ប្រាសាទអង្គរវត្ត

រូបសំណាក់លោកឪពុកបូស្កូ

Sunday, January 20, 2013

ជីវិតសិស្សក្រីក្រនៅសាលាបច្ចេកទេសដុនបូស្កូ


សាលា​​​បច្ចេក​​ទេស​​ដុន​​បូស្កូ​​គឺ​​ជា​​សាលា​អង្គ​ការ​ក្រៅ​រដ្ឋា​ភិបាល​មួយ​ដែល​តែង​តែ​ជួយ​ដល់​សិស្សា​​​​នុ​សិស្ស​ ដែល​​ពុំ​មាន​លទ្ធ​ភាព​ទៅ​បន្ត​ការ​សិក្សា​នៅ​សកល​វិទ្យា​ល័យ​​បាន​។​ ​ហើយ​នៅ​ក្នុង​នោះ​​ផង​​ដែរ​​ក៏​មាន​​ផល​វិបាក​​ខ្លះ​​ផង​ដែរ​ ចំពោះ​ ​សិស្ស​​ដែល​​ក្រី​ក្រ​​​ហើយ​​មាន​​ផ្ទះ​​នៅ​​តាម​​បណ្តាល​ខេត្ត​​ឆ្ងាយៗ​ ​ត្រូវ​​ការ​​ចំ​ណាយ​​ប្រាក់​​មួយ​​ចំនួន​​ធំ​​ដូច​ជា​៖​ ចំណាយ​​ទៅ​​លើ​ការ​ ធ្វើ​​ដំនើរ​ ដើម្បី​​មក​​ចូល​​រួម​ការ​​ប្រលង​​ដែល​​តែង​​តែ​​ធ្វើ​​ឡើង​​នៅ​​ជិត​​ចុង​​ឆ្នាំ​​ដើ​ម្បី​​ធ្វើ​ការ​សាក​ល្បង​សម្ថភាព​សិស្ស​។​​​​ចំពោះ​​សិស្ស​ដែល​ប្រលង​ជាប់​ទើប​អាច​មាន​សិទ្ធ​ចូល​រៀន​បាន​។​សិស្ស​​​ដែល​​​បាន​​​មក​​​សិក្សា​​​សុទ្ធ​​​តែ​​​ជា​​​សិ​ស្ស​​​ដែល​មាន​សំណាង​​រួច​ផុត​ពី​ភាព​អវិជ្ជា​។​​ជា​​​ធម្មតា​​សិស្ស​​​នៅ​​សាលា​​​ដុន​​បូស្កូ​​ភាគ​​ច្រើន​​មក​​ពី​​ខេត្ត​​ឆ្ងាយ​​​និង​​​គ្មាន​​លទ្ធភាព​​អាច​​រៀន​​បន្ត​បាន​។​យើង​ដឹង​ហើយ​​ថា​​ការ​ដែល​ឃ្លាត​​ចាក់​ឆ្ងាយ​​​ពី​ផ្ទះ​មិន​មែន​ជាការ​ស្រួល​នោះ​ទេ​។​ការ​​ចេញ​ពី​ឪពុក​ម្តាយ​ទៅ​នៅ​ឆ្ងាយ​វា​មាន​ភាព​លំ​បាក​ខ្លាំង​ណាស់​ចំពោះ​មនុស្ស​ដែល​មិន​ដែល​​ចេញ​​ពី​​គ្រួសារ​ត្រូវ​ស្វែង​រក​ផ្ទះ​ដើម្បី​ស្នាក់​នៅ​ហើយ​​ត្រូវ​ចំណាយ​ប្រាក់​យ៉ាង​ច្រើន​ទៅ​លើ​ថ្លៃ​បន្ទប់​ម្ហូប​អាហារ​ជា​រៀង​រាល់​ថ្ងៃ​និង​សំភារះ​យ៉ាង​ច្រើន​ក្នុង​ការ​ប្រើ​ប្រាស់​ប្រចាំ​​ថ្ងៃ​​ប៉ុន្តែ​​អ្នក​ដែល​​បាន​មក​សិក្សា​នៅ​​ទីនេះ​​គឺ​ពិត​ជា​មាន​សំណាង​ខ្លាំង​ណាស់​អាច​មាន​សម្ថភាព​​ខ្ពស់​​ក្នុង​ការ​ធ្វើ​ការ​ងារ​អោយ​ក្រុម​ហ៊ុន​នៅ​​នីមួយៗ​​បាន​យ៉ាង​ល្អ។ហេតុ​ដូច​នេះ​​ហើយ​​ទើប​​សាលា​បច្ចេក​ទេស​ដុ​បូស្កូ​​មាន​ឈ្មោះ​​បោះ​​សំ​លេង​មក​ដល់​សព្វ​ថ្ងៃ​។​​មួយ​វិញ​ទៀត​ការ​ដែល​មាន​សា​លា​​បច្ចេក​ទេស​ដុន​បូស្កូ​ធ្វើ​អោយ​​រដ្ឋា​ភិបាល​មាន​ការ​សប្បាយ​ចិត្ត​ជា​ខ្លាំង​។​​

