ប្រាសាទអង្គរវត្ត

រូបសំណាក់លោកឪពុកបូស្កូ

Wednesday, June 26, 2013

នារី​វ័យ​​ក្មេង​ម្នាក់​ផឹក​ទឹក​ត្នោ​តជូរ​​ពី​ល្ងាច​ ព្រឹក​ឡើង​ស្លាប់​បង្ក​ការ​ភ្ញាក់​ផ្អើល

រាជធានី​ភ្នំ​ពេញ​៖ នារី​វ័យ​ក្មេង​ម្នាក់បាន​ដេកស្លាប់ ដោយសារ​​តែ​នាង​ផឹក​ទឹក​ត្នោត​ជូរ​ច្រើន​ពេក​ ដែល​ហេតុការណ៍​នេះបង្កឱ្យមាន​ការ​ភ្ញាក់ផ្អើល​​​ កាលពី​វេលា​​ម៉ោង​៦ព្រឹក​ថ្ងៃទី​២៧ មិថុនា ២០១៣ ស្ថិត​ក្នុង​ភូមិ​ត្រពាំង​ល្វា​ សង្កាត់​កាកាប ខណ្ឌ​ពោធិ៍សែនជ័យ ។
បើតាម​ប្រភព​ព័ត៌មាន​បាន​ឱ្យ​ដឹងថា នារី​រង​គ្រោះ​ត្រូវបានគេស្គាល់​ឈ្មោះលី​ហ្សា អាយុ​ប្រហែល​២០ឆ្នាំ ។ មុន​ពេល​កើត​ហេតុ​ ល្ងាច​ថ្ងៃទី​២៦ មិថុនា នាង​បានមក​ជួយ​លក់​ទឹក​ត្នោតជូរ​សាច់ញាតិ​ នៅ​ភូមិ​កើតហេតុ ដោយមាន​ផឹក​ទឹក​ត្នោត​ជូរ​ផង លុះ​ព្រឹកឡើង​ស្រាប់តែ​ឃើញ​ដេក​ស្លាប់តែម្តង ។ ប្រភពមកពី៖កោះសន្តិភាព

