ប្រាសាទអង្គរវត្ត

រូបសំណាក់លោកឪពុកបូស្កូ

Thursday, August 1, 2013

ប៉ូលិស​៦០០​អ្នក ត្រៀមខ្លួន​ទៅ​សង្គ្រោះ​ពលរដ្ឋ​ដែល​រងគ្រោះ​ដោយ​ទឹកជំនន់​

បន្ទាយមានជ័យ ៖ សន្ទុះ​ទឹកជំនន់ កំពុង​វាយលុក​ជា​បណ្ដើរ​ៗ​នៅ​តាម​ខ្សែបន្ទាត់​ព្រំដែន​កម្ពុជា​ថៃ​ហើយ​ឯ​ ពលរដ្ឋ​ជាច្រើន​កំពុង​ត្រៀមខ្លួន​ទៅ​រក​ទីទួល​សុវត្ថិភាព ដោយ​ខ្លួនឯង​ហើយ​ចំពោះ​អាជ្ញាធរ​សមត្ថកិច្ច ប៉ូលិស​ប៉េ​អិ​ម​រាប់​រយ​នាក់​អ្នក​បាន​ត្រៀមខ្លួន​ចេញទៅ​ជួយសង្គ្រោះ​ ពលរដ្ឋ​ហើយ​ផង​ដែរ។
តាម ​ការ​សង្កេតឃើញ​នៅ​តាម​មូលដ្ឋាន​ក្នុង​សង្កាត់​ចំនួន​ពីរ​គឺ​សង្កាត់​ ប៉ោយប៉ែត និង​សង្កាត់​ផ្សារ​កណ្តាល​ក្រុង​ប៉ោយប៉ែត គឺ​មាន​ភាព​ច្របូកច្របល់​ពេញទំហឹង​ពី​សំណាក់​ពលរដ្ឋ​រងគ្រោះ​រាប់ពាន់​នាក់ ដោយសារតែ​ទឹកជំនន់​ភ្លៀង​និង​ទឹកជំនន់​ហៀរ​ចេញពី​ប្រទេស​ថៃ​បាន​វាយលុក​ គ្មាន​ពេល​ថយក្រោយ​ឡើយ​ដែល​ហេតុ​មួយ​ធ្វើ​ឲ្យ​មាន​នូវ​ភាព​រំជើបរំជួល ពេញ​ផ្ទៃ​ក្រុង​ប៉ោយប៉ែត។
ចំពោះ ​មូលដ្ឋាន​ដែល​រងគ្រោះ​នោះ​គឺ​ស្ថិតនៅ​ប៉ែក​ខាងជើង​ផ្លូវជាតិ​លេខ​៥​តែម្តង ឯ​ផ្លូវ​ប៉េ​តុង ផ្លូវ​គ្រួស​ក្រហម​មួយ​ចំនួន​ធំ​បាន​រង​នូវ​ការ​ខូច​ខាត់​ទាំងស្រុង​ទៅ​ហើយ​ ខណៈ​ពេល​នេះ​អាជ្ញាធរ​ក្រុង​គ្មាន​លទ្ធភាព​ជួយ​បញ្ឈប់​ទឹកជំនន់​បាន​នោះ​ទេ បើ​ទោះជា​ប្រើ​គ្រឿង​ចាក់​ទៅ​កាយ​ប្រព័ន្ធ​លូ​ទឹក​បែប​ណាក៏ដោយ​ក៏​វា​ហួសពេល ​ទៅ​ហើយ​ដោយឡែក​មេឃុំ​អូ​បី​ជាប់​ស្រុក​អូជ្រៅ​បាន​បញ្ជាក់​ថា មាន​ភូមិ​២​បាន​លិច​ទាំងស្រុង​ហើយ​ឯ​ភូមិ​៦​ទៀត​ពលរដ្ឋ​បាន​ត្រៀមខ្លួន​ទៅ​ រក​ទីទួល​សុវត្ថិភាព មេឃុំ​ដដែល​បន្ត​ទៀត​ថា មាន​ស្រូវ​ដើមឆ្នាំ រួមទាំង​ដំណាំ​ជាង​១២០​ហិតា រង​នូវ​ការខូចខាត​ទាំងស្រុង​អស់​ទៅ​ហើយ លោក​ខេន​សំ ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ​បញ្ជាក់​ថា លោក​បាន​ត្រៀមកម្លាំង​៦០០​អ្នក សំរាប់​ទៅ​ជួយ​ពលរដ្ឋ​ដែល​រងគ្រោះ​នា​ពេល​ខាង​មុខ​នេះ​ហើយ៕ ប្រភពមកពី៖ កម្ពុជាថ្មី

0 comments:

Post a Comment

 
តំណភ្ជាប់ទំព័រព័ត៌មាន៖ កោះសន្តិភាព, ព័ត៍មានដើមអំម្ពិល, ភ្នំពេញប៉ុស្ត៍, កម្ពុជាថ្មី, ព័ត៌មានសុខភាព, វិទ្យុអូស្រ្តាលី, វិទ្យុអាស៊ីសេរី, Everyday.com.kh, Khmerload, Cambodia News, Looking Today