Friday, January 18, 2013

អគ្គិភ័យ​​លេប​ត្របាក់​​តូប​លក់​​ម្ហូប​អាហារ​ចំនួន​៤​តូប​​នៅ​ឆ្នេរ​ឯក​រាជ្យ

ខេត្ត​​ព្រះ​​សី​ហនុ​​ ៖​ ​​តូប​​លក់​​​ម្ហូប​​អាហារ​​ដែល​​​មាន​ទី​តាំង​ ស្ថិត​​នៅ​តាម​​បណ្តោយ​​ឆ្នេ​រ​​​ឯក​​រាជ្យ​​ក្នុង​​​ក្រុម​​ទី​​៩​ ភូមិ​​៣​ សង្កាត់​​លេខ​​៣​ ក្រុង​​​ព្រះ​​សីហនុ​ ត្រូវ​​បាន​​អគ្គិភ័​យ​ឆាប​​​​ឆេះ​​​អ​ស់​​​គ្មា​ន​សល់​​ចំនួន​៤​តូប ក្នុង​រយៈ​ពេល​តែ​១​ម៉ោង​ប៉ុណ្ណោះ ដែល​ហេតុ​ការណ៍​នេះ​បង្ក​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​កាល​ពី​វេលា​ម៉ោង​១​១​ និង​៥​នាទី​យប់​ថ្ងៃទី​១៧ មករា ២០១៣។ ​ ប្រភព​ព័ត៌​មានឱ្យ​ដឹង​ថា មុន​ពេល​កើត​ហេតុ​មាន​ភ្ញៀវ​​មកធ្វើ​ពិធីជប់​លៀង​​នៅតូប​លេខ​៦៩ ​ដោយ​មាន​ចាក់​​ធុង​បាស់​រាំ​ ច្រៀង កម្សាន្ត​យ៉ាង​សប្បាយ​ បន្ទាប់​ពី​ភ្ញៀវ​​ទាំង​នោះ​រៀបចំ​ចាក​ចេញពី​កន្លែង​កម្សាន្ត​ ស្រាប់តែមានអណ្តាត​ភ្លើង​ឆាបឆេះ​នៅតូប​ខាងលើ​នោះតែម្តង ។ តាមការ​​ឱ្យ​ដឹងជំហាន​ដំបូង​ថា ហេតុការណ៍​ឆាបឆេះ​នេះ​អាច​កើតឡើង​ដោយ​សារ​មាន​ការ​អាំង​សាច់ និង​មួយ​ផ្នែក​ទៀត​បណ្តាល​មកពី​ទុស្សេ​​ចរន្ត​អគ្គិសនី ។ ​ក្នុងពេល​កើត​ហេតុ​ខាងលើ​នេះ ក៏​មាន​រថយន្ត​បង្ការ និង​ពន្លត់​អគ្គិភ័យ​​របស់ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​​ព្រះសីហនុ បាន​ជួយ​ធ្វើ​អន្តរាគមន៍​ពន្លត់​ ប៉ុន្តែ​ដោយ​សារ​តូប​ទាំង​នោះ​​ធ្វើ​អំពី​ឈើ​ប្រក់​ស្បូវ​ ​​តែមួយ​ប៉ប្រិច​​ភ្នែកប៉ុណ្ណោះ ភ្លើង​ឆាបឆេះ​អស់​គ្មាន​សល់​ ទើប​រថយន្ត​​មិន​អាច​ជួយ​ពន្លត់​​បាន​ទាន់ពេល​វេលា ។ ​លោក​បេ ស៊ីវណ្ណា នាយ​ការិយា​ល័យ​បង្ការ និង​ពន្លត់​អគ្គិភ័យនៃស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​ ​បាន​មាន​ប្រសាសន៍​ថា ​ករណី​អគ្គិភ័យ​​ឆាបឆេះ​ខាងលើ​នេះ សមត្ថ​កិច្ច​ពុំ​ទាន់​រក​មូល​ហេតុ​ឃើញ​នៅឡើយ​​ទេ កំពុង​ធ្វើ​ការ​ស្រាវ​ជ្រាវ​បន្ត៕​

