ប្រាសាទអង្គរវត្ត

រូបសំណាក់លោកឪពុកបូស្កូ

Friday, September 20, 2013

ហ្គេម GTA V រកលុយបាន $៨០០លាន ក្នុងរយៈពេល ២៤ម៉ោង

ហ្គេម Grand Theft Auto V (GTA V) ឬហ្គេមចោរលួចឡាន បាននាំចំណូលឲ្យ Rockstar និង Take 2 នូវទឹកប្រាក់ ៨០០លានដុល្លារអាមេរិក នៅក្នុងរយៈពេល ២៤ម៉ោង។
Rockstar បានប្រកាសឲ្យដឹងថា ទឹកប្រាក់ដែលបាន មកពីការលក់ហ្គេម Grand Theft Auto V ចំនួន ៨០០លានដុល្លារអាមេរិក នៅក្នុងរយៈពេល ២៤ម៉ោង។
ក្រុមហ៊ុនបានឲ្យដឹងបន្ថែមទៀតថា ហ្គេម Grand Theft Auto V ទទួលបានប្រជាប្រិយភាពខ្ពស់ គ្រាន់តែដាក់លក់ភ្លាម មានអតិថិជនជាច្រើនបានទិញ រហូតទទួលបានទឹកប្រាក់យ៉ាងច្រើន។
Grand Theft Auto V មានលក់តែនៅក្នុង ទីផ្សារសហរដ្ឋអាមេរិក និងអឺរ៉ុប ប៉ុន្តែនឹងមានលក់ នៅក្នុងប្រទេសជប៉ុន និងប្រេស៊ីលក្នុងពេលឆាប់ៗនេះ។
គួរបញ្ជាក់ផងដែរថា ហ្គេម Grand Theft Auto V ក៏មានភាពពេញនិយមផងដែរ នៅក្នុងប្រទេសខ្មែរ ដោយអ្នកលេងភាគច្រើន បានស្គាល់ឈ្មោះថា “ហ្គេមចោរលួចឡាន”៕​
ប្រភពមកពី៖ Looking TodayPhoto by LookingTODAY

Apple អាចនឹងលក់ iPhone បាន ៥-៦លានគ្រឿង នៅចុងសប្ដាហ៍នេះ

នៅថ្ងៃទី២០នេះ ក្រុមហ៊ុន Apple នឹងចាប់ផ្ដើមលក់ iPhone 5S និង iPhone 5C ដោយមាន ៩ប្រទេសដំបូង។ នៅពេលនេះ មានអតិថិជន Apple ជាច្រើនបានឈរតម្រង់ជួរ នៅក្នុងហាង Apple ដោយមានខ្លះបោះតង់ដេកចាំទៀតផង ប៉ុន្តែនេះមិនមែនជារឿងដែលគួរឲ្យភ្ញាក់ផ្អើលនោះទេ ព្រោះថា រាល់ឆ្នាំ ឲ្យតែ Apple ចេញលក់ iPhone ឬ iPad ថ្មីតែងតែមាន ព្រឹត្តិការណ៍បែបនេះកើតឡើង។
លោក Gene Munster មកពីស្ថាប័នវិភាគ Piper Jaffray បានឲ្យដឹងថា នៅចុងសប្ដាហ៍នេះ Apple នឹងលក់បាន iPhone ចំនួន ៥ទៅ៦លានគ្រឿង ពោលគឺនៅថ្ងៃសុក្រ និងសៅរ៍សប្ដាហ៍នេះ។
លោកមានជំនឿថា iPhone 5S និងលក់បាន ២,៥លានគ្រឿង ចំណែក iPhone 5C អាចលោតរហូតដល់ទៅ ៣លានគ្រឿង ព្រោះថា របាយការណ៍ Apple បានបង្ហាញថា មានការបញ្ជាទិញ iPhone រហូតដល់ទៅ ២លានគ្រឿង ដូច្នេះ នៅសប្ដាហ៍ចុងសប្ដាហ៍នេះ Apple អាចនឹងលក់បាន ៥ទៅ៦លានគ្រឿង។
ចំណុចសំខាន់មួយទៀតគឺថា នៅឆ្នាំនេះ ក្រុមហ៊ុនផ្ដល់សេវាកម្មធំជាងគេរបស់ចិន និងពិភពលោក China Mobile បានយល់ព្រមចុះកិច្ចព្រមព្រៀងលក់ iPhone ជំនាន់ថ្មី និងក្រុមហ៊ុនផ្ដល់សេវាកម្មទូរស័ព្ទជប៉ុន NTT DoCoMo ក៏ព្រមលក់ iPhone ថ្មីផងដែរ៕ ប្រភពមកពី៖ Looking TodayPhoto by LookingTODAY

 
តំណភ្ជាប់ទំព័រព័ត៌មាន៖ កោះសន្តិភាព, ព័ត៍មានដើមអំម្ពិល, ភ្នំពេញប៉ុស្ត៍, កម្ពុជាថ្មី, ព័ត៌មានសុខភាព, វិទ្យុអូស្រ្តាលី, វិទ្យុអាស៊ីសេរី, Everyday.com.kh, Khmerload, Cambodia News, Looking Today