Thursday, June 13, 2013

នគរបាល ខេត្តស្ទឹងត្រែង តាមចាប់ ជនសង្ស័យ លួចម៉ូតូ បានពីរករណី ជាបន្តបន្ទាប់

ស្ទឹងត្រែង៖ នគរបាលខេត្តស្ទឹងត្រែង បានសហការគ្នា ជាមួយនគរបាលខេត្តព្រះវិហារ ស្ទាក់ចាប់បុរសម្នាក់ ដែលជាជន សង្ស័យលួចម៉ូតូម្នាក់ ពេលកំពុងជិះម៉ូតូ រកកន្លែងលក់ នៅក្នុងស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ ដោយបានលួចពីខេត្ត ស្ទឹងត្រែងទៅ ។
ម៉ូតូមួយគ្រឿងនោះ ត្រូវចោរលួចចេញ ពីផ្ទះប្រជាពលរដ្ឋ រស់នៅឃុំថាឡា ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង នៅវេលារំលង អធ្រាត្រ ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៣ កន្លងទៅនេះ ។ ម្ល៉ោះហើយ ! ទើបកំលាំងនគរបាល ព្រហ្មទណ្ឌកំរិតស្រាល សហការគ្នា ជាមួយនគរបាលស្រុកឆែប ខេត្តព្រះវិហារ បើកការស្រាវជ្រាវ យ៉ាងសកម្ម ទើបឈានទៅធ្វើការ ចាប់ខ្លួនជនសង្ស័យបាន នៅ ថ្ងៃទី១១ មិថុនា ឆ្នាំ២០១៣នេះ ហើយជននោះត្រូវ បានបញ្ជូនមកកាន់ស្នងការដ្ឋាន នគរបាលខេត្តស្ទឹងត្រែង នៅថ្ងៃពុធទី១២ ខែមិថុនា ឆ្នាំ២០១៣ ។
នាយការិយាល័យ នគរបាលព្រហ្មទណ្ឌកំរិតស្រាល លោកវរសេនីយ៍ទោ ហោ វុទ្ធី បានបា្រប់ឲ្យដឹងថា ជនជាប់សង្ស័យ ដែល ត្រូវចាប់ខ្លួននេះ មានឈ្មោះនឿន ឡម (ហៅ អាសៀន) អាយុ២២ឆ្នាំ មុខរបរមិនពិតបា្រកដ មានទីលំនៅភូមិឆែបលិច ឃុំឆែប ស្រុកឆែប ខេត្តព្រះវិហារ ។ ចាប់ខ្លួនពីបទលួចម៉ូតូ ម៉ាកហុងដាឌ្រីម C.125 ស៊េរីឆ្នាំ២០១៣ ពណ៌ខ្មៅ ពាក់ស្លាកលេខ ស្ទឹងត្រែង1A.5724 ជាកម្មសិទ្ធិរបស់ឈ្មោះជួន ធន ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរគ្រូបង្រៀន ប្រចាំស្រុកថាឡាបរិវ៉ាត់  ។
ក្រោយពីការសាកសួរ ទៅលើជនសង្ស័យរួចមក ជននោះ ! ត្រូវបានចោទពីបទលួច ហើយត្រូវបានកំលាំងការិយាល័យ នគរបាលព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្ត កសាងសំណុំរឿងបញ្ជូន ទៅកាន់តុលាការខេត្តស្ទឹងត្រែង នា រសៀលថ្ងៃនេះ ដើម្បីចាត់ការ ទៅតាមនីតិវិធីនៃច្បាប់ ។
ចំណែកនៅព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៣នេះផងដែរ ជនសង្ស័យម្នាក់ ឈ្មោះលិ ស៊ុនលី ភេទប្រុស អាយុ២៧ឆ្នាំ មាន ទីលំនៅភូមិស្រែក្រសាំង ស្រុកសៀមបូក ក៏ត្រូវបានបញ្ជូន ទៅកាន់តុលាការខេត្តស្ទឹងត្រែង ក្រោមការចោទប្រកាន់ពី បទលួច ដូចគ្នា  ។  នៅក្រោយការសាកសួរ! តុលាការសំរេចឃុំខ្លួនជនល្មើស លិ ស៊ុនលី ជាបណ្តោះអាសន្ននៅល្ងាចថ្ងៃដដែល ។
ប្រភពពីនគរបាលបានឲ្យដឹងថា ៖ ជនល្មើសដែលតុលាការសំរេចឃុំខ្លួននោះ ! បានធ្វើសកម្មភាពលួចម៉ូតូ របស់ឈ្មោះកែប យ៉ាង ភេទស្រី អាយុ៣៨ឆ្នាំ មុខរបរកសិករ រស់នៅភូមិថ្មី សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង កាលពីវេលាម៉ោង១រំលង អធ្រាត្រថ្ងៃទី ០៤ ខែមិថុនា ឆ្នាំ២០១៣ ។ ម៉ូតូដែលជននោះលួច ម៉ាកហុងដាឌ្រីមC125 ស៊េរីឆ្នាំ២០០៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ ស្ទឹងត្រែង 1A.2634 ។ ជននោះចាប់ខ្លួននៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៣ កន្លងមកជនល្មើសធ្លាប់ បានធ្វើសកម្មភាព លួចជាមួយបក្ខពួក ចំនួន៣នាក់ទៀត គឺ៖១.ឈ្មោះនី ស៊ូពុន(ហៅ នីវី) អាយុ២៨ឆ្នាំ ២.ឈ្មោះគត់ ចែង អាយុ២៧ឆ្នាំ និងទី៣ .ឈ្មោះប៊ុន ចាន់ ជនល្មើសទាំង៣
មានទីលំនៅ ក្នុងភូមិហាងសាវ៉ាត ឃុំសាមឃួយ ស្រុកសេសាន ខេត្តស្ទឹងត្រែង ហើយត្រូវបានតុលាការខេត្ត សំរេចឃុំខ្លួនពីបទ លួចម៉ូតូអ្នកភូមិស្តៅ ឃុំស្តៅ ស្រុកសេសាន កាលពីថ្ងៃទី២៥ មិថុនា ២០១៣កន្លងទៅនេះ ៕ ប្រភពមកពី៖​ ដើមអម្ពិល