Monday, January 7, 2013

ដំនើរកំសាន្តរួមគ្នា

ថ្ងៃ​ស្អែក​ត្រូវ​និង​ទី​ ០៩​ ខែ​មករា​ ឆ្នាំ​២០១៣​ ផ្នែក​ទំនាក់​ទំនង​សង្គម​ និង​ សារ​ព័ត៏​មាន​ខេត្ត​ព្រះ​សី​ហនុ​បាន​ធ្វើ​ដំ​ណើរ​ទៅ​សា​លា​ ដុន​បូ​ស្កូ​កែប​​ ចាប់​ចេញ​ដំ​ណើរ​ពី​ម៉ោង​ ០៣​:៣០​នាទី​លា្ងច​​។​ យើង​ធ្វើ​ដំ​ណើរ​ទៅ​ក្នុង​គោល​បំ​ណង​ដើម្បី​ធ្វើ​ សិ​ក្ខា​សិ​លា​ ជា​មួយ​និង​ក្រុម​ហ៊ុន​ កា​រ​សែត​ខេម​បូ​ឌា​ឌែល​លី​។​ ហើយ​ក្រៅ​ពី​នេះ​ក៍​មាន​ ការ​ប្រកួត​កីឡា​រវាង​លោក​គ្រូ​ខេត្ត​ព្រះ​សីហនុ​ជា​ មួយ​និង​គ្រូ​កែប​ ហើយ​មាន​ ការ​ប្រកួត​ បាល់​​បោះ​កូន​ស្រី​ខេ​ត្ត​ព្រះ​សីហនុ​ជា​មួយ​​ ​ និង​កូន​ស្រី​ខេត្ត​កែប​ ហើយ​កូន​ប្រុស​មាន​ការ​ប្រូកួត​ បាល់​ទាត់​ និង​ពេល​រាត្រី​ មាន​ការ​ប្រកួត​ក្បាច់​រំា​។​

អំពីកីឡាពណ៍នៅសាលាបច្ចេកទេសដុនស្កូ

ជា​​ធម្មតា​​នៅ​​សាលា​​បច្ចេក​ទេស​ដុន​បូស្កូ​តែ​តែង​មាន​ការ​ប្រកួត​កីឡា​ពណ៌​ជា​រៀង​រាល់​ឆ្នាំ​។​ ដែល​ធ្វើ​ឡើង​នៅ​ចុង​ខែ​១​ ដែល​មាន​ការ​ចូល​រួម​ពី​សិស្សា​នុ​សិស្ស​នៃ​សា​លា​បច្ចេក​ដុ​បូ​ស្កូ​។​ ដែល​រៀប​ចំ​ឡើង​ដោយ​លោក​ឪពុក​ដែល​ជា​គណៈ​គ្រប់​គ្រង​សាលា​។​ ការ​រៀប​ចំ​ធ្វើ​ឲ្យ​ភាព​អ៊ូ​អរ​ និង​ សប្បាយ​ក្រៃ​លែង​។​ កីឡា​នោះ​មាន​៤​ពណ៏​ និង​៤​ក្រុម​ ពណ៏​ទាំង​នោះ​មាន​ដូច​ជា​ ខៀវ​ ក្រហម​ លឿង​ និង​ពណ៏ផ្កា​ឈូក​។​ ក្នុង​ការ​ប្រ​កួត​កីឡា​មាន​វិញ្ញា​សារ​ជា​ច្រើន​ ដូច​ជា​៖​ កី​ឡា​បាល់​ទាត់​ បាល់​ទះ​ បាល់​​បោះ​ ការ​រត់​ចំងាយ​ ការ​ដើរ​លើ​ខ្សែ​​ពួរ​ ចោល​ដុំ​ដែក​ ការ​រាំ​ធុង​បាស់​ និង​ ល្បែង​ប្រ​ជា​ប្រិយ​ ជា​ច្រើន​.​.​.​។​

