ប្រាសាទអង្គរវត្ត

រូបសំណាក់លោកឪពុកបូស្កូ

Wednesday, August 21, 2013

iPhone 5S មាស នឹងមានលក់នៅជប៉ុន នាថ្ងៃទី២០ខែកញ្ញា

iPhone 5S ពណ៌មាស នឹងមាននៅក្នុង ប្រទេសជប៉ុន ១០ថ្ងៃ បន្ទាប់ពីបង្ហាញខ្លួននៅក្នុង សហរដ្ឋអាមេរិក នេះបើយោងតាម សារព័ត៌មានជប៉ុន Nikkei។
ប្រភពសារព័ត៌មាន Nikkei បានបញ្ជាក់ឲ្យដឹង នៅថ្ងៃពុធនេះថា នៅថ្ងៃទី២០ខែកញ្ញា iPhone 5S ពណ៌មាសនឹងមានលក់ នៅលើទឹកដី នៃប្រទេសជប៉ុន ។ ក្រុមហ៊ុនផ្ដល់ សេវាកម្មទូរស័ព្ទ SoftBank និង KDDI នឹងមានលក់ iPhone 5S និង iPhone 5C មុនគេ ចំណែក NTT Docomo ប្រហែលជាមាន នៅពេលក្រោយ ។
នៅមុននេះ មានសារព័ត៌មានជាច្រើន បានចុះផ្សាយថា ក្រុមហ៊ុន Apple នឹងធ្វើការបង្ហាញ iPhone ជំនាន់ថ្មី៧ ដែលគេដឹងថាជា iPhone 5S និង iPhone 5C ជា iPhone តម្លៃទាប នៅថ្ងៃទី១០ខែកញ្ញា ឆ្នាំ ២០១៣ ខាងមុននេះ នៅសហរដ្ឋអាមេរិក ប៉ុន្តែព័ត៌មាននេះ នៅមិនទាន់ជាផ្លូវការនោះទេ៕ ប្រភពមក៖ Looking Today
 

Wednesday, August 14, 2013

សត្វផ្សោតមួយក្បាល ងាប់អណ្តែតទឹក សង្ស័យជាប់ មងរបស់ប្រជាពលរដ្ឋ

ក្រចេះ ៖ សត្វផ្សោតមួយក្បាល ងាប់អណ្តែតទឹក ត្រូវគេប្រទះឃើញ កាលពីវេលាម៉ោងប្រមាណជា ៧និង៣០នាទី ព្រឹកថ្ងៃទី ១៤ ខែសីហា ឆ្នាំ២០១៣នៅចំណុច  សង្កាត់រកាកណ្តាល ក្រុងក្រចេះ ។
ប្រភពព័ត៌មានបានឲដឹងថា សត្វផ្សោតមួយក្បាល នេះ ត្រូវបានប្រជាពលរដ្ឋ ប្រទះឃើញអណ្តែតទឹកបន្ទាប់ មកក៍ផ្តល់ដំណឹងសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលសង្កាត់រកាកណ្តាល និងខណ្ឌរដ្ឋបាលជលផល  ។
លោក សៀន គិន នាយខណ្ឌរដ្ឋបាលជលផល បានឲ្យដឹងតាមទូរសព្ទ័ថា នៅវេលាម៉ោង ប្រមាណជា ៧និង៣០នាទីព្រឹក ត្រូវបានគេផ្តល់ដំណឹងជូនលោក។
លោកបន្តថា សពសត្វផ្សោតមួយក្បាល នេះត្រូវបាន អង្កការ WWFដែលមានតួនាទីជំនួយអភិរក្ស សត្វ ផ្សោតទន្លេមេគ្គង ដឹកទៅរក្សាទុក ។
តាមការឲ្យដឹងពីសមត្ថកិច្ចថាការងាប់ស្លាប់របស់សត្វផ្សោតដែលមាន ទម្ងន់ជាង១០០គីឡូក្រាមនេះ គេសន្និដ្ឋាន ត្រូវបាន ជាប់មងរបស់ជនខិលខូច ប្រហែលជាពីរទៅ បីថ្ងៃមកហើយ ។
ប្រភពពីមជ្ឍដ្ឋានជុំវិញ តំបន់អភិរក្សសត្វផ្សោត បានខ្សឹបប្រាប់ថា ការងាប់របស់សត្វផ្សោតស្ទើរតែរាល់ នៅក្នុងរដូវទឹកឡើង ដោយសារថ្នាក់ដឹកតំបន់អភិរក្ស ហាក់ដូចជាធូរលុងចំពោះឆ្មាំទន្លេ មួយចំនួនដែល មានគំនិតខិលខូច ត្រូវរ៉ូវជាមួយជនល្មើស លួចដាក់មងនេសាទនៅក្នុងតំបន់ហាមឃាត់ ។
ប្រភពបន្តថា រាល់ពេលឆ្មាំទន្លេរចុះបង្ក្រាប គឺបានតែប្រជាពលរដ្ឋដាក់មងតិចតួច គឺត្រូវរឹបអូស ទៅធ្វើកាផាកពិន័យ តែចំពោះជនខិល ខូចមួយចំនួន ដែលប្រកបរបរជាលក្ខណះទ្រង់ទ្រាយ ធំ ដោយមានខ្នងបង្អែកនៅពីក្រោយផង នៅតែអាចបន្ត ការនេសាទបានរហូត ។
ប្រជាពលរដ្ឋសំណូមពរ ឲ្យគណះកម្មការ អភិរក្សសត្វផ្សោតកាំពី ជួយពិនិត្យមើល លើបញ្ហាទាំងនេះផង ព្រោះសត្វផ្សោតវាជាសត្វដ៍កម្រ បើពុំមានការទប់ស្កាត់ទេ នោះវាអាចប្រឈមនិងការបាត់បង់ផុតពូជជាមិនខាន ៕ ប្រភពមកពី៖​ ដើមអម្ពិល