Monday, June 10, 2013

ស្រឡាញ់គ្នា​បាន​៣​ថ្ងៃ មិត្ត​ប្រុស​ប្រើ​អន្ទាក់​ចាប់រំលោភ

និស្សិត​​ស្រី​ម្នាក់​រៀន​​​នៅសាកល​វិទ្យា​ល័យ​មួយ​ ស្ថិត​ក្នុង​ក្រុង Vinh ប្រទេស​វៀត​ណាម ដែលទើប​ចាប់​ផ្តើម​មាន​​ស្នេហា​ថ្មោងថ្មី​ជាមួយ​មិត្ត​ប្រុស​ម្នាក់​រយៈ​ ពេល៣ថ្ងៃ​សោះ  ត្រូវ​មិត្ត​ប្រុស​​នោះ​ចាប់​រំលោភ​​​បាន​សម្រេច ដោយ​សារ​តែនាង​ទុក​ចិត្ត​​គេ និងដើរ​ចូល​​ទៅ​ក្នុង​អន្ទាក់​​​របស់​​គេ ។
តាម​ប្រភព​ព័ត៌​មាន​​ពីគេហ​ទំព័រ​បរទេស​ថា នារី​វ័យ​ក្មេង​ខ្វះ​បទ​ពិសោធន៍​ម្នាក់​នេះ​ឈ្មោះ T T M អាយុ​២១​ឆ្នាំ  ​នៅ​ថ្ងៃ​ទី​៣ នៃ​ការ​​ជួប​គ្នា​នោះ ​មិត្ត​ប្រុស​​រ​បស់​នាង​​បាន​នាំ​នាងទៅ​​ផ្ទះ Game របស់​គេមួយ​​​មាន​​ឈ្មោះ Seven Game House ។ នាង​មិន​បាន​ប្រុង​ប្រយ័ត្ន​ ដោយ​សារ​ទុក​ចិត្ត​​​​មិត្ត​ប្រុស​នោះ​ពេក ក៏​ស្រាប់​តែ​គេ​​ចាប់ដៃ​​​នាង​​ទាញ​​ចូល​ក្នុង​បន្ទប់​រួច​ចាប់​​​​ផ្តួល​​ ​ទៅលើ​គ្រែ​រំលោភ​តែ​ម្តង។ ​នៅ​ពេល​នោះ​ទោះ​​បី​នាង​​ខំ​រើ​បំរាស់​​យ៉ាងណា​ក៏​រើ​មិនរួច​ដែរ ខណៈ​នោះ​​​នាង​បាន​ខាំមាត់​មិត្ត​ប្រុស​នាង​ជា​​ច្រើន​​ផង​ដែរ តែ​គេ​នៅ​តែ​មិន​​ដោះ​​លែង​នាង​ឱ្យរួចផុត​ពី​តម្រេក​តណ្ហា​​របស់គេ​ឡើយ គឺ​រំលោភ​ទាំង​កំរោល​ បើទោះ​បី​នាង​​ខំរើ​បម្រះ​រហូត​​ដល់​សន្លប់ក៏ដោយ។
​ ប៉ូលិសបាន​ធ្វើការ​ស៊ើប​​អង្កេត​​ខាង​មិត្ត​ប្រុស​វិញ​និយាយ​ថា គេ​មាន​គម្រោង​រៀប​ការ​ជាមួយ​នាង​ ព្រោះ​ពួកគេ​ស្រឡាញ់​គ្នា​ខ្លាំង​ណាស់ ។ ស្របពេល​​នោះមានមតិ​មួយចំនួន​ចោទ​ប្រកាន់​​បុរស​នោះ​​ថា  ការ​និយាយ​យ៉ាង​នេះវាគ្រាន់​​តែ​ជា​លេស​របស់បុរសនោះ ដើម្បីកាត់​បន្ថយ​​​ទោស​របស់ខ្លួន​តែប៉ុណ្ណោះ នៅ​ពេល​​បែក​ធ្លាយ​រឿងខ្លួនចាប់​រំលោភ​មិត្ត​ស្រី​ដែល​ទើប​តែ​ស្រឡាញ់​គ្នា​ បាន​ត្រឹម​​តែ​​៣​ថ្ងៃ ។
នេះ​ជាមេ​រៀន​មួយសម្រាប់​​យុវនារី​ទាំង​ឡាយ​​ដែល​ទុក​ ចិត្ត​មិត្ត​ប្រុស​  ទើប​តែ​ស្រឡាញ់​គ្នា​​ សូម​ធ្វើការសិក្សា​ចិត្ត​ឡើង​វិញ​ ហើយ​ប្រុង​ប្រយ័ត្ន​​ជា​ថ្មីកុំឱ្យ​ដូច​រឿង​ខាង​លើ​នេះ ស្រឡាញ់គ្នា​​​មិន​លើស​៣​​ថ្ងៃ​ផង​ ព្រហ្ម​ចារី​​ដ៏មាន​សារ​សំខាន់​របស់​​នារី (យុវ​វ័យ) ត្រូវ​បាន​បុរស​ចិត្ត​មិន​​ស្មោះ​បំប៉ន​តណ្ហា​​បំផ្លាញ​ចោល​អស់៕ ប្រភពមកពី៖​ កោះសន្តិភាព

