ប្រាសាទអង្គរវត្ត

រូបសំណាក់លោកឪពុកបូស្កូ

Friday, January 18, 2013

អគ្គិភ័យ​​លេប​ត្របាក់​​តូប​លក់​​ម្ហូប​អាហារ​ចំនួន​៤​តូប​​នៅ​ឆ្នេរ​ឯក​រាជ្យ

ខេត្ត​​ព្រះ​​សី​ហនុ​​ ៖​ ​​តូប​​លក់​​​ម្ហូប​​អាហារ​​ដែល​​​មាន​ទី​តាំង​ ស្ថិត​​នៅ​តាម​​បណ្តោយ​​ឆ្នេ​រ​​​ឯក​​រាជ្យ​​ក្នុង​​​ក្រុម​​ទី​​៩​ ភូមិ​​៣​ សង្កាត់​​លេខ​​៣​ ក្រុង​​​ព្រះ​​សីហនុ​ ត្រូវ​​បាន​​អគ្គិភ័​យ​ឆាប​​​​ឆេះ​​​អ​ស់​​​គ្មា​ន​សល់​​ចំនួន​៤​តូប ក្នុង​រយៈ​ពេល​តែ​១​ម៉ោង​ប៉ុណ្ណោះ ដែល​ហេតុ​ការណ៍​នេះ​បង្ក​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​កាល​ពី​វេលា​ម៉ោង​១​១​ និង​៥​នាទី​យប់​ថ្ងៃទី​១៧ មករា ២០១៣។ ​ ប្រភព​ព័ត៌​មានឱ្យ​ដឹង​ថា មុន​ពេល​កើត​ហេតុ​មាន​ភ្ញៀវ​​មកធ្វើ​ពិធីជប់​លៀង​​នៅតូប​លេខ​៦៩ ​ដោយ​មាន​ចាក់​​ធុង​បាស់​រាំ​ ច្រៀង កម្សាន្ត​យ៉ាង​សប្បាយ​ បន្ទាប់​ពី​ភ្ញៀវ​​ទាំង​នោះ​រៀបចំ​ចាក​ចេញពី​កន្លែង​កម្សាន្ត​ ស្រាប់តែមានអណ្តាត​ភ្លើង​ឆាបឆេះ​នៅតូប​ខាងលើ​នោះតែម្តង ។ តាមការ​​ឱ្យ​ដឹងជំហាន​ដំបូង​ថា ហេតុការណ៍​ឆាបឆេះ​នេះ​អាច​កើតឡើង​ដោយ​សារ​មាន​ការ​អាំង​សាច់ និង​មួយ​ផ្នែក​ទៀត​បណ្តាល​មកពី​ទុស្សេ​​ចរន្ត​អគ្គិសនី ។ ​ក្នុងពេល​កើត​ហេតុ​ខាងលើ​នេះ ក៏​មាន​រថយន្ត​បង្ការ និង​ពន្លត់​អគ្គិភ័យ​​របស់ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​​ព្រះសីហនុ បាន​ជួយ​ធ្វើ​អន្តរាគមន៍​ពន្លត់​ ប៉ុន្តែ​ដោយ​សារ​តូប​ទាំង​នោះ​​ធ្វើ​អំពី​ឈើ​ប្រក់​ស្បូវ​ ​​តែមួយ​ប៉ប្រិច​​ភ្នែកប៉ុណ្ណោះ ភ្លើង​ឆាបឆេះ​អស់​គ្មាន​សល់​ ទើប​រថយន្ត​​មិន​អាច​ជួយ​ពន្លត់​​បាន​ទាន់ពេល​វេលា ។ ​លោក​បេ ស៊ីវណ្ណា នាយ​ការិយា​ល័យ​បង្ការ និង​ពន្លត់​អគ្គិភ័យនៃស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​ ​បាន​មាន​ប្រសាសន៍​ថា ​ករណី​អគ្គិភ័យ​​ឆាបឆេះ​ខាងលើ​នេះ សមត្ថ​កិច្ច​ពុំ​ទាន់​រក​មូល​ហេតុ​ឃើញ​នៅឡើយ​​ទេ កំពុង​ធ្វើ​ការ​ស្រាវ​ជ្រាវ​បន្ត៕​

0 comments:

Post a Comment

 
តំណភ្ជាប់ទំព័រព័ត៌មាន៖ កោះសន្តិភាព, ព័ត៍មានដើមអំម្ពិល, ភ្នំពេញប៉ុស្ត៍, កម្ពុជាថ្មី, ព័ត៌មានសុខភាព, វិទ្យុអូស្រ្តាលី, វិទ្យុអាស៊ីសេរី, Everyday.com.kh, Khmerload, Cambodia News, Looking Today