ប្រាសាទអង្គរវត្ត

រូបសំណាក់លោកឪពុកបូស្កូ

Friday, March 8, 2013

រថយន្ត​ដឹក​សិស្ស​បត់​មិន​ប្រយ័ត្ន​ជ្រុល​បុក​និស្សិត​ស្រី​ជិះម៉ូតូ​រង​របួស​ធ្ងន់ធ្ងរ​

ករណី​នេះ​បាន​កើត​ឡើង​កាល​ពីវេលាម៉ោង​៥​និង​២៥​នាទី​ល្ងាច​ថ្ងៃ​ទី​៦ មីនា នៅ​លើ​កំណាត់​ផ្លូវ​ទំនប់​សណ្ត​ស្ទឹង​៧​មករា​ត្រង់​ចំណុច​កែង​ផ្លូវ​លំ​ ស្ថិតក្នុង​ភូមិ​អន្លូង​គង​ចាស់​ សង្កាត់​ព្រៃ​ស​ ខណ្ឌ​ដង្កោ ។ ស្ត្រី​រង​គ្រោះ​ឈ្មោះ​ ញឹម ចិន្ថា​ អាយុ​១៨​ឆ្នាំ​ ជា​និស្សិត​រស់​នៅ​ភូមិ​វាល​ថ្លាន់​ សង្កាត់​គង​នយ​ ខណ្ឌ​ដង្កោ​ ទោះ​ជា​នាង​បាន​ពាក់​មួក​សុវត្ថិ​ភាព​ត្រឹម​ត្រូវ​ក្តី ក៏​បាន​រង​របួស​ធ្ងន់​ធ្ងរ​ដែរ​ ​ជិះ​ម៉ូតូ​សេ​១២៥​ ពណ៌​ខ្មៅ​ ស៊េរី​២០១១​ ពាក់​ស្លាក​លេខ​ភ្នំពេញ​ 1AT-9987 ម្នាក់​ឯង​ ដោយ​ឡែក​រថយន្ត​ម៉ាក​អេស​សាំ​យ៉ុង​ពណ៌​ស​ពាក់​ស្លាក​លេខ​ភ្នំពេញ​ 2I-0426 អ្នក​បើក​រថយន្ត​ឈ្មោះ​ ចេង សុធី ភេទប្រុស​ អាយុ​៣១​ឆ្នាំ​ ស្នាក់​នៅ​ភូមិ​ខ្វា សង្កាត់​ដង្កោ ជារថយន្ត​ដឹក​សិស្ស​របស់​សាលា​រៀន​មួយ​ ។​

Saturday, March 2, 2013

ចោរ​៣នាក់​ ប្លន់​ម៉ូ​តូ​ពី​និស្សិត​ពេទ្យ​ម្នាក់ ​យក​ទៅ​បាត់​ដោយ​សុវត្ថិ​ភាព​

និស្សិតស៊ុន ចាន់លីន បាននិយាយរៀបរាប់ប្រាប់សមត្ថកិច្ចថា មុនពេលកើតហេតុរូបនាងបានចេញពីរៀននៅខាងក្រោយផ្សារសុវណ្ណា ហើយជិះម៉ូតូត្រឡប់មកផ្ទះ លុះមកដល់មុខមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ស្រាប់តែមានជនសង្ស័យ៣នាក់ខាងលើ ជិះម៉ូតូតាមនាងរហូតមកដល់មុខផ្ទះ ។ ខណៈពេលនាងចុះពីលើម៉ូតូ ដើរទៅគោះទ្វារដើម្បីឱ្យបងប្អូនបើកទ្វារឱ្យ ស្រាប់តែជនសង្ស័យទាំងបីនាក់នេះក្នុងនោះមានម្នាក់កាន់កាំភ្លើង ខ្លីមួយដើមចុះមកភ្ជង់គំរាមមិនឱ្យនាងស្រែក និងដណ្តើមយកសោម៉ូតូពីដៃនាង ហើយជិះរត់គេចខ្លួនបាត់ស្រមោលភ្លាមៗ ។ ហេតុការណ៍នេះ មិនបណ្តាលឱ្យនិស្សិតរងគ្រោះរងរបួសឡើងដោយសារតែនាងព្រមប្រគល់ ម៉ូតូឱ្យតាមសម្រួល ។ ទាក់ទិននឹងហេតុការណ៍នេះ សមត្ថកិច្ចចម្រុះខណ្ឌមានជ័យនិងប៉ូលិសក្រសួងមហាផ្ទៃ រួមជាមួយកងរាជអាវុធហត្ថខណ្ឌមានជ័យ បានចេញប្រតិបត្តិការអន្តរាគមន៍ពួនស្ទាក់គ្រប់ទិសទីក្នុងរាជ ធានីភ្នំពេញ អស់រយៈពេលជាង២ម៉ោង ប៉ុន្តែនៅមិនទាន់បានលទ្ធផលអ្វីនៅឡើយទេ ។ បច្ចុប្បន្នសមត្ថកិច្ចបានត្រឹមទទួលពាក្យបណ្តឹងពីនិស្សិតរងគ្រោះ ដើម្បីទុកជាកំណត់ហេតុស្រាវជ្រាវតាមចាប់ក្រុមជនល្មើសតែ ប៉ុណ្ណោះ ។ និសិ្សតរងគ្រោះខាងលើនេះ ឈ្មោះស៊ុន ចាន់លីន ភេទស្រី អាយុ២១ឆ្នាំ ជានិស្សិតពេទ្យ ស្នាក់នៅចំណុចកើតហេតុខាងលើ ហើយម៉ូតូដែលក្រុមចោរប្លន់ យកទៅបាត់នោះម៉ាកស្គូពីស៊េរី២០១២ ពណ៌ឈាមជ្រូក ពាក់ស្លាកលេខ 1BD-7108 ។ ចំណែកជនសង្ស័យ មានគ្នា៣នាក់ ស្លៀកពាក់ស៊ីវិល ប្រដាប់ដោយកាំភ្លើងខ្លី មិនស្គាល់ម៉ាក១ដើម ជិះម៉ូតូមួយគ្រឿងម៉ាកអាយខន មិនចាំស្លាកលេខ ។

 
តំណភ្ជាប់ទំព័រព័ត៌មាន៖ កោះសន្តិភាព, ព័ត៍មានដើមអំម្ពិល, ភ្នំពេញប៉ុស្ត៍, កម្ពុជាថ្មី, ព័ត៌មានសុខភាព, វិទ្យុអូស្រ្តាលី, វិទ្យុអាស៊ីសេរី, Everyday.com.kh, Khmerload, Cambodia News, Looking Today