Wednesday, June 5, 2013

កម្មករលើសែងលោតសម្លាប់ខ្លួនត្រូវជួយទាន់


 
ភ្នំពេញ ៖ កម្មករលីសែងម្នាក់ មិនដឹងជា មានរឿងអ្វីកើតឡើង បានសម្រេចចិត្ដលោត ទឹកពីលើស្ពានព្រះមុនីវង្សថ្មី កាលពីវេលា ម៉ោង១១ព្រឹកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៣ ប៉ុន្ដែនៅពេលដែលលោតចូលទៅក្នុងទឹក ហើយនោះ ប្រហែលជាមិនចង់ស្លាប់ក៏ហែល មកច្រាំងទន្លេ រួចហើយលិចចូលក្នុងទឹកត្រូវ អ្នកស្ទូចត្រីនៅក្រោមស្ពាន ឃើញទាន់បាន ទៅជួយយកមកលើគោក រួចផុតពីសេចក្ដី ស្លាប់ ។
យោងតាមប្រភពព័ត៌មានពីសាក្សីនៅ កន្លែងកើតហេតុបានឱ្យដឹងថា ជនរងគ្រោះ រូបនេះ មានឈ្មោះកាន់ សុភាព ហៅគោ អាយុ៣២ឆ្នាំ រស់នៅភូមិព្រែកតានូ សង្កាត់ ចាក់អង្រែក្រោម ខណ្ឌមានជ័យ ។
សាក្សីនៅកន្លែងកើតហេតុបានឱ្យដឹងថា ជនរងគ្រោះរូបនេះ បានលោតសម្លាប់ខ្លួនពី លើស្ពានព្រះមុនីវង្សថ្មី ដោយមិនទាន់ដឹងពី មូលហេតុពិតប្រាកដនៅឡើយទេ ប៉ុន្ដែជន នេះ ត្រូវបានសមត្ថកិច្ចអះអាងថា ជាមនុស្ស ស្រវឹងខួប ។
បើតាមសាក្សី មុនពេលកើតហេតុជនរង គ្រោះ បានលោតចូលទៅក្នុងទឹកចំពាក់ កណ្ដាលស្ពាន ហើយពេលធ្លាក់ចូលទៅក្នុង ទឹកនោះ បានហែលប្រវេប្រវ៉ាឡើងគោក មកវិញ  លុះពេលហែលជិតដល់មាត់ច្រាំង ក៏លិចចូលទៅក្នុងទឹក ប៉ុន្ដែត្រូវបានអ្នកស្ទូច ត្រីនៅក្រោមស្ពានឃើញទាន់ រួចហើយទៅ ជួយស្រង់ទៅលើគោកវិញ រួចពីសេចក្ដីស្លាប់។
ប្រភពមកពី៖ដើមអម្ពិល

 
តំណភ្ជាប់ទំព័រព័ត៌មាន៖ កោះសន្តិភាព, ព័ត៍មានដើមអំម្ពិល, ភ្នំពេញប៉ុស្ត៍, កម្ពុជាថ្មី, ព័ត៌មានសុខភាព, វិទ្យុអូស្រ្តាលី, វិទ្យុអាស៊ីសេរី, Everyday.com.kh, Khmerload, Cambodia News, Looking Today