Tuesday, January 1, 2013

បរិស្ថាន

ពាក្យបរិស្ថាន មកពីភាសាបារាំង environner វាមានន័យថាជាការព័ទ្ធជុំវិញ ឬរបស់នៅជុំវិញ ឬទី២ គឺជាលក្ខណ្ឌទាក់ទិនគ្នានៅក្នុងសង្គម និងវប្បធម៌ឥទ្ធិពលលើបុគ្គលណាមួយ ឬសហគមន៍រស់នៅ។ យើងក៏អាចឲ្យនិយមន័យផងដែរថាៈ ទីមួយគឺជាដី សមុទ្រ ខ្យល់ អាកាសធាតុ រុក្ខជាតិ និងអ្វីៗដែលនៅជុំវិញយើង ដែលមានមនុស្ស សត្វ និងរុក្ខជាតិផងដែរទាំងនេះហៅថា បរិស្ថានរូប។ ទីពីរ គឺកត្តាទាំងឡាយណាដែលមានហេតុប៉ះពាល់លើប្រភេទសារពាង្គកាយណាមួយ ឬក៏ជះឥទ្ធិពលលើពិភពលោកយើងទាំងមូល។ បរិស្ថានរបស់យើងនេះ គឺជាវត្ថុទាំងឡាយដែលនៅជុំវិញយើង ហើយវាមានឥទ្ធិពលដល់យើងវិញដោយរួមមានទាំងអ្វីដែលបានមកពីធម្មជាតិ ឧទាហរណ៍មាន ដើមឈើ មច្ឋាជាតិ ទឹកភ្លៀង គឺ បរិស្ថានធម្មជាតិ។ អ្វីៗដែលបង្កើតដោយស្នាដៃមនុស្ស ឧទាហរណ៍មានដូចជា ទូរទស្សន៍ និងរថយន្ត គឺ បរិស្ថានបង្កើតដោយមនុស្ស។ ចំណេះដឹង និងជំនឿផ្សេងៗរបស់សហគមន៍រស់នៅគឺ បរិស្ថានវប្បធម៌។ មាគ៌ាដឹកនាំផ្សេងៗ ហើយនិងក្រុមទាំងឡាយណា ដែលបានរៀបចំឡើង គឺជា បរិស្ថានសង្គម។ ទ្រព្យសម្បត្តិដែលយើងមាន ឬក៏មិនមានហៅថា បរិស្ថានសេដ្ឋកិច្ច ហើយនិងអ្វីៗដែលបានអនុវត្តលើសីលធម៌ដែលវាពិនិត្យលើសុជីវធម៌លើការទទួលខុសត្រូវក្នុងការរស់នៅ គឺជា ក្រមបរិស្ថានក្នុងការរស់នៅ។

 
តំណភ្ជាប់ទំព័រព័ត៌មាន៖ កោះសន្តិភាព, ព័ត៍មានដើមអំម្ពិល, ភ្នំពេញប៉ុស្ត៍, កម្ពុជាថ្មី, ព័ត៌មានសុខភាព, វិទ្យុអូស្រ្តាលី, វិទ្យុអាស៊ីសេរី, Everyday.com.kh, Khmerload, Cambodia News, Looking Today