Rockstar បានប្រកាសឲ្យដឹងថា ទឹកប្រាក់ដែលបាន មកពីការលក់ហ្គេម Grand Theft Auto V ចំនួន ៨០០លានដុល្លារអាមេរិក នៅក្នុងរយៈពេល ២៤ម៉ោង។
ក្រុមហ៊ុនបានឲ្យដឹងបន្ថែមទៀតថា ហ្គេម Grand Theft Auto V ទទួលបានប្រជាប្រិយភាពខ្ពស់ គ្រាន់តែដាក់លក់ភ្លាម មានអតិថិជនជាច្រើនបានទិញ រហូតទទួលបានទឹកប្រាក់យ៉ាងច្រើន។
Grand Theft Auto V មានលក់តែនៅក្នុង ទីផ្សារសហរដ្ឋអាមេរិក និងអឺរ៉ុប ប៉ុន្តែនឹងមានលក់ នៅក្នុងប្រទេសជប៉ុន និងប្រេស៊ីលក្នុងពេលឆាប់ៗនេះ។
គួរបញ្ជាក់ផងដែរថា ហ្គេម Grand Theft Auto V ក៏មានភាពពេញនិយមផងដែរ នៅក្នុងប្រទេសខ្មែរ ដោយអ្នកលេងភាគច្រើន បានស្គាល់ឈ្មោះថា “ហ្គេមចោរលួចឡាន”៕
ប្រភពមកពី៖ Looking Today






0 comments:
Post a Comment