ប្រាសាទអង្គរវត្ត

រូបសំណាក់លោកឪពុកបូស្កូ

Sunday, May 25, 2014

គ្រូបង្រៀន​ពីរនាក់ប្តី​ប្រពន្ធ​ត្រូវបាន​រថយន្តមួយ​គ្រឿងបុក​បណ្តាលឱ្យរ​ងរបួសធ្ងន់​បាក់ជើង​ម្ខាងទាំងអស់​គ្នា

រាជធា​នី​ភ្នំពេញ ​​៖ បុរសម្នាក់​ឈ្មោះធន់​ សុវណ្ណវង្ស​ អាយុ២១ឆ្នាំ ​មានមុខ​របរជានិស្សិត​ មានទីលំ​នៅផ្ទះ​លេខ៦០​ ផ្លូវ២៨៩ សង្កាត់បឹង​កក់ទី២​ ខណ្ឌទួល​គោក ​ បានបើក​រថយន្តមួយ​គ្រឿងម៉ាក​កូរ៉ូឡា​គូទហើម​ ព៌ណទឹក​ប្រាក់ ​ពាក់ស្លាក​​លេខភ្នំ​ពេញ​២X-៦៥៣២ ​ទៅបុកនឹងម៉ូតូមួយ​គ្រឿងម៉ាក​ឌ្រី​មសង់C125​ ស៊េរីឆ្នាំ​២០០៧​ ពណ៌​ខ្មៅ ​ពាក់ស្លាក​លេខភ្នំពេញ​១Q-៦០៣៥​ក្នុង​ទិសដៅ​​បញ្ចា្រ​ស​ទិសគ្នា​ ​បណ្តាលឱ្យប្តី​ឈ្មោះឆោម ​ប៊ុនជឿន ​អាយុ៣៥​ឆ្នាំនិង​ប្រពន្ធឈ្មោះ​លី សុភ័ក្រ ​អាយុ២៩ឆ្នាំ ​មាន​ទី​លំ​​នៅ​​ក្នុង​ភូមិទន្សាយ​គៀច​ ឃុំដើមឬស្ស​ ស្រុកក​ណ្តាល​ស្ទឹង ខេត្តក​ណ្តាល ​ ទាំងពីរ​នាក់ប្តីប្រពន្ធ​​ដែលមាន​មុខរប​ជាគ្រូ​ប​ង្រៀន​នៅសាលា​អនុវិទ្យាល័​យហ៊ុន សែន​ដើមឬស្ស​រងរបួស​បាក់ជើង​ម្នាក់ម្ខាង​ដូចគ្នា​ជាទម្ងន់​។
ករណីគ្រោះ​ថ្នាក់ចរាចរណ៍​នេះបានកើត​ឡើងកាល​ពីវេលាម៉ោង​៤និង២០​នាទីល្ងាច ថ្ងៃទី២៥​ ខែឧសភា ​នៅក្បែរ​សណ្ឋា​គារ​តាយ​ម៉េង តាម​បណ្តោយផ្លូវព្រះ​នរោត្តម​កែងនិង​ផ្លូវលេ​ខ៤១ ​ ក្នុងសង្កាត់​ទន្លេបាសាក់ ​ខណ្ឌចំការ​មន។
ជនរង​គ្រោះ​​ជាគ្រូបង្រៀន​​ទាំងពីរ​នាក់ប្តីប្រពន្ធ​​ត្រូវបាន​បញ្ជូនទៅ​ធ្វើការ​​សង្គ្រោះ​បន្ទាន់​នៅមន្ទីរ​ពេទ្យ​កាល់​​ម៉ែត​តាម​​រថយន្ត​​សា​មុយ​ភ្លាមៗ ​ ចំណែក​អ្នកបើកបរ​ព្រម​​ទាំងរថយន្ត​បង្ក​និងម៉ូតូ​​របស់ជនរង​គ្រោះត្រូវ​បានបញ្ចូន​​ទៅរក្សាទុក​នៅការិយា​ល័យ​​ចរាចរ​ជើងគោក​រាជធានីភ្នំពេញ​ដើម្បីទុក​ធ្វើការដោះ​ស្រាយគ្នា​។ ប្រភពុមកពី៖ កោះសន្តិភាព

 
តំណភ្ជាប់ទំព័រព័ត៌មាន៖ កោះសន្តិភាព, ព័ត៍មានដើមអំម្ពិល, ភ្នំពេញប៉ុស្ត៍, កម្ពុជាថ្មី, ព័ត៌មានសុខភាព, វិទ្យុអូស្រ្តាលី, វិទ្យុអាស៊ីសេរី, Everyday.com.kh, Khmerload, Cambodia News, Looking Today