ប្រាសាទអង្គរវត្ត

រូបសំណាក់លោកឪពុកបូស្កូ

Wednesday, August 14, 2013

សត្វផ្សោតមួយក្បាល ងាប់អណ្តែតទឹក សង្ស័យជាប់ មងរបស់ប្រជាពលរដ្ឋ

ក្រចេះ ៖ សត្វផ្សោតមួយក្បាល ងាប់អណ្តែតទឹក ត្រូវគេប្រទះឃើញ កាលពីវេលាម៉ោងប្រមាណជា ៧និង៣០នាទី ព្រឹកថ្ងៃទី ១៤ ខែសីហា ឆ្នាំ២០១៣នៅចំណុច  សង្កាត់រកាកណ្តាល ក្រុងក្រចេះ ។
ប្រភពព័ត៌មានបានឲដឹងថា សត្វផ្សោតមួយក្បាល នេះ ត្រូវបានប្រជាពលរដ្ឋ ប្រទះឃើញអណ្តែតទឹកបន្ទាប់ មកក៍ផ្តល់ដំណឹងសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលសង្កាត់រកាកណ្តាល និងខណ្ឌរដ្ឋបាលជលផល  ។
លោក សៀន គិន នាយខណ្ឌរដ្ឋបាលជលផល បានឲ្យដឹងតាមទូរសព្ទ័ថា នៅវេលាម៉ោង ប្រមាណជា ៧និង៣០នាទីព្រឹក ត្រូវបានគេផ្តល់ដំណឹងជូនលោក។
លោកបន្តថា សពសត្វផ្សោតមួយក្បាល នេះត្រូវបាន អង្កការ WWFដែលមានតួនាទីជំនួយអភិរក្ស សត្វ ផ្សោតទន្លេមេគ្គង ដឹកទៅរក្សាទុក ។
តាមការឲ្យដឹងពីសមត្ថកិច្ចថាការងាប់ស្លាប់របស់សត្វផ្សោតដែលមាន ទម្ងន់ជាង១០០គីឡូក្រាមនេះ គេសន្និដ្ឋាន ត្រូវបាន ជាប់មងរបស់ជនខិលខូច ប្រហែលជាពីរទៅ បីថ្ងៃមកហើយ ។
ប្រភពពីមជ្ឍដ្ឋានជុំវិញ តំបន់អភិរក្សសត្វផ្សោត បានខ្សឹបប្រាប់ថា ការងាប់របស់សត្វផ្សោតស្ទើរតែរាល់ នៅក្នុងរដូវទឹកឡើង ដោយសារថ្នាក់ដឹកតំបន់អភិរក្ស ហាក់ដូចជាធូរលុងចំពោះឆ្មាំទន្លេ មួយចំនួនដែល មានគំនិតខិលខូច ត្រូវរ៉ូវជាមួយជនល្មើស លួចដាក់មងនេសាទនៅក្នុងតំបន់ហាមឃាត់ ។
ប្រភពបន្តថា រាល់ពេលឆ្មាំទន្លេរចុះបង្ក្រាប គឺបានតែប្រជាពលរដ្ឋដាក់មងតិចតួច គឺត្រូវរឹបអូស ទៅធ្វើកាផាកពិន័យ តែចំពោះជនខិល ខូចមួយចំនួន ដែលប្រកបរបរជាលក្ខណះទ្រង់ទ្រាយ ធំ ដោយមានខ្នងបង្អែកនៅពីក្រោយផង នៅតែអាចបន្ត ការនេសាទបានរហូត ។
ប្រជាពលរដ្ឋសំណូមពរ ឲ្យគណះកម្មការ អភិរក្សសត្វផ្សោតកាំពី ជួយពិនិត្យមើល លើបញ្ហាទាំងនេះផង ព្រោះសត្វផ្សោតវាជាសត្វដ៍កម្រ បើពុំមានការទប់ស្កាត់ទេ នោះវាអាចប្រឈមនិងការបាត់បង់ផុតពូជជាមិនខាន ៕ ប្រភពមកពី៖​ ដើមអម្ពិល

0 comments:

Post a Comment

 
តំណភ្ជាប់ទំព័រព័ត៌មាន៖ កោះសន្តិភាព, ព័ត៍មានដើមអំម្ពិល, ភ្នំពេញប៉ុស្ត៍, កម្ពុជាថ្មី, ព័ត៌មានសុខភាព, វិទ្យុអូស្រ្តាលី, វិទ្យុអាស៊ីសេរី, Everyday.com.kh, Khmerload, Cambodia News, Looking Today