Thursday, August 1, 2013

ប៉ូលិស​៦០០​អ្នក ត្រៀមខ្លួន​ទៅ​សង្គ្រោះ​ពលរដ្ឋ​ដែល​រងគ្រោះ​ដោយ​ទឹកជំនន់​

បន្ទាយមានជ័យ ៖ សន្ទុះ​ទឹកជំនន់ កំពុង​វាយលុក​ជា​បណ្ដើរ​ៗ​នៅ​តាម​ខ្សែបន្ទាត់​ព្រំដែន​កម្ពុជា​ថៃ​ហើយ​ឯ​ ពលរដ្ឋ​ជាច្រើន​កំពុង​ត្រៀមខ្លួន​ទៅ​រក​ទីទួល​សុវត្ថិភាព ដោយ​ខ្លួនឯង​ហើយ​ចំពោះ​អាជ្ញាធរ​សមត្ថកិច្ច ប៉ូលិស​ប៉េ​អិ​ម​រាប់​រយ​នាក់​អ្នក​បាន​ត្រៀមខ្លួន​ចេញទៅ​ជួយសង្គ្រោះ​ ពលរដ្ឋ​ហើយ​ផង​ដែរ។
តាម ​ការ​សង្កេតឃើញ​នៅ​តាម​មូលដ្ឋាន​ក្នុង​សង្កាត់​ចំនួន​ពីរ​គឺ​សង្កាត់​ ប៉ោយប៉ែត និង​សង្កាត់​ផ្សារ​កណ្តាល​ក្រុង​ប៉ោយប៉ែត គឺ​មាន​ភាព​ច្របូកច្របល់​ពេញទំហឹង​ពី​សំណាក់​ពលរដ្ឋ​រងគ្រោះ​រាប់ពាន់​នាក់ ដោយសារតែ​ទឹកជំនន់​ភ្លៀង​និង​ទឹកជំនន់​ហៀរ​ចេញពី​ប្រទេស​ថៃ​បាន​វាយលុក​ គ្មាន​ពេល​ថយក្រោយ​ឡើយ​ដែល​ហេតុ​មួយ​ធ្វើ​ឲ្យ​មាន​នូវ​ភាព​រំជើបរំជួល ពេញ​ផ្ទៃ​ក្រុង​ប៉ោយប៉ែត។
ចំពោះ ​មូលដ្ឋាន​ដែល​រងគ្រោះ​នោះ​គឺ​ស្ថិតនៅ​ប៉ែក​ខាងជើង​ផ្លូវជាតិ​លេខ​៥​តែម្តង ឯ​ផ្លូវ​ប៉េ​តុង ផ្លូវ​គ្រួស​ក្រហម​មួយ​ចំនួន​ធំ​បាន​រង​នូវ​ការ​ខូច​ខាត់​ទាំងស្រុង​ទៅ​ហើយ​ ខណៈ​ពេល​នេះ​អាជ្ញាធរ​ក្រុង​គ្មាន​លទ្ធភាព​ជួយ​បញ្ឈប់​ទឹកជំនន់​បាន​នោះ​ទេ បើ​ទោះជា​ប្រើ​គ្រឿង​ចាក់​ទៅ​កាយ​ប្រព័ន្ធ​លូ​ទឹក​បែប​ណាក៏ដោយ​ក៏​វា​ហួសពេល ​ទៅ​ហើយ​ដោយឡែក​មេឃុំ​អូ​បី​ជាប់​ស្រុក​អូជ្រៅ​បាន​បញ្ជាក់​ថា មាន​ភូមិ​២​បាន​លិច​ទាំងស្រុង​ហើយ​ឯ​ភូមិ​៦​ទៀត​ពលរដ្ឋ​បាន​ត្រៀមខ្លួន​ទៅ​ រក​ទីទួល​សុវត្ថិភាព មេឃុំ​ដដែល​បន្ត​ទៀត​ថា មាន​ស្រូវ​ដើមឆ្នាំ រួមទាំង​ដំណាំ​ជាង​១២០​ហិតា រង​នូវ​ការខូចខាត​ទាំងស្រុង​អស់​ទៅ​ហើយ លោក​ខេន​សំ ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ​បញ្ជាក់​ថា លោក​បាន​ត្រៀមកម្លាំង​៦០០​អ្នក សំរាប់​ទៅ​ជួយ​ពលរដ្ឋ​ដែល​រងគ្រោះ​នា​ពេល​ខាង​មុខ​នេះ​ហើយ៕ ប្រភពមកពី៖ កម្ពុជាថ្មី

 
តំណភ្ជាប់ទំព័រព័ត៌មាន៖ កោះសន្តិភាព, ព័ត៍មានដើមអំម្ពិល, ភ្នំពេញប៉ុស្ត៍, កម្ពុជាថ្មី, ព័ត៌មានសុខភាព, វិទ្យុអូស្រ្តាលី, វិទ្យុអាស៊ីសេរី, Everyday.com.kh, Khmerload, Cambodia News, Looking Today