ប្រាសាទអង្គរវត្ត

រូបសំណាក់លោកឪពុកបូស្កូ

Thursday, June 13, 2013

នគរបាល ខេត្តស្ទឹងត្រែង តាមចាប់ ជនសង្ស័យ លួចម៉ូតូ បានពីរករណី ជាបន្តបន្ទាប់

ស្ទឹងត្រែង៖ នគរបាលខេត្តស្ទឹងត្រែង បានសហការគ្នា ជាមួយនគរបាលខេត្តព្រះវិហារ ស្ទាក់ចាប់បុរសម្នាក់ ដែលជាជន សង្ស័យលួចម៉ូតូម្នាក់ ពេលកំពុងជិះម៉ូតូ រកកន្លែងលក់ នៅក្នុងស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ ដោយបានលួចពីខេត្ត ស្ទឹងត្រែងទៅ ។
ម៉ូតូមួយគ្រឿងនោះ ត្រូវចោរលួចចេញ ពីផ្ទះប្រជាពលរដ្ឋ រស់នៅឃុំថាឡា ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង នៅវេលារំលង អធ្រាត្រ ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៣ កន្លងទៅនេះ ។ ម្ល៉ោះហើយ ! ទើបកំលាំងនគរបាល ព្រហ្មទណ្ឌកំរិតស្រាល សហការគ្នា ជាមួយនគរបាលស្រុកឆែប ខេត្តព្រះវិហារ បើកការស្រាវជ្រាវ យ៉ាងសកម្ម ទើបឈានទៅធ្វើការ ចាប់ខ្លួនជនសង្ស័យបាន នៅ ថ្ងៃទី១១ មិថុនា ឆ្នាំ២០១៣នេះ ហើយជននោះត្រូវ បានបញ្ជូនមកកាន់ស្នងការដ្ឋាន នគរបាលខេត្តស្ទឹងត្រែង នៅថ្ងៃពុធទី១២ ខែមិថុនា ឆ្នាំ២០១៣ ។
នាយការិយាល័យ នគរបាលព្រហ្មទណ្ឌកំរិតស្រាល លោកវរសេនីយ៍ទោ ហោ វុទ្ធី បានបា្រប់ឲ្យដឹងថា ជនជាប់សង្ស័យ ដែល ត្រូវចាប់ខ្លួននេះ មានឈ្មោះនឿន ឡម (ហៅ អាសៀន) អាយុ២២ឆ្នាំ មុខរបរមិនពិតបា្រកដ មានទីលំនៅភូមិឆែបលិច ឃុំឆែប ស្រុកឆែប ខេត្តព្រះវិហារ ។ ចាប់ខ្លួនពីបទលួចម៉ូតូ ម៉ាកហុងដាឌ្រីម C.125 ស៊េរីឆ្នាំ២០១៣ ពណ៌ខ្មៅ ពាក់ស្លាកលេខ ស្ទឹងត្រែង1A.5724 ជាកម្មសិទ្ធិរបស់ឈ្មោះជួន ធន ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរគ្រូបង្រៀន ប្រចាំស្រុកថាឡាបរិវ៉ាត់  ។
ក្រោយពីការសាកសួរ ទៅលើជនសង្ស័យរួចមក ជននោះ ! ត្រូវបានចោទពីបទលួច ហើយត្រូវបានកំលាំងការិយាល័យ នគរបាលព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្ត កសាងសំណុំរឿងបញ្ជូន ទៅកាន់តុលាការខេត្តស្ទឹងត្រែង នា រសៀលថ្ងៃនេះ ដើម្បីចាត់ការ ទៅតាមនីតិវិធីនៃច្បាប់ ។
ចំណែកនៅព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៣នេះផងដែរ ជនសង្ស័យម្នាក់ ឈ្មោះលិ ស៊ុនលី ភេទប្រុស អាយុ២៧ឆ្នាំ មាន ទីលំនៅភូមិស្រែក្រសាំង ស្រុកសៀមបូក ក៏ត្រូវបានបញ្ជូន ទៅកាន់តុលាការខេត្តស្ទឹងត្រែង ក្រោមការចោទប្រកាន់ពី បទលួច ដូចគ្នា  ។  នៅក្រោយការសាកសួរ! តុលាការសំរេចឃុំខ្លួនជនល្មើស លិ ស៊ុនលី ជាបណ្តោះអាសន្ននៅល្ងាចថ្ងៃដដែល ។
ប្រភពពីនគរបាលបានឲ្យដឹងថា ៖ ជនល្មើសដែលតុលាការសំរេចឃុំខ្លួននោះ ! បានធ្វើសកម្មភាពលួចម៉ូតូ របស់ឈ្មោះកែប យ៉ាង ភេទស្រី អាយុ៣៨ឆ្នាំ មុខរបរកសិករ រស់នៅភូមិថ្មី សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង កាលពីវេលាម៉ោង១រំលង អធ្រាត្រថ្ងៃទី ០៤ ខែមិថុនា ឆ្នាំ២០១៣ ។ ម៉ូតូដែលជននោះលួច ម៉ាកហុងដាឌ្រីមC125 ស៊េរីឆ្នាំ២០០៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ ស្ទឹងត្រែង 1A.2634 ។ ជននោះចាប់ខ្លួននៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៣ កន្លងមកជនល្មើសធ្លាប់ បានធ្វើសកម្មភាព លួចជាមួយបក្ខពួក ចំនួន៣នាក់ទៀត គឺ៖១.ឈ្មោះនី ស៊ូពុន(ហៅ នីវី) អាយុ២៨ឆ្នាំ ២.ឈ្មោះគត់ ចែង អាយុ២៧ឆ្នាំ និងទី៣ .ឈ្មោះប៊ុន ចាន់ ជនល្មើសទាំង៣
មានទីលំនៅ ក្នុងភូមិហាងសាវ៉ាត ឃុំសាមឃួយ ស្រុកសេសាន ខេត្តស្ទឹងត្រែង ហើយត្រូវបានតុលាការខេត្ត សំរេចឃុំខ្លួនពីបទ លួចម៉ូតូអ្នកភូមិស្តៅ ឃុំស្តៅ ស្រុកសេសាន កាលពីថ្ងៃទី២៥ មិថុនា ២០១៣កន្លងទៅនេះ ៕ ប្រភពមកពី៖​ ដើមអម្ពិល

0 comments:

Post a Comment

 
តំណភ្ជាប់ទំព័រព័ត៌មាន៖ កោះសន្តិភាព, ព័ត៍មានដើមអំម្ពិល, ភ្នំពេញប៉ុស្ត៍, កម្ពុជាថ្មី, ព័ត៌មានសុខភាព, វិទ្យុអូស្រ្តាលី, វិទ្យុអាស៊ីសេរី, Everyday.com.kh, Khmerload, Cambodia News, Looking Today