ប្រាសាទអង្គរវត្ត

រូបសំណាក់លោកឪពុកបូស្កូ

Thursday, February 28, 2013

ក្មេង​ស្រីវ័យ១៧ឆ្នាំ​២នាក់ស្នាម​របួស​សុសសាច់​រត់ចេញពីផ្ទះលោកឧកញ៉ា​

សមត្ថកិច្ចជំនាញ នៃស្នងការដ្ឋានខេត្តបាន ទំលាយនូវសំណុំរឿងដ៏រន្ធត់មួយ និងខ្លោចផ្សាជាទីបំផុតរបស់ ក្មេង ស្រីវ័យ១៧ឆ្នាំចំនួន២នាក់ កាលពីល្ងាចថ្ងៃទី២៦ កុម្ភៈ ២០១៣ ដែលរាងកាយរបស់ពួកនាង ពោរពេញដោយ ស្លាកស្នាមរបួស ស្ទើរ សុះសាច់ ដែលពួកនាងអះអាងថា ជាស្លាកស្នាមបណ្ដាលមក ពីការធ្វើទារុណកម្មដ៏ព្រៃផ្សៃរបស់ថៅកែស្រី ដែលជាភរិយា លោក ឧកញ៉ាដ៏មានទ្រព្យ ស្ដុកស្ដមម្នាក់នៅរាជធានីភ្នំពេញ។ មន្រ្តីការិយាល័យប្រឆាំងការជូញដូរមនុស្ស និងការពារអនីតិជនស្នងការដ្ឋាន ខេត្តបានឲ្យដឹងថា ក្មេងស្រីទាំង២នាក់នោះស្ថិតក្នុង ស្ថានភាពស្គមស្លេកស្លាំង និងមានស្នាមរបួសពេញរាងកាយដូចៗគ្នា ដែលទំនងរងនូវការវាយដំដោយវត្ថុរឹង ។ ពួកនាងត្រូវ សមត្ថ កិច្ចប្រទះឃើញឈរយំគួរឲ្យសង្វែកនៅក្បែររង្វង់មូលរូបសំណាក លោកតាដំបងគ្រញូងក្នុងក្រុងបាត់ដំបង កាលពីព្រលប់ថ្ងៃទី២២ កុម្ភៈ ជាមួយនឹងសម្លៀកបំពាក់ចំណាស់ មួយចង្កេះម្នាក់ប៉ុណ្ណោះ ។

Monday, February 18, 2013

កុមារីម្នាក់​ត្រូវឃាតករ​រំលោភរួចសម្លាប់ញាត់​ចូល​ក្នុងអាងទឹក​នៅស្រុកព្រះស្តេច​

កុមារីអាយុ១០ឆ្នាំម្នាក់ ត្រូវឃាតកររំលោភរួច សម្លាប់យកទៅញាត់ក្ នុងអាងទឹកនៃបន្ទប់ទឹក ក្នុងវត្តព្រំសូរិយារាម ហៅវត្តគោកសំពៅ បង្កឱ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៦ និង២០នាទីល្ងាចថ្ងៃទី១៨ កុម្ភៈ ២០១៣ ស្ថិតក្នុងឃុំច្រាំងស្វាយ ស្រុកព្រះស្តេច ។ បើតាមអ្នកឆ្លើយឆ្លង ព័ត៌មានកោះសន្តិភាពឱ្យដឹងថា កុមារីដែលស្លាប់បាត់បង់ជីវិតឈ្មោះសៀក លឺ អាយុ១០ឆ្នាំ រស់នៅជាមួយជីដូន ស្នាក់អាស្រ័យធម៌ក្នុងវត្តខាងលើ ខណៈឪពុកម្តាយជាប់រវល់ ធ្វើការនៅទីក្រុងភ្នំពេញ ។

Saturday, February 9, 2013

ក្មេងប្រុសស្រី៣នាក់ លង់ទឹកស្រះស្លាប់

ហេតុការណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើលដល់ អ្នករស់នៅភូមិគីឡូ៨ លើកំណាត់ផ្លូវជាតិលេខ៧អា ខណៈក្រុមគ្រួសារខំដើររកប្រទះឃើញស្បែកជើងកូនរបស់ខ្លួន អណ្តែតលើផ្ទៃទឹកស្រះក្បែរវត្តភូមិគីឡូ៨ ស្ថិតក្នុងសង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង កាលពីវេលាម៉ោង៦និង៤០នាទីព្រឹកថ្ងៃទី៩ កុម្ភៈ ២០១៣។ តាមប្រភពព័ត៌មានពីលោកមេភូមិគីឡូ៨ ប្រាប់ថា ក្មេងទាំង៣នាក់បានបាត់ពីផ្ទះប្រហែលជាម៉ោងជិត៦ល្ងាចថ្ងៃ ទី៨ កុម្ភៈ ២០១៣ ដោយមិនឃើញមកផ្ទះវិញ ឪពុកម្តាយទាំង២គ្រួសារបាននាំគ្នាដើររកកូនរហូតដល់ម៉ោងជិត ១០យប់នៅតែរកមិនឃើញ លុះនៅព្រឹកម៉ោង៦និង៤០នាទីថ្ងៃទី៩

នារីអាយុ ២០ឆ្នាំ ត្រូវគេដុតទាំងរស់និងខ្លួនទទេ ដោយសារតែគេចោទនាងជាមេធ្មប់

នារីរងគ្រោះនេះមានឈ្មោះថា Kepari Leniata អាយុ ២០ឆ្នាំ ត្រូវបានគេយកទៅដុត និងសម្លាប់នៅពីមុខមនុស្សជាច្រើនរយនាក់ នៅក្នុងទីក្រុង Mount Hagen ។ នារីនេះ ត្រូវបានគេដោះសំលៀកបំពាក់ចោលអស់ និងត្រូវគេចាក់សាំងពីលើ ដែលត្រូវដុតនៅពីលើគំនរសំរាម នៅចំពោះមុខបងប្អូន របស់ក្មេងប្រុសដែល បានស្លាប់កាលពីពេលថ្មីៗនេះ។ នៅក្នុងនោះ នាងបានចោទថា ជាមេធ្មប់សម្លាប់ក្មេងប្រុសអាយុ ៦ឆ្នាំម្នាក់ បន្ទាប់ពីក្មេងប្រុសនេះ ចុកពោះ និងឈឺដើមទ្រូងដែលបាន ស្លាប់នៅក្នុងមន្ទីរពេទ្យ។ ខណៈពេលដែលនាង ត្រូវគេដុត នាងត្រូវបានក្រុមពន្លត់អគ្គិភ័យ និង ប៉ូលីសធ្វើការជួយសង្គ្រោះបន្ទាន់ តែត្រូវបានប្រជាជនដែលឈររោមមើល ហាមឃាត់មិនឲ្យចូលជួយ។ បន្ទាប់ពីមានហេតុការណ៍នេះកើតឡើង ប៉ូលីសបានថ្លែងប្រាប់ទៅកាន់ សារព័ត៌មាននៅក្នុងតំបន់ថា ប៉ូលីសនឹងបញ្ជូនអ្នកដែលដុតសម្លាប់ នារីរងគ្រោះនេះទៅកាន់តុលាការធ្វើការកាត់ក្ដី យោងទៅតាមគេហទំព័ររបស់ ប៊ីប៊ីស៊ី។ យ៉ាងណាមិញ សម្រាប់មនុស្សនៅក្នុងតំបន់នេះ ជឿជាក់ទៅលើអំពើអាបធ្មប់ដែលធ្វើឲ្យស្លាប់ ជាជាងការស្លាប់ដោយសារជំងឺផ្សេងៗ។

យុវជនល្មោភកាមចាប់ក្មេងស្រីអាយុ4ឆ្នាំរំលោភលើផ្ទះពេលម្តាយមិននៅ

ខេត្តកំពង់ចាម ៖ ស្របពេលដែលម្តាយបង្កើតបានទៅធ្វើការនៅប្រទេសម៉ាឡេស៊ី ហើយទុកកូនស្រីតូចឱ្យម្តាយមីងជាអ្នកមើលថែរក្សាជំនួស ដោយសារកត្តាជីវភាពជួបការលំបាក ម្តាយមីងក៏ចេញទៅស៊ីឈ្នួលធ្វើចម្ការឱ្យគេនៅខេត្តក្រចេះ តែបែរជាមានជនអគតិមកចាប់ក្មេងស្រីដែលអាយុទើបតែ៤ឆ្នាំរំលោភ សេពសន្ថវៈនៅលើផ្ទះ ។ េហតុការណ៍នេះបានកើតឡើងនៅវេលាអធ្រាត្រថ្ងៃទី៤ ឈានចូលព្រឹកថ្ងៃទី៥ កុម្ភៈ ហើយជនល្មោភកាមតណា្ហដ៏ថោកទាប ក៏ត្រូវបានកម្លាំងសមត្ថកិច្ចចាប់ខ្លួនបានផងដែរ ។ លោកវរសេនីយ៍ត្រី ប៉ាក ជាតិ អធិការនគរបាលស្រុកកំពង់សៀមបានឱ្យដឹងថា ក្រោយពីបានទទួលបណ្តឹងពីស្រ្តីជាម្តាយមីងរបស់ក្មេងស្រីរងគ្រោះ នៅព្រឹកថ្ងៃទី៦ កុម្ភៈនោះ រូបលោកបានចាត់ឱ្យលោកនាយប៉ុស្តិ៍ឃុំអូរស្វាយ ដឹកនាំកម្លាំងចុះទៅកាន់ផ្ទះកើតហេតុជាបន្ទាន់ ព្រមទាំងបានសួរនាំបងស្រីរបស់ក្មេងស្រីរងគ្រោះ ទើបស្គាល់អត្តសញ្ញាណជនសង្ស័យឈ្មោះ នល់ តុល ភេទប្រុស អាយុ២១ឆ្នាំ នៅភូមិត្រពាំងកក់ ឃុំអូរស្វាយ ស្រុកកំពង់សៀម ។ លោកវរសេនីយ៍ត្រី ប៉ាក ជាតិ អធិការនគរបាលស្រុកកំពង់សៀមបានបន្តទៀតថា ក្រោមការស្រាវជ្រាវពិនិត្យតាមដានយ៉ាងច្បាស់លាស់ រហូតដល់វេលាម៉ោង៥និង៥៥នាទីល្ងាចថ្ងៃដដែល (៦ កុម្ភៈ) ជនសង្ស័យរូបនេះត្រូវបានឃាត់ខ្លួននៅត្រង់ចំណុចជ្រៃបទ ព្រមទាំងបានបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកកំពង់សៀម ដើម្បីសួរនាំនិងឆ្លើយសារភាពថា រូបគេពិតជាបានចាប់ក្មេងស្រីឈ្មោះ “ម.ស.ន” អាយុ៤ឆ្នាំ នៅលើផ្ទះរបស់ក្មេងស្រីនោះពិតប្រាកដមែន ។

Wednesday, February 6, 2013

ស្រវឹងស្រាជិះម៉ូតូចុះពីលើស្ពានអាកាស៧មករា

រាជធានីភ្នំពេញ ៖ បុរសម្នាក់ស្រវឹងស្រាជិះម៉ូតូអាយខនចុះពីលើស្ពានអាកាស៧មករាលឿនពេក ជ្រុលទៅទាក់ដៃចង្កូតម៉ូតូ នឹងរនាំងដែកចែកផ្លូវ បណ្តាលឱ្យដួលម៉ូតូអូសជាង២០ម៉ែត្រ ចំណែកអ្នកបើកម៉ូតូធ្លាក់នៅគល់ស្ពានខាងកើតរងរបួសធ្ងន់ ។ ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង១០ និង៣០នាទីយប់ថ្ងៃទី៦ កុម្ភៈ តាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក ។ សាក្សីឃើញហេតុការណ៍បានឱ្យដឹងថា មុនពេលកើតហេតុបុរសរងគ្រោះជិះម៉ូតូអាយខនពណ៌លឿងលាយស ចុះពីលើស្ពានអាកាស៧មករា ពីលិចទៅកើត ក្នុងល្បឿនលឿន ខណៈពេលចុះដល់គល់ស្ពានខាងកើត ស្រាប់តែរេចង្កូតម៉ូតូទាក់ជាមួយរនាំងដែកពុះចែកផ្លូវ បណ្តាលឱ្យដួលម៉ូតូួអូសជាង២០ម៉ែត្រ រីឯអ្នកជិះម៉ូតូធ្លាក់នៅគល់ស្ពានរងរបួសធ្ងន់ ។ក្រោយពេលកើតហេតុ ជនរងគ្រោះត្រូវរថយន្តសង្គ្រោះមន្ទីរពេទ្យព្រះកុសុមៈដឹកយកទៅ ព្យាបាល ចំណែកម៉ូតូត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅប៉ុស្តិ៍រដ្ឋបាល ទឹកល្អក់ទី១ ៕

