្កាត់​ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ប្រភព​បានឱ្យ​ដឹងថា មនុស្សទាំង១៨នាក់នោះ​មិនត្រូវបានគេ​បង្ហើបឱ្យ​ដឹង​ឈ្មោះ​ទេ ​ហើយកម្លាំងប៉ូលិសដែល​ចុះទៅ​​បង្ក្រាប​​នោះ​​ធ្វើ​ឡើង​ដោយមានការចូលរួមពី​សំណាក់លោកព្រះរាជអាជ្ញារង​អមសាលាដំបូងរាជធានីភ្នំពេញ​ផងដែរ​ ហើយក្រុមសមត្ថកិច្ច​ខាងលើ ហាក់​មានការលាក់លៀម​ច្រើន មិនបានប្រាប់ដល់អ្នក​កាសែត ដែលចុះទៅថតរូប​យកព័ត៌មាន​នោះឡើយ ។
ប៉ុន្តែគេ​បាន​ដឹងថា មនុស្សដែលត្រូវចាប់ខ្លួន​នោះមានស្រ្តីចំ​នួន​១៤នាក់ និងបុរស​ចំនួន៤នាក់ ហើយត្រូវបាន​កម្លាំងប៉ូលិស​រុញចូលទៅ​ក្នុង​រថយន្តប្រភេទ​ទេសចរណ៍​១២កៅអី២គ្រឿង នាំយក​ទៅកាន់​ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល​នៃស្នងការដ្ឋាន​នគរបាល រាជ​ធានីភ្នំពេញ ប៉ុន្តែពុំដឹងថា គ្រាន់តែនាំយកទៅឱ្យតែល្អមើល រួចដោះលែងមកវិញ ឬបែបណានោះឡើយ។
ហើយអ្វីដែល​គួរឱ្យចាប់អារម្មណ៍​ថែមទៀតនោះ​ គឺនៅពេលដែលកម្លាំង​សមត្ថកិច្ចចុះ​​បង្ក្រា​បមនុស្សមួយក្រុ​មនោះ​ បានស្ថិតនៅជុំគ្នា​និងត្រូវកម្លាំង​ក្របួចបានទាំងសម្បុក​តែម្ដង​ ប៉ុន្តែអ្នកទាំងនោះ​ក៏មានមួយចំនួនធ្វើការតវ៉ាមិន​ឱ្យសមត្ថកិច្ចចាប់ខ្លួន​ពួកគេ​ឡើយ​ដោយ​អះអាងថា ខ្លួនមិនបានដឹងអីទេ តែទោះបីជាបែបណា នៅតែចាប់មិនបាន​លើកលែងនោះឡើយ ។ ​​​ប្រភពមកពី៖ កោះសន្តិភាព

 
តំណភ្ជាប់ទំព័រព័ត៌មាន៖ កោះសន្តិភាព, ព័ត៍មានដើមអំម្ពិល, ភ្នំពេញប៉ុស្ត៍, កម្ពុជាថ្មី, ព័ត៌មានសុខភាព, វិទ្យុអូស្រ្តាលី, វិទ្យុអាស៊ីសេរី, Everyday.com.kh, Khmerload, Cambodia News, Looking Today