Saturday, March 2, 2013
ចោរ៣នាក់ ប្លន់ម៉ូតូពីនិស្សិតពេទ្យម្នាក់ យកទៅបាត់ដោយសុវត្ថិភាព
5:23 PM
No comments
និស្សិតស៊ុន ចាន់លីន បាននិយាយរៀបរាប់ប្រាប់សមត្ថកិច្ចថា មុនពេលកើតហេតុរូបនាងបានចេញពីរៀននៅខាងក្រោយផ្សារសុវណ្ណា ហើយជិះម៉ូតូត្រឡប់មកផ្ទះ លុះមកដល់មុខមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ស្រាប់តែមានជនសង្ស័យ៣នាក់ខាងលើ ជិះម៉ូតូតាមនាងរហូតមកដល់មុខផ្ទះ ។ ខណៈពេលនាងចុះពីលើម៉ូតូ ដើរទៅគោះទ្វារដើម្បីឱ្យបងប្អូនបើកទ្វារឱ្យ ស្រាប់តែជនសង្ស័យទាំងបីនាក់នេះក្នុងនោះមានម្នាក់កាន់កាំភ្លើង ខ្លីមួយដើមចុះមកភ្ជង់គំរាមមិនឱ្យនាងស្រែក និងដណ្តើមយកសោម៉ូតូពីដៃនាង ហើយជិះរត់គេចខ្លួនបាត់ស្រមោលភ្លាមៗ ។ ហេតុការណ៍នេះ មិនបណ្តាលឱ្យនិស្សិតរងគ្រោះរងរបួសឡើងដោយសារតែនាងព្រមប្រគល់ ម៉ូតូឱ្យតាមសម្រួល ។
ទាក់ទិននឹងហេតុការណ៍នេះ សមត្ថកិច្ចចម្រុះខណ្ឌមានជ័យនិងប៉ូលិសក្រសួងមហាផ្ទៃ រួមជាមួយកងរាជអាវុធហត្ថខណ្ឌមានជ័យ បានចេញប្រតិបត្តិការអន្តរាគមន៍ពួនស្ទាក់គ្រប់ទិសទីក្នុងរាជ ធានីភ្នំពេញ អស់រយៈពេលជាង២ម៉ោង ប៉ុន្តែនៅមិនទាន់បានលទ្ធផលអ្វីនៅឡើយទេ ។ បច្ចុប្បន្នសមត្ថកិច្ចបានត្រឹមទទួលពាក្យបណ្តឹងពីនិស្សិតរងគ្រោះ ដើម្បីទុកជាកំណត់ហេតុស្រាវជ្រាវតាមចាប់ក្រុមជនល្មើសតែ ប៉ុណ្ណោះ ។
និសិ្សតរងគ្រោះខាងលើនេះ ឈ្មោះស៊ុន ចាន់លីន ភេទស្រី អាយុ២១ឆ្នាំ ជានិស្សិតពេទ្យ ស្នាក់នៅចំណុចកើតហេតុខាងលើ ហើយម៉ូតូដែលក្រុមចោរប្លន់ យកទៅបាត់នោះម៉ាកស្គូពីស៊េរី២០១២ ពណ៌ឈាមជ្រូក ពាក់ស្លាកលេខ 1BD-7108 ។ ចំណែកជនសង្ស័យ មានគ្នា៣នាក់ ស្លៀកពាក់ស៊ីវិល ប្រដាប់ដោយកាំភ្លើងខ្លី មិនស្គាល់ម៉ាក១ដើម ជិះម៉ូតូមួយគ្រឿងម៉ាកអាយខន មិនចាំស្លាកលេខ ។
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment