លោក Gene Munster មកពីស្ថាប័នវិភាគ Piper Jaffray បានឲ្យដឹងថា នៅចុងសប្ដាហ៍នេះ Apple នឹងលក់បាន iPhone ចំនួន ៥ទៅ៦លានគ្រឿង ពោលគឺនៅថ្ងៃសុក្រ និងសៅរ៍សប្ដាហ៍នេះ។
លោកមានជំនឿថា iPhone 5S និងលក់បាន ២,៥លានគ្រឿង ចំណែក iPhone 5C អាចលោតរហូតដល់ទៅ ៣លានគ្រឿង ព្រោះថា របាយការណ៍ Apple បានបង្ហាញថា មានការបញ្ជាទិញ iPhone រហូតដល់ទៅ ២លានគ្រឿង ដូច្នេះ នៅសប្ដាហ៍ចុងសប្ដាហ៍នេះ Apple អាចនឹងលក់បាន ៥ទៅ៦លានគ្រឿង។
ចំណុចសំខាន់មួយទៀតគឺថា នៅឆ្នាំនេះ ក្រុមហ៊ុនផ្ដល់សេវាកម្មធំជាងគេរបស់ចិន និងពិភពលោក China Mobile បានយល់ព្រមចុះកិច្ចព្រមព្រៀងលក់ iPhone ជំនាន់ថ្មី និងក្រុមហ៊ុនផ្ដល់សេវាកម្មទូរស័ព្ទជប៉ុន NTT DoCoMo ក៏ព្រមលក់ iPhone ថ្មីផងដែរ៕ ប្រភពមកពី៖ Looking Today






0 comments:
Post a Comment