ប្រាសាទអង្គរវត្ត

រូបសំណាក់លោកឪពុកបូស្កូ

Saturday, February 9, 2013

យុវជនល្មោភកាមចាប់ក្មេងស្រីអាយុ4ឆ្នាំរំលោភលើផ្ទះពេលម្តាយមិននៅ

ខេត្តកំពង់ចាម ៖ ស្របពេលដែលម្តាយបង្កើតបានទៅធ្វើការនៅប្រទេសម៉ាឡេស៊ី ហើយទុកកូនស្រីតូចឱ្យម្តាយមីងជាអ្នកមើលថែរក្សាជំនួស ដោយសារកត្តាជីវភាពជួបការលំបាក ម្តាយមីងក៏ចេញទៅស៊ីឈ្នួលធ្វើចម្ការឱ្យគេនៅខេត្តក្រចេះ តែបែរជាមានជនអគតិមកចាប់ក្មេងស្រីដែលអាយុទើបតែ៤ឆ្នាំរំលោភ សេពសន្ថវៈនៅលើផ្ទះ ។ េហតុការណ៍នេះបានកើតឡើងនៅវេលាអធ្រាត្រថ្ងៃទី៤ ឈានចូលព្រឹកថ្ងៃទី៥ កុម្ភៈ ហើយជនល្មោភកាមតណា្ហដ៏ថោកទាប ក៏ត្រូវបានកម្លាំងសមត្ថកិច្ចចាប់ខ្លួនបានផងដែរ ។ លោកវរសេនីយ៍ត្រី ប៉ាក ជាតិ អធិការនគរបាលស្រុកកំពង់សៀមបានឱ្យដឹងថា ក្រោយពីបានទទួលបណ្តឹងពីស្រ្តីជាម្តាយមីងរបស់ក្មេងស្រីរងគ្រោះ នៅព្រឹកថ្ងៃទី៦ កុម្ភៈនោះ រូបលោកបានចាត់ឱ្យលោកនាយប៉ុស្តិ៍ឃុំអូរស្វាយ ដឹកនាំកម្លាំងចុះទៅកាន់ផ្ទះកើតហេតុជាបន្ទាន់ ព្រមទាំងបានសួរនាំបងស្រីរបស់ក្មេងស្រីរងគ្រោះ ទើបស្គាល់អត្តសញ្ញាណជនសង្ស័យឈ្មោះ នល់ តុល ភេទប្រុស អាយុ២១ឆ្នាំ នៅភូមិត្រពាំងកក់ ឃុំអូរស្វាយ ស្រុកកំពង់សៀម ។ លោកវរសេនីយ៍ត្រី ប៉ាក ជាតិ អធិការនគរបាលស្រុកកំពង់សៀមបានបន្តទៀតថា ក្រោមការស្រាវជ្រាវពិនិត្យតាមដានយ៉ាងច្បាស់លាស់ រហូតដល់វេលាម៉ោង៥និង៥៥នាទីល្ងាចថ្ងៃដដែល (៦ កុម្ភៈ) ជនសង្ស័យរូបនេះត្រូវបានឃាត់ខ្លួននៅត្រង់ចំណុចជ្រៃបទ ព្រមទាំងបានបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកកំពង់សៀម ដើម្បីសួរនាំនិងឆ្លើយសារភាពថា រូបគេពិតជាបានចាប់ក្មេងស្រីឈ្មោះ “ម.ស.ន” អាយុ៤ឆ្នាំ នៅលើផ្ទះរបស់ក្មេងស្រីនោះពិតប្រាកដមែន ។

0 comments:

Post a Comment

 
តំណភ្ជាប់ទំព័រព័ត៌មាន៖ កោះសន្តិភាព, ព័ត៍មានដើមអំម្ពិល, ភ្នំពេញប៉ុស្ត៍, កម្ពុជាថ្មី, ព័ត៌មានសុខភាព, វិទ្យុអូស្រ្តាលី, វិទ្យុអាស៊ីសេរី, Everyday.com.kh, Khmerload, Cambodia News, Looking Today