ម្តាយឪពុកកំពុងរវល់ផឹកស៊ី ឆក់ឱកាសរំលោភកូនស្រី អាយុ១១ឆ្នាំ ត្រូវប៉ូលិសចាប់ខ្លួន

បុរសល្មោភកាម ម្នាក់ឱ្យដឹងថា ឳពុកម្តាយផឹកស្រាជាមួយ ក៏ធ្វើជាស្រវឹងសុំលាទៅមុន តាមការពិតទៅចាប់រំលោភកូនស្រីអាយុ១១ឆ្នាំ ដែលកំពុងដេកលក់នៅ ឯផ្ទះរហូតបានសម្រេច ប៉ុន្តែត្រូវជាប់ខ្នោះ ប៉ូលិសបន្ទាប់ពី ក្មេងស្រីរងគ្រោះប្រាប់ឳពុកម្តាយរបស់នាង ពេលត្រឡប់មកវិញ ។ ករណីរំលោភសេពសន្ធវៈ នេះបានកើតឡើងនៅលើផ្ទះទូកបណ្តែតទឹក ស្ថិតក្នុងភូមិត្រពាំងរំដេញ ឃុំក្បាលត្រាច ស្រុកក្រគរ កាលពីថ្ងៃទី២ កុម្ភៈ វេលាម៉ោង៩យប់ ។ បុរសល្មោភកាមដែលឃាត់ខ្លួនឈ្មោះឌុល ទិត្យ អាយុ៤៨ឆ្នាំ ឯកុមារីរងគ្រោះអាយុ១១ឆ្នាំ រស់នៅភូមិឃុំកើតហេតុក្បែរគ្នា។ ឈ្មោះជា ឆៃ ជាឳពុកក្មេងស្រីរងគ្រោះ បានប្រាប់ឱ្យដឹងថា នៅវេលាម៉ោង៨យប់ ខ្លួន និងប្រពន្ធបាននាំគ្នាទៅទិញអីវ៉ាន់ ហើយបានចូលផឹកស្រានៅផ្ទះ ប្រជាពលរដ្ឋឈ្មោះបាត់ ចម្ងាយពីផ្ទះរបស់ខ្លួនប្រហែល២០ម៉ែត្រ ដោយទុកឱ្យកូនស្រី២នាក់ ម្នាក់អាយុ១១ឆ្នាំ និងម្នាក់ទៀតអាយុ៣ឆ្នាំនៅចាំផ្ទះ ។ ពេលទៅដល់ឃើញឈ្មោះឌុល ទិត្យ កំពុងផឹកទីនោះដែរ ក៏អង្គុយផឹកស្រាជជែកគ្នាលេង ។ បានមួយសន្ទុះធំឈ្មោះទិត្យ បានសុំលាទៅផ្ទះមុន ដល់ម៉ោងជាង៩ ខ្លួននិងប្រពន្ធក៏ទៅដែរ លុះទៅដល់ផ្ទះកូនស្រីនិយាយប្រាប់រឿងរ៉ាវដែលបានកើតឡើងគាត់ក៏ទៅប្តឹងប៉ូលិសតែម្តង ។

 
តំណភ្ជាប់ទំព័រព័ត៌មាន៖ កោះសន្តិភាព, ព័ត៍មានដើមអំម្ពិល, ភ្នំពេញប៉ុស្ត៍, កម្ពុជាថ្មី, ព័ត៌មានសុខភាព, វិទ្យុអូស្រ្តាលី, វិទ្យុអាស៊ីសេរី, Everyday.com.kh, Khmerload, Cambodia News, Looking Today