ប្រាសាទអង្គរវត្ត

រូបសំណាក់លោកឪពុកបូស្កូ

Monday, March 10, 2014

ប៉ូលិស​​ព្រហ្ម​ទណ្ឌកម្រិត​ស្រាល​ចុះ​បង្ក្រាប​​ល្បែងស៊ីសង ឃាត់ខ្លួន​មនុស្សប្រុស-ស្រី១៨នាក់

​រាជ​ធានីភ្នំពេញ ៖ ប៉ូលិសការិយាល័យ​ព្រហ្មទណ្ឌ​កម្រិតស្រាល​នៃស្នងការដ្ឋានគរ​បាល​រាជធានីភ្នំពេញ​ បានធ្វើការឃាត់ខ្លួន​មនុស្ស​ប្រុស-​ស្រី​ចំនួន១៨​នាក់​​ ខណៈ​ដែលពួកគេកំពុង​ជួបជុំគ្នា​យ៉ាងពពាក់​ពពូន​សំងំ​លេង​​បៀរ​ចំនួន១០វង់​នៅក្នុងផ្ទះល្វែង​មួយកន្លែង​​កាល​​ពី​វេលា៤រសៀល​ថ្ងៃទី១០ ​មីនា ​២០១៤ ​ស្ថិត​នៅតាមបណ្ដោយផ្លូវ​លេខ១២ ​ក្នុងភូមិត្រពាំងថ្លឹង សង្កាត់​ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ប្រភព​បានឱ្យ​ដឹងថា មនុស្សទាំង១៨នាក់នោះ​មិនត្រូវបានគេ​បង្ហើបឱ្យ​ដឹង​ឈ្មោះ​ទេ ​ហើយកម្លាំងប៉ូលិសដែល​ចុះទៅ​​បង្ក្រាប​​នោះ​​ធ្វើ​ឡើង​ដោយមានការចូលរួមពី​សំណាក់លោកព្រះរាជអាជ្ញារង​អមសាលាដំបូងរាជធានីភ្នំពេញ​ផងដែរ​ ហើយក្រុមសមត្ថកិច្ច​ខាងលើ ហាក់​មានការលាក់លៀម​ច្រើន មិនបានប្រាប់ដល់អ្នក​កាសែត ដែលចុះទៅថតរូប​យកព័ត៌មាន​នោះឡើយ ។
ប៉ុន្តែគេ​បាន​ដឹងថា មនុស្សដែលត្រូវចាប់ខ្លួន​នោះមានស្រ្តីចំ​នួន​១៤នាក់ និងបុរស​ចំនួន៤នាក់ ហើយត្រូវបាន​កម្លាំងប៉ូលិស​រុញចូលទៅ​ក្នុង​រថយន្តប្រភេទ​ទេសចរណ៍​១២កៅអី២គ្រឿង នាំយក​ទៅកាន់​ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល​នៃស្នងការដ្ឋាន​នគរបាល រាជ​ធានីភ្នំពេញ ប៉ុន្តែពុំដឹងថា គ្រាន់តែនាំយកទៅឱ្យតែល្អមើល រួចដោះលែងមកវិញ ឬបែបណានោះឡើយ។
ហើយអ្វីដែល​គួរឱ្យចាប់អារម្មណ៍​ថែមទៀតនោះ​ គឺនៅពេលដែលកម្លាំង​សមត្ថកិច្ចចុះ​​បង្ក្រា​បមនុស្សមួយក្រុ​មនោះ​ បានស្ថិតនៅជុំគ្នា​និងត្រូវកម្លាំង​ក្របួចបានទាំងសម្បុក​តែម្ដង​ ប៉ុន្តែអ្នកទាំងនោះ​ក៏មានមួយចំនួនធ្វើការតវ៉ាមិន​ឱ្យសមត្ថកិច្ចចាប់ខ្លួន​ពួកគេ​ឡើយ​ដោយ​អះអាងថា ខ្លួនមិនបានដឹងអីទេ តែទោះបីជាបែបណា នៅតែចាប់មិនបាន​លើកលែងនោះឡើយ ។ ​​​ប្រភពមកពី៖ កោះសន្តិភាព

 
តំណភ្ជាប់ទំព័រព័ត៌មាន៖ កោះសន្តិភាព, ព័ត៍មានដើមអំម្ពិល, ភ្នំពេញប៉ុស្ត៍, កម្ពុជាថ្មី, ព័ត៌មានសុខភាព, វិទ្យុអូស្រ្តាលី, វិទ្យុអាស៊ីសេរី, Everyday.com.kh, Khmerload, Cambodia News